អាហារសុខភាពទាំង ៦ប្រភេទ ដែលសម្បូរទៅដោយជាតិដែក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារសុខភាពទាំង ៦ប្រភេទ ដែលសម្បូរទៅដោយជាតិដែក

អាហារសុខភាពទាំង ៦ប្រភេទ ដែលសម្បូរទៅដោយជាតិដែក

ជាតិដែកដើរតួនាទីយ៉ាងសំខាន់ក្នុងរាងកាយ ដែលធ្វើឱ្យវាក្លាយជាផ្នែកមិនអាចខ្វះបាននៅក្នុងរបបអាហារដែលមានតុល្យភាព។ ជាតិដែកគឺជាសមាសធាតុសំខាន់នៃកោសិកាឈាមក្រហម ដែលជួយដឹកជញ្ជូនអុកស៊ីសែនពីសួតទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ។

Advertisement

តាមការស្រាវជ្រាវ ការខ្វះជាតិដែកគឺជាបញ្ហាកង្វះអាហារូបត្ថម្ភទូទៅបំផុតនៅទូទាំងពិភពលោក ជាពិសេសក្នុងចំណោម កុមារ និងស្ត្រីមានផ្ទៃពោះ។ កង្វះជាតិដែកអាចនាំឱ្យកើតជំងឺស្លេកស្លាំង ដែលធ្វើឱ្យរាងកាយពិបាកក្នុងការបញ្ជូនអុកស៊ីសែនទៅកាន់កោសិកា។

ដើម្បីជួយឱ្យអ្នកទទួលបានសុខភាពមាំមួន និងបំពេញថាមពលបានពេញលេញ តាមរយៈគេហទំព័រ Everydayhealth បានណែនាំបញ្ជីអាហារសុខភាព ៦ ប្រភេទ ដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ ប៉ុន្តែថែមទាំងជាប្រភពនៃជាតិដែកដ៏សម្បូរបែប ៖

១. សាច់ក្រហម និងថ្លើម

សាច់គោ សាច់មាន់ គឺសុទ្ធតែជាប្រភពនៃជាតិដែក។ ជាពិសេស គ្រឿងក្នុងដូចជា ថ្លើម គឺមានជាតិដែកខ្ពស់បំផុត។ តែយ៉ាងណា វេជ្ជបណ្ឌិតបានព្រមានចំពោះអ្នកមានជាតិខ្លាញ់ក្នុងឈាមខ្ពស់ ឬស្ត្រីមានផ្ទៃពោះ គួរចៀសវាងការញ៉ាំថ្លើមក្នុងកម្រិតច្រើនពេក ដោយសារវាមានកូឡេស្តេរ៉ុល និងវីតាមីន A ខ្ពស់ហួសកម្រិត។

២. ​ស៊ុត​

​ស៊ុត​ផ្តល់​ប្រូតេអ៊ីន វីតាមីន សារធាតុ​រ៉ែ និង​ជាតិ​ដែក​ច្រើន​។ នេះ​គឺជា​អាហារ​ដែលមាន​តំលៃថោក ងាយស្រួល​រៀបចំ ងាយស្រួល​រំលាយ ហើយ​មនុស្ស​ភាគច្រើន​អាច​ប្រើប្រាស់​វា​បាន​។​

៣. គ្រឿងសមុទ្រ

គ្រំ និងអយស្ទ័រ គឺជាប្រភពជាតិដែក។ អយស្ទ័រ ៦ គ្រាប់ផ្តល់ជាតិដែកប្រហែល ៤.៩ មីលីក្រាម ព្រមទាំងសម្បូរទៅដោយស័ង្កសី និងវីតាមីន B12 ដែលជួយដល់ប្រព័ន្ធភាពស៊ាំ។

៤. គ្រាប់ល្ពៅ

កុំមើលរំលងគ្រាប់ល្ពៅតូចៗទាំងនេះ! គ្រាប់ល្ពៅមួយពែងមានជាតិដែក ១១.៤ មីលីក្រាម។ អ្នកអាចញ៉ាំវាជាអាហារសម្រន់ ឬដាក់បន្ថែមក្នុងសាឡាត់ និងយ៉ាអួ។

៥. សណ្តែកបាយ និងសណ្តែកខ្មៅ

សណ្តែកទាំងនេះមិនត្រឹមតែផ្ដល់ជាតិដែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានកាកសរសៃខ្ពស់ដែលជួយដល់ការបន្ទោរបង់ និងកាត់បន្ថយហានិភ័យជំងឺបេះដូង។

៦. ស្ពៃខ្មៅ (Spinach)

ទោះញ៉ាំឆៅ ឬចម្អិនឆ្អិន ស្ពៃខ្មៅ គឺជាប្រភពជាតិដែកដ៏ល្អ (៣.៧ មីលីក្រាមក្នុងមួយពែង)។ វាក៏សម្បូរទៅដោយវីតាមីន A, E និងកាល់ស្យូមផងដែរ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា