មេរៀនផលិតភាពទាំង ៧ ពីមេចុងភៅអាជីព (Work Clean) | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេរៀនផលិតភាពទាំង ៧ ពីមេចុងភៅអាជីព (Work Clean)

មេរៀនផលិតភាពទាំង ៧ ពីមេចុងភៅអាជីព (Work Clean)

នៅក្នុងសៀវភៅ “Work Clean” លោក Dan Charnas បានលើកឡើងថា អ្នកធ្វើការការិយាល័យ ឬអ្នកធ្វើការផ្នែកចំណេះដឹង អាចរៀនសូត្របានយ៉ាងច្រើនពីរបៀបដែលមេចុងភៅរៀបចំការងារ។ គោលការណ៍គ្រឹះនោះគឺ “Mise-en-place” (ការរៀបចំទុកជាមុន) ដែលជាជំនឿចិត្តរបស់ចុងភៅគ្រប់រូប “អ្វីៗគ្រប់យ៉ាងត្រូវនៅតាមកន្លែងរបស់វា”។

Advertisement

ខាងក្រោមនេះគឺជាមេរៀនសំខាន់ៗទាំង ៧ របស់មេចុងភៅ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់អ្នក៖

១. ចំណាយពេលរៀបចំផែនការ (Take Time to Plan)

មេចុងភៅចំណាយពេលរៀបចំផែនការ ច្រើនជាងពេលចម្អិនទៅទៀត។ នៅពេលដល់ម៉ោងមមាញឹក ពួកគេគ្មានពេលអង្គុយគិតនោះទេ គឺមានតែពេលអនុវត្តប៉ុណ្ណោះ។

មេរៀន ៖ មុនចាប់ផ្តើមការងារធំៗ (ដូចជាការសរសេររបាយការណ៍) ត្រូវប្រាកដថាអ្នកមានឯកសារ និងសម្ភារៈគ្រប់គ្រាន់ ដើម្បីកុំឱ្យរអាក់រអួលនៅពាក់កណ្តាលទី។

២. ប្រមូលធនធានឱ្យបានរួចរាល់ (Gather Your Resources)

ការរៀបចំទុកជាមុនជួយកាត់បន្ថយភាពតានតឹង និងអនុញ្ញាតឱ្យអ្នកសម្រាកបានស្រួល។

មេរៀន៖ រៀបចំខ្លួនសម្រាប់ថ្ងៃស្អែក តាំងពីយប់នេះ។ រៀបចំកាបូប ឬរៀបចំខោអាវទុក, នៅពេលព្រឹកឡើង អ្នកនឹងមានអារម្មណ៍ស្ងប់ និងមិនសូវមានរឿងត្រូវបារម្ភច្រើន។

៣. អនាម័យគឺជារឿងសំខាន់ (Cleaning Matters)

សម្រាប់ចុងភៅ តុដែលរញ៉េរញ៉ៃ បង្ហាញពីខួរក្បាលដែលរញ៉េរញ៉ៃ។

មេរៀន៖ ការជូតសម្អាតតុធ្វើការ ឬរៀបចំរបស់របរឱ្យមានរបៀប មុនពេលចាប់ផ្តើមការងារដែលត្រូវប្រើសមាធិខ្ពស់ នឹងជួយឱ្យខួរក្បាលរបស់អ្នកចូលទៅក្នុង “Work Mode” បានលឿនជាងមុន។

៤. សម្អាតបណ្តើរ ធ្វើការបណ្តើរ (Clean As You Go)

ក្រៅពីសម្អាតតុ ត្រូវសម្អាត “កន្លែងធ្វើការក្នុងកុំព្យូទ័រ” ផងដែរ។ កុំបើក Tab ច្រើនពេកដែលមិនពាក់ព័ន្ធនឹងការងារបច្ចុប្បន្ន។ ការអនុវត្តច្បាប់ រាល់ការធ្វើការ ១ ម៉ោង ត្រូវចំណាយពេល ១ នាទីដើម្បីបិទកម្មវិធីដែលមិនប្រើ និងរៀបចំតុឡើងវិញ វានឹងជួយកុំឱ្យការងារបន្ទាប់របស់អ្នករងការរំខាន។

៥. កាត់បន្ថយការងារមួយចេញជារៀងរាល់ថ្ងៃ (Give Yourself One Less Thing to Do)

ការដាក់ការងារឱ្យខ្លួនឯងច្រើនពេក នាំឱ្យមានការខកចិត្តនៅចុងបញ្ចប់នៃថ្ងៃ។ បន្ទាប់ពីធ្វើតារាងការងារសម្រាប់ថ្ងៃស្អែករួច ចូរពិនិត្យមើលឡើងវិញ ហើយ “ដកចេញមួយ”។ ការធ្វើបែបនេះជួយ​ឱ្យអ្នកចេះកំណត់អាទិភាពលើអ្វីដែលសំខាន់បំផុត។

៦. លុបបំបាត់ចំណុចរអាក់រអួល (Eliminate Points of Friction)

រកមើលថា តើការងារណាខ្លះដែលអ្នកធ្វើញឹកញាប់ ហើយតែងតែរាំងស្ទះ? ឧទាហរណ៍៖ ប្រសិនបើអ្នកចំណាយពេលយូរលើការរចនា Slide ចូរប្រើ Template ដែលមានស្រាប់ ដើម្បីសន្សំពេលវេលា។

៧. ស្វែងរកភាពល្អឥតខ្ចោះ តែមិនមែនជា “អ្នកនិយមភាពឥតខ្ចោះ”

ចុងភៅចង់ធ្វើម្ហូបឱ្យល្អបំផុត ប៉ុន្តែពួកគេដឹងថាម្ហូបត្រូវតែចេញឱ្យទាន់ពេល។

មេរៀន៖ ការងារដែលល្អបំផុត គឺជាការងារដែល “បានបញ្ចប់”។ បើគ្មានការបញ្ចប់ទេ អ្នកក៏គ្មានថ្ងៃទទួលបានការរិះគន់ដើម្បីកែលម្អដែរ។ កុំឱ្យការចង់បានភាពឥតខ្ចោះ (Perfectionism) ធ្វើឱ្យអ្នកយឺត Deadline៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា