វិធីងាយៗ ដើម្បីសន្សំសំចៃថាមពលអគ្គិសនី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិធីងាយៗ ដើម្បីសន្សំសំចៃថាមពលអគ្គិសនី

វិធីងាយៗ ដើម្បីសន្សំសំចៃថាមពលអគ្គិសនី

ដើម្បីចូលរួមឆ្លើយតប​ទៅនឹង​ស្ថានភាពចំពោះមុខ លើ​ការ​កើន​ឡើង​យ៉ាងគំហុក នៃតម្លៃប្រេងឥន្ធនៈសកល ដែល​បណ្តាល​មក​ពី​សង្រ្គាមនៅមជ្ឈិមបូព៌ា ហើយស្របពេល​នឹង​រដូវប្រាំងដែលអាកាសធាតុក្តៅផង អគ្គិសនីកម្ពុជា តាមរយៈ​សេចក្តីអំពាវនាវចេញផ្សាយកាលពីថ្ងៃទី២៣ មីនា បានស្នើដល់ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួមសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី ដូចជា កាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងអំពូលបំភ្លឺ​ឱ្យ​អស់លទ្ធភាពជាដើម។

Advertisement

ស្របនឹងការអំពាវនាវនេះដែរ អាជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញពីវិធីងាយៗ ដើម្បី​ចូលរួមសន្សំសំចៃថាមពលអគ្គិសនី ដែលមានដូចជា ៖

ឆ្នាំងដាំបាយ ៖ ជ្រើសរើសទំហំដែលសមស្រប​សម្រាប់​គ្រួសារលោកអ្នក, ជៀសវាង​បើកគម្របឆ្នាំង ពេលបាយមិនទាន់ឆ្អិន, ដកខ្សែភ្លើងចេញពេលបាយឆ្អិន។

កង្ហារ ៖ សម្អាតកង្ហារឱ្យបាន​ញឹកញាប់, ជ្រើសរើសទំហំកង្ហារដែល​សមល្មមនឹងតម្រូវការ, ដកខ្សែភ្លើង​ចេញពេលឈប់ប្រើ។

អំពូលភ្លើង ៖ ប្តូរប្រើអំពូលដែលស៊ីភ្លើងតិចដូចជាអំពូល LED ជាដើម, សម្អាតអំពូល ចានអំពូល ឱ្យបានញឹកញាប់។

ម៉ាស៊ីនត្រជាក់ ៖ ធ្វើការសម្អាត​ម៉ាស៊ីនត្រជាក់រាល់ ៦ខែម្តង, កុំយករបស់ក្តៅ​ចូលក្នុងបន្ទប់ម៉ាស៊ីនត្រជាក់, កម្រិតសីតុណ្ហភាព​កុំ​ឱ្យត្រជាក់ពេក អាចត្រឹម ២៥អង្សា, ជ្រើសរើសទំហំម៉ាស៊ីនត្រជាក់​ដែលសមស្របនឹងទំហំទីតាំង រឺទំហំបន្ទប់, បិទទ្វារ និង​បង្អួចនៅពេល​ដែល​ម៉ាស៊ីនត្រជាក់​កំពុងដំណើរការ។

កម្រិតសីតុណ្ហភាព​កុំ​ឱ្យត្រជាក់ពេក អាចត្រឹម ២៥អង្សា

ឆ្នាំងអ៊ុត ៖ អ៊ុតខោអាវច្រើន​តែម្តង កុំអ៊ុតខោអាវ​តិចៗច្រើនដង ហើយពេលអ៊ុតកុំបាញ់ទឹកសើមពេក, គ្រលាស់ខោអាវមុនហាល កាត់បន្ថយ​កុំ​ឱ្យមានភ្លីច្រើន ដែលធ្វើ​ឱ្យត្រូវ​អ៊ុតយូរ។

កំសៀវដាំទឹក ៖ ដាំទឹកក្នុងចំណុះដែលត្រូវការ​ប្រើ, ដកខ្សែភ្លើងចេញពេលទឹកពុះ, សម្អាតកំសៀវដាំទឹក​ឱ្យ​ស្អាត​ជានិច្ច ជៀសវាង​ការថយចុះ នៃកំដៅរបស់កំសៀវ។

ទូរទស្សន៍ ៖ កុំបិទទូរទស្សន៍​ដោយ​ប្រើតេឡេ ត្រូវចុចប៊ូតុងបិទទូរទស្សន៍តែម្តង ហើយដកខ្សែភ្លើងចេញ​ពេលឈប់មើល, ដាក់ទូរទស្សន៍​ឱ្យ​ឃ្លាតពីជញ្ជាំង​យ៉ាងតិច ១០ស.ម និងកន្លែង​ដែលមានខ្យល់ចេញចូល។

ទូរទឹកកក ៖ ដាក់ទូរទឹកកក​យ៉ាងតិច ១៥ស.ម ពីជញ្ជាំង, រើស​ទំហំទូរទឹកកក​ដែលសមរម្យ ហើយ​កុំ​ក្លាស្សេរបស់​ដែល​មិន​ចាំបាច់, ជ្រើសរើស​កន្លែង​ដាក់ទូទឹកកក​ដែលឆ្ងាយ​ពីរបស់​ដែលមានចំហាយក្តៅ, ជៀសវាងបើកទូរទឹកកកញឹកញាប់។

កុំព្យូទ័រ ៖ បិទម៉ូនីទ័រ​មិន​ប្រើ​លើសពី ១០នាទី, ជ្រើសរើស​កុំព្យូទ័រ​ដែលមានប្រព័ន្ធសន្សំសំចៃអគ្គិសនី, បិទកុំព្យូទ័រ​នៅពេលមិន​ប្រើប្រាស់យូរ (ច្រើនជាង ៣០នាទី)។

ម៉ាស៊ីនបោកខោអាវ ៖ ដាក់ខោអាវ​ឱ្យច្រើន​តាមដែលម៉ាស៊ីនកំណត់, ត្រាំខោសអាវ​មុន​ដាក់បោក ជួយ​ឱ្យ​ការ​សម្អាត​បានស្អាតល្អ។

ត្រាំខោសអាវ​មុន​ដាក់បោក ជួយ​ឱ្យ​ការ​សម្អាត​បានស្អាតល្អ

សរុបមកវិញ ការសន្សំសំចៃថាមពលអគ្គិសនីរបស់ប្រជាពលរដ្ឋ នឹង​ចូលរួម​ចំណែកយ៉ាង​សំខាន់​ជួយ​កាត់បន្ថយ​ចំណាយថ្លៃដើម ក្នុងការផលិត​ថាមពលអគ្គិសនីពីប្រេង ដែល​កំពុងទទួលរងផលប៉ះពាល់ពី​ការ​កើន​ឡើង នៃថ្លៃប្រេងឥន្ធនៈសាកល ក៏​ដូចជា​កាត់បន្ថយ​ការ​ចំណាយ​ទូទាត់​ថ្លៃ​ប្រ់ើប្រាស់អគ្គិសនី​របស់ប្រជាពលរដ្ឋ​ផងដែរ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា