តើអាហារអាចរក្សាទុកក្នុងទូរទឹកកកបានយូរប៉ុណ្ណា? ស្វែងយល់ពីគុណភាព និងសុវត្ថិភាពចំណីអាហារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តើអាហារអាចរក្សាទុកក្នុងទូរទឹកកកបានយូរប៉ុណ្ណា? ស្វែងយល់ពីគុណភាព និងសុវត្ថិភាពចំណីអាហារ

តើអាហារអាចរក្សាទុកក្នុងទូរទឹកកកបានយូរប៉ុណ្ណា? ស្វែងយល់ពីគុណភាព និងសុវត្ថិភាពចំណីអាហារ

មនុស្សជាច្រើនតែងតែគិតថា ការក្លាសេអាហារក្នុងទូកកក (Freezer) អាចរក្សាទុកបានរហូតដោយមិនខូចគុណភាព។ ប៉ុន្តែជាក់ស្ដែង យោងតាមគោលការណ៍ណែនាំពីក្រសួងសុខាភិបាល និងសេវាមនុស្សជាតិសហរដ្ឋអាមេរិក (U.S. Department of Health and Human Services) អាហារភាគច្រើនអាចរក្សាគុណភាពល្អបំផុតបានត្រឹមតែចន្លោះពី ១ ទៅ ២ ខែ ប៉ុណ្ណោះ។

ទោះបីជាការក្លាសេកកជួយពន្យារអាយុកាលអាហារបានយូរជាងការក្លាសេត្រជាក់ធម្មតា ប៉ុន្តែគុណភាព សាច់ និងរសជាតិនឹងថយចុះជាបន្តបន្ទាប់ទៅតាមពេលវេលា។

ហេតុអ្វីបានជាអាហារបាត់បង់គុណភាពក្នុងទូរទឹកកក?

លោកសាស្ត្រាចារ្យ Keith Warriner ឯកទេសវិទ្យាសាស្ត្រចំណីអាហារមកពីសាកលវិទ្យាល័យ Guelph (Ontario ប្រទេសកាណាដា) បានពន្យល់ថា «ចំណុចសំខាន់នៃការក្លាសេកក គឺវាមានទំនោរបំបែករចនាសម្ព័ន្ធរបស់អាហារ»។

នៅពេលទឹកក្នុងអាហារកកទៅជាទឹកកក មេរោគ និងបាក់តេរីមិនអាចលូតលាស់បានឡើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រតិកម្មគីមីផ្សេងទៀតនៅតែបន្តកើតមាន ដូចជាការកកិតរវាងខ្លាញ់និងអុកស៊ីសែន (Rancidity) និងការបាត់បង់ជាតិទឹក ដែលបង្កឱ្យមានស្នាមរលាកដោយសារភាពត្រជាក់ខ្លាំង (Freezer Burn) និងធ្វើឱ្យគុណភាពម្ហូបធ្លាក់ចុះ។

តារាងរយៈពេលណែនាំសម្រាប់រក្សាទុកអាហារក្នុងទូកកក

អាហារដែលមិនគួរដាក់ក្នុងទូកកក

មិនមែនអាហារគ្រប់ប្រភេទសុទ្ធតែអាចក្លាសេកកបាននោះទេ៖

  • បន្លែផ្លែឈើសម្បូរជាតិទឹកខ្ពស់៖ បន្លែសាឡាដ, ផ្លែឈើអម្បូរក្រូច និងដំឡូងបារាំងឆៅ អាចនឹងប្រែជាទន់ជ្រាយ ឬចេញជាតិទឹកខ្លាំងពេលរលាយ។
  • ផលិតផលទឹកដោះគោមួយចំនួន៖ យ៉ាអួ (Yogurt), ក្រែមជូរ (Sour cream) និងឈីសប្រភេទខ្លះ អាចនឹងបែកប្រេង ឬឡើងគ្រាប់គ្រើមៗពិបាកទទួលទាន។
  • ស៊ុតទាំងសំបក និងអាហារកំប៉ុងមិនទាន់បើក៖ ការកើនឡើងមាឌនៃជាតិទឹកពេលកក អាចបណ្ដាលឱ្យសំបកស៊ុត ឬកំប៉ុងប្រេះបែក ដែលបង្កគ្រោះថ្នាក់។

គន្លឹះរក្សាអាហារក្នុងទូកកកឱ្យនៅស្រស់ឆ្ងាញ់

ដើម្បីឱ្យការរក្សាទុកអាហារទទួលបានប្រសិទ្ធភាពខ្ពស់ គេហទំព័រ EatingWell បានផ្ដល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖

  1. បន្ថយកម្តៅជាមុន៖ គួរដាក់អាហារចម្អិនរួចឱ្យត្រជាក់នៅក្នុងទូទឹកកកធម្មតាជាមុនសិន មុននឹងផ្លាស់ប្ដូរទៅកាន់ទូកកក។
  2. ប្រើប្រអប់បិទជិត៖ ប្រើប្រាស់ប្រអប់ ឬថង់ខ្យល់ដែលបិទជិតល្អ និងមានសុវត្ថិភាពសម្រាប់ទូកកក (Freezer-safe) ដើម្បីការពារកុំឱ្យបាត់បង់ជាតិសំណើម។
  3. ទុកចន្លោះទំនេរខ្លះ៖ ទុកចន្លោះទំនេរល្មមនៅក្នុងប្រអប់ ព្រោះអាហារដែលមានជាតិទឹករមែងរីកមាឌនៅពេលកក។

ប្រភព៖ VnExpress / EatingWell / Simply Recipes

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា