វិធានការបង្ការសំខាន់ៗ ការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ ពីជំងឺផ្តាសាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិធានការបង្ការសំខាន់ៗ ការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ ពីជំងឺផ្តាសាយ

វិធានការបង្ការសំខាន់ៗ ការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ ពីជំងឺផ្តាសាយ

យោង​តាម​សេចក្តីជូនដំណឹង​របស់ក្រសួងសុខាភិបាល ក្នុងរយៈពេលថ្មីៗនេះ គេបានរកឃើញ​ករណី​ជំងឺផ្តាសាយ បាន​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ជាពិសេស​លើ​កុមារតូចៗ មនុស្ស​ចាស់ជរា ស្រ្តីមានផ្ទៃពោះ និង​អ្នក​ដែលមានភាពស៊ាំចុះខ្សោយ។

ជំងឺផ្តាសាយ អាច​ឆ្លង​យ៉ាង​ងាយ​តាមរយៈ​ដំណក់ទឹកតូចៗ​ដែលចេញពីការក្អក ឬកណ្តាស់របស់អ្នកជំងឺ និង​ការប៉ះពាល់​ផ្ទាល់ជាមួយ​សម្ភារ ឬផ្ទៃ​ដែល​មានមេរោគជំងឺផ្តាសាយ។ យ៉ាងណាក៏ដោយ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ ក្រសួងសុខាភិបាល​កម្ពុជា បានបង្ហាញ​នូវវិធានការបង្ការ​សំខាន់ៗមួយ​ចំនួន ដូចខាងក្រោម​នេះ ៖

ប្រកាន់ខ្ជាប់អនាម័យដៃ ដោយ​លាងសម្អាត​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬអាល់កុល​ជែល ជាពិសេស​មុនពេល​បរិភោគ​អាហារ និង​ក្រោយ​ពេល​ប៉ះពាល់​សម្ភារសាធារណៈ។

រក្សា​អនាម័យ​ផ្លូវដង្ហើម ដោយខ្ទប់មាត់ និង​ច្រមុះ ពាក់ម៉ាស ប្រើកន្សែងដៃ ប្រើផ្នត់កែងដៃ ឬក្រដាសអនាម័យ​នៅពេលក្អក ឬកណ្តាស់ រួចបោះចោល​ក្រដាសក្នុងធុងសំរាម​បិទជិត​ឱ្យ​បានត្រឹមត្រូវ និង​មិន​ត្រូវ​ខាកស្តោះ​ពាសវាលពាសកាលឡើយ។

ត្រូវ​ពាក់ម៉ាស​ការពារ​នៅពេល​ស្ថិត​ក្នុងទីប្រជុំជន កន្លែង​បិទ​ជិត ឬនៅពេល​មានរោគសញ្ញា​ផ្លូវដង្ហើម (ក្អក ហូរសំបោរ កណ្តាស់) ដើម្បីចៀសវាង​ការ​ចម្លង​ដល់អ្នកដទៃ។

រក្សាគម្លាត​សុវត្ថិភាព ដោយចៀសវាង​ការ​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែល​មានរោគសញ្ញា​ផ្តាសាយ។ ប្រសិនបើមានអាការៈមិនស្រួលខ្លួន គួរ​សម្រាក​នៅផ្ទះ និង​ទទួលទានទឹក​ស្អាត​ឱ្យបានច្រើន ទទួលទាន​ចំណីអាហារចម្អិនឆ្អិនល្អ និង​មានជីវជាតិ​គ្រប់គ្រាន់ ព្រមទាំងហាត់ប្រាណជាប្រចាំ ដើម្បី​ឱ្យ​ជំងឺ​ឆាប់ជាសះស្បើយ។

ចៀសវាងការជួបជុំ ឬការធ្វើដំណើរ ដោយ​ផ្អាក​ការ​ចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិន​បើ​អ្នក​មាន​អាការៈក្តៅខ្លួន ក្អក ឬ​ពិបាក​ដកដង្ហើម ហើយ​ត្រូវ​ទៅពិនិត្យ​ព្យាបាល​ជំងឺ​ឱ្យ​បានត្រឹមត្រូវ។

ក្រុមមនុស្សងាយរងគ្រោះ គួរពិចារណា​ទទួល​ការ​ចាក់វ៉ាក់សាំង​ការពារជំងឺ​ផ្តាសាយ​តាមការណែនាំ​របស់គ្រូពេទ្យជំនាញ។

ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហូរសំបោរ ឬពិបាក​ដកដង្ហើម សូម​ស្វែង​រក​ការពិគ្រោះយោបល់​នៅមណ្ឌល​សុខភាព ឬមន្ទីរពេទ្យ​ឱ្យបានទាន់ពេលវេលា ឬទូរសព្ទទៅ​កាន់លេខ ១១៥ ដើម្បី​ទទួល​បានការណែនាំ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា