គន្លឹះសំខាន់ៗដើម្បីថែរក្សាសុខភាពផ្លូវចិត្តសម្រាប់សិស្សានុសិស្ស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គន្លឹះសំខាន់ៗដើម្បីថែរក្សាសុខភាពផ្លូវចិត្តសម្រាប់សិស្សានុសិស្ស

គន្លឹះសំខាន់ៗដើម្បីថែរក្សាសុខភាពផ្លូវចិត្តសម្រាប់សិស្សានុសិស្ស

មនុស្សដែលមានសុខភាពល្អ មិនមែនមានន័យត្រឹមតែការញ៉ាំអាហារល្អ និងការហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែវារួមបញ្ចូលទាំង សុខុមាលភាពផ្លូវចិត្តផងដែរ។ ការមានគោលបំណងក្នុងជីវិត និងចេះកាត់បន្ថយភាពតានតឹង គឺជាគន្លឹះដ៏សំខាន់ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា និងជីវិត។

Advertisement

១. ស្វែងរកអ្វីដែល “ត្រូវ” សម្រាប់ខ្លួនអ្នក

មនុស្សម្នាក់ៗមានវិធីរំសាយស្រ្តេសខុសៗគ្នា, សម្រាប់អ្នកខ្លះជ្រើសរើសការហាត់ប្រាណខ្លាំងៗ ការរត់ ឬការជិះកង់ ដែល​ជួយឱ្យខួរក្បាលស្រឡះ និងប្រមូលអារម្មណ៍បានល្អ។ តែអ្នកខ្លះទៀត ពួកគេចូលចិត្តការរំសាយស្រ្តេសតាមរយៈការជួបជុំមិត្តភក្តិ រាំ ចម្អិនអាហារ ឬមើលកុនជាដើម។ ដូច្នេះ​សូមស្វែងរកសកម្មភាពណាដែលធ្វើឱ្យអ្នកសប្បាយចិត្តពិតប្រាកដ ហើយកុំបង្ខំខ្លួនឯងឱ្យធ្វើតាមអ្នកដទៃ។

២. គ្រប់គ្រងសម្ពាធក្នុងវ័យសិក្សា

ជីវិតក្នុងវិទ្យាល័យ និងសាកលវិទ្យាល័យ ពោពេញទៅដោយភាពមមាញឹក ទាំងការរៀនសូត្រ ការងារក្រៅម៉ោង ថែមជាមួយ​នឹង​ការបារម្ភពីអនាគតផង។ ដើម្បីរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ អ្នកគួរអនុវត្តចំណុចខាងក្រោម៖

រក្សារបៀបរស់នៅដែលមានសកម្មភាព (Active Lifestyle): ចូលរួមលេងកីឡា ឬសកម្មភាពសាលាដែលអ្នកចូលចិត្ត ដើម្បីឱ្យរាងកាយបានបញ្ចេញពលកម្ម និងកាត់បន្ថយភាពតានតឹងខួរក្បាល។

ស្វែងរកលំហស្ងប់ស្ងាត់ (Quiet Space): នៅពេលមានអារម្មណ៍ថាស្មុគស្មាញខ្លាំង ចូររកកន្លែងស្ងាត់មួយដើម្បីសម្រាក ដកដង្ហើម និងនៅជាមួយខ្លួនឯងមួយរយៈ។

ការចែករំលែក និងការពិភាក្សា (Talk to Someone): កុំលាក់ទុកបញ្ហាតែម្នាក់ឯង។ ការនិយាយប្រាប់ឪពុកម្តាយ បងប្អូន ឬមនុស្សដែលអ្នកទុកចិត្ត គឺជាការរំសាយចេញនូវអារម្មណ៍តប់ប្រមល់បានយ៉ាងល្អបំផុត។

៣. អាហារ និងការសម្រាក

របបអាហារ ៖ ការញ៉ាំអាហារដែលមានជីវជាតិ និងអាហារស្រស់ៗ មិនត្រឹមតែជួយរាងកាយទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់អារម្មណ៍ (Mood) របស់អ្នកឱ្យស្រស់ថ្លាទៀតផង។

ការគេង៖ យុវវ័យត្រូវការការគេងពី ៧ ទៅ ៩ ម៉ោង ក្នុងមួយយប់។ ការគេងគ្រប់គ្រាន់នឹងជួយឱ្យអ្នកមានថាមពលពេញលេញសម្រាប់ខួរក្បាលក្នុងការរៀនសូត្រនៅថ្ងៃបន្ទាប់។

៤. បង្កើតការចងចាំល្អៗជាមួយមិត្តភក្តិ

ពេលវេលាក្នុងវ័យសិក្សាមានកំណត់។ ចូរឆ្លៀតពេលបង្កើតអនុស្សាវរីយ៍ល្អៗជាមួយមិត្តភក្តិ ព្រោះនៅពេលអ្នកឈានចូលដល់កម្រិតឧត្តមសិក្សា ឬវ័យធ្វើការ អ្នកប្រហែលជាមិនសូវមានឱកាសជួបជុំគ្នាដូចមុនឡើយ។

សរុបមកវិញ សុខភាពផ្លូវចិត្តដែលរឹងមាំ នឹងក្លាយជាគ្រឹះដ៏រឹងមាំដូចគ្នា​សម្រាប់ភាពជោគជ័យក្នុងសិក្សា, ដូច្នេះចូររស់នៅក្នុងបច្ចុប្បន្នភាព រីករាយនឹងអ្វីដែលអ្នកកំពុងធ្វើ និងមើលថែខ្លួនឯងឱ្យបានល្អបំផុត៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា