ទម្លាប់ញ៉ាំអាហារ ៣ បែប មើលទៅធម្មតា តែអ្នកកំពុងបំផ្លាញក្រពះដោយមិនដឹងខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទម្លាប់ញ៉ាំអាហារ ៣ បែប មើលទៅធម្មតា តែអ្នកកំពុងបំផ្លាញក្រពះដោយមិនដឹងខ្លួន

ទម្លាប់ញ៉ាំអាហារ ៣ បែប មើលទៅធម្មតា តែអ្នកកំពុងបំផ្លាញក្រពះដោយមិនដឹងខ្លួន

បច្ចុប្បន្ន មនុស្សមួយចំនួនធំមានទម្លាប់ញ៉ាំបាយបណ្ដើរមើលទូរស័ព្ទបណ្ដើរ។ នេះគឺជាឧទាហរណ៍អំពីទម្លាប់មិនល្អមួយ ដែលអាចប៉ះពាល់ដល់សុខភាពក្រពះដោយមិនដឹងខ្លួន។

Advertisement

ក្រពះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធប្រសាទ មានន័យថាស្ត្រេស អារម្មណ៍ និងជាពិសេស ឥរិយាបថនៃការញ៉ាំអាហារ អាចប៉ះពាល់ដោយផ្ទាល់ដល់ការរំលាយអាហារ ដែលជាដំណើរការដ៏សំខាន់មួយនៃសុខភាពមនុស្ស។

ដូច្នេះ សូមកុំរំលង មកមើលថាទម្លាប់បែបណាខ្លះដែលអ្នកកំពុងតែធ្វើជាប្រចាំ ដែលនាំឱ្យក្រពះរបស់អ្នកធ្វើការធ្ងន់ធ្ងរលើសកម្លាំង។

១. ការញ៉ាំលឿនពេក ឬញ៉ាំបណ្តើរធ្វើរឿងផ្សេងបណ្តើរ

ការញ៉ាំអាហារបណ្តើរធ្វើការបណ្តើរ ដូចជា ចុចទូរស័ព្ទ ឬផ្ដោតអារម្មណ៍គិតលើរឿងតានតឹង អាចរំខានដល់ដំណើរការរំលាយអាហារ ដោយសារតែសកម្មភាពទាំងនេះជះផលរំខានដល់ការផលិតអាស៊ីតក្រពះ និងអង់ស៊ីមរំលាយអាហារ។

ទន្ទឹមគ្នានេះ ការញ៉ាំលឿនពេកដោយមិនទំពារឲ្យបានម៉ដ្ឋល្អ គឺជាការដាក់សម្ពាធបន្ថែមលើក្រពះ បង្ខំឱ្យក្រពះធ្វើការធ្ងន់ធ្ងរជាងមុនដើម្បីបំបែកអាហារ។ ការទំពារមិនបានម៉ដ្ឋល្អ រួមផ្សំជាមួយនឹងភាពតានតឹង អាចកាត់បន្ថយការស្រូបយកសារធាតុចិញ្ចឹម ព្រមទាំងបង្កើនឱកាសនៃការឆ្អល់ពោះ ភើ និងបញ្ហារំលាយអាហារផ្សេងៗទៀតផងដែរ។

២. ការញ៉ាំអាហារនៅពេលយប់ជ្រៅ និងចូលគេងភ្លាមៗបន្ទាប់ពីញ៉ាំរួច

ការញ៉ាំអាហារពេលល្ងាចនៅពេលជិតដល់ម៉ោងគេង ឬការគេងភ្លាមៗបន្ទាប់ពីញ៉ាំរួច គឺជាទម្លាប់មិនល្អមួយទៀតសម្រាប់សុខភាព។ ជាក់ស្ដែង ការរំលាយអាហារអាចចំណាយពេលចាប់ពី ២ ម៉ោង រហូតដល់ច្រើនជាង ៦ ម៉ោង អាស្រ័យលើប្រភេទអាហារផ្សេងៗគ្នា។

ដូច្នេះ ប្រសិនបើអ្នកទម្រេតខ្លួនគេងមុនពេលក្រពះរំលាយអាហាររួចរាល់ ហានិភ័យនៃការច្រាលអាស៊ីតក្រពះនឹងកើនឡើង ខណៈដែលគុណភាពនៃការគេង និងសុខភាពទូទៅក៏អាចរងផលប៉ះពាល់ដូចគ្នា។

៣. ការញ៉ាំទឹកច្រើនជ្រុលពេលញ៉ាំអាហារ

ទោះបីជាមនុស្សមួយចំនួនជឿថា ការញ៉ាំទឹកឲ្យបានច្រើនជួយដល់ការរំលាយអាហារក្ដី ប៉ុន្តែការញ៉ាំទឹកច្រើនជ្រុលក្នុងពេលញ៉ាំអាហារ អាចធ្វើឲ្យអាស៊ីតក្នុងក្រពះរាវជាងមុន ដែលកាត់បន្ថយប្រសិទ្ធភាពនៃការរំលាយអាហារ។ ការញ៉ាំទឹកច្រើនពេក នឹងធ្វើឱ្យក្រពះត្រូវធ្វើការធ្ងន់ជាងមុន ដើម្បីកិនកម្ទេចអាហារដែលបានបរិភោគ។

គន្លឹះណែនាំដើម្បីសុខភាពក្រពះ និងការរំលាយអាហារ

អ្នកគួរចំណាយពេលប្រមាណ ២០ ទៅ ៣០ នាទីលើការញ៉ាំអាហារមួយពេលៗ និងទំពារអាហារមួយៗឱ្យម៉ដ្ឋមុននឹងលេប។ ការផ្ដោតអារម្មណ៍ទៅលើរសជាតិ និងសាច់នៃអាហារ ដូចជា ទន់ ស្រួយ ស្វិត ក៏ជួយរំញោចដល់ការរំលាយអាហារ និងជួយឲ្យរាងកាយដឹងថា នៅពេលណាដែលអ្នកឆ្អែត ដែលកាត់បន្ថយហានិភ័យនៃការញ៉ាំច្រើនជ្រុល។

បន្ថែមពីនេះ អ្នកគួរជៀសវាងទុកឱ្យក្រពះឃ្លានខ្លាំងពេក ឬញ៉ាំច្រើនជ្រុល ព្រមទាំងកាត់បន្ថយការញ៉ាំអាហារកែច្នៃ អាហារខ្លាញ់ច្រើន ប្រៃ និងអាហារផ្អាប់៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា