ក្រែមមានជិត ២០ ដើម នៅទិញថែមទៀត! រឿងមនុស្សប្រុសមិនសូវយល់ តែជាសេចក្ដីសុខរបស់មនុស្សស្រី ដែលមានវិទ្យាសាស្ត្រពន្យល់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រែមមានជិត ២០ ដើម នៅទិញថែមទៀត! រឿងមនុស្សប្រុសមិនសូវយល់ តែជាសេចក្ដីសុខរបស់មនុស្សស្រី ដែលមានវិទ្យាសាស្ត្រពន្យល់

ក្រែមមានជិត ២០ ដើម នៅទិញថែមទៀត! រឿងមនុស្សប្រុសមិនសូវយល់ តែជាសេចក្ដីសុខរបស់មនុស្សស្រី ដែលមានវិទ្យាសាស្ត្រពន្យល់

នៅពេលដែលមនុស្សទិញគ្រឿងសម្អាងថ្មី មិនថាជាក្រែមលាបមាត់ ឬក៏ Skin Care ដូចជា ឡេលាបមុខ នេះមិនមែនគ្រាន់តែជាការស្រឡាញ់ចូលចិត្តលើភាពស្រស់ស្អាតប៉ុណ្ណោះទេ។ ប៉ុន្តែវាគឺជាវិទ្យាសាស្ត្រខួរក្បាល ដែលមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងអារម្មណ៍។

Advertisement

នៅពេលដែលប៉ះពាល់ ឬប្រើប្រាស់គ្រឿងសម្អាង ខួរក្បាលនឹងបញ្ចេញ Dopamine ដែលជាអ័រម៉ូននៃសេចក្ដីសុខ ធ្វើឱ្យមានអារម្មណ៍ល្អ មានសេចក្ដីសុខ និងមានកម្លាំងចិត្តកើនឡើង។ នេះមិនមែនជារឿងដែលមនុស្សស្រីគិតឡើងដោយខ្លួនឯងនោះទេ ប៉ុន្តែមានការសិក្សាជាក់ស្ដែង ដែលពន្យល់ពីរឿងរ៉ាវនេះ។

១. Shopping Therapy

ប្រហែលជាគ្មាននរណាម្នាក់អាចប្រកែកបានទេថា ការដើរទិញទំនិញគឺជារឿងសប្បាយ ហើយរឿងនេះនឹងកាន់តែសប្បាយទៀត នៅពេលមនុស្សស្រីបានដើរទិញគ្រឿងសម្អាង។ ជាក់ស្ដែង មានការស្រាវជ្រាវរកឃើញថា ការទិញ Eyeshadow Palette បានជំរុញអារម្មណ៍វិជ្ជមានដល់អ្នកទិញខ្ពស់រហូតដល់ ៦២ ភាគរយ។

អ្នកចិត្តសាស្ត្រពន្យល់ពីយន្តការនេះថា មនុស្សម្នាក់ៗច្រើនតែគិតដល់អ្វីដែលខ្លួនខ្វះខាត។ ដូច្នេះហើយ ការបានធ្វើជាម្ចាស់លើរបស់របរថ្មីៗ ជាពិសេសរបស់បញ្ចុះតម្លៃ ឬរបស់មានកំណត់បែប Limited Edition គឺជាការឆ្លើយតបទៅនឹងតម្រូវការមូលដ្ឋាន ដែលជួយបំបាត់ការគិតព្រួយបារម្ភដល់អនាគត ខណៈវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាមានសុវត្ថិភាព និងសុភមង្គល។

ជាក់ស្ដែង សេចក្ដីសុខនេះកើតឡើងចាប់តាំងពីពេលដែលអ្នករំពឹងថានឹងទទួលបានរបស់ថ្មីមកម៉្លេះ ដែលជាយន្តការជួយជំរុញឱ្យខួរក្បាលបញ្ចេញ Dopamine ធ្វើឱ្យអ្នកធ្វើសកម្មភាពដដែលនេះម្ដងហើយម្ដងទៀត។

២. Lipstick Effect

Lipstick Effect គឺជាការដែលមនុស្សនាំគ្នាទិញក្រែមលាបមាត់ ដើម្បីលួងលោមចិត្តខ្លួនឯងនៅពេលដែលជីវិតកំពុងតែស្ថិតនៅក្នុងវិបត្តិណាមួយ។ ជាក់ស្ដែង នៅពេលដែលពិភពលោកជួបនឹងវិបត្តិកូវីដ ១៩ នៅពេលសេដ្ឋកិច្ចធ្លាក់ចុះ ឬពេលជីវិតមានភាពតានតឹង តួលេខការលក់ក្រែមលាបមាត់បែរជាកើនឡើង ព្រោះវាជាសេចក្ដីសុខដែលមានតម្លៃទាប។

អំឡុងពេលដែលមនុស្សត្រូវប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ ឬភាពតានតឹង ការទិញទំនិញដែលមើលទៅហាក់ដូចជាខ្ជះខ្ជាយ តែមានតម្លៃសមរម្យដូចជាក្រែមលាបមាត់ នឹងជួយផ្ដល់នូវអារម្មណ៍ថាខ្លួននៅតែអាចគ្រប់គ្រងស្ថានភាពជីវិតក្នុងពេលវិបត្តិនេះបាន។

វាគឺជាវិធីសាស្ត្រក្នុងការបង្កើនភាពជឿជាក់ និងព្យាបាលផ្លូវចិត្តដែលចំណាយតិច និងផ្ដល់ផលរហ័ស។

៣. ខួរក្បាលមើលឃើញគ្រឿងសម្អាង ដូចឃើញគូស្នេហ៍

ការស្រាវជ្រាវពីក្រុមហ៊ុន Shiseido បានបង្ហាញអាថ៌កំបាំងរបស់ខួរក្បាលថា ខួរក្បាលរបស់មនុស្សមានប្រតិកម្មឆ្លើយតបទៅនឹងគ្រឿងសម្អាងដែលខ្លួនពេញចិត្ត ស្រដៀងគ្នាទៅនឹងពេលដែលមើលមុខគូស្នេហ៍ ឬសមាជិកគ្រួសារ ដោយប្រៀបធៀបដូចជា៖

ពេលទាក់ទងគ្នាដំបូង៖ នៅពេលដែលចាប់ផ្ដើមប្រើប្រាស់គ្រឿងសម្អាងថ្មី ខួរក្បាលផ្នែក Reward system និងផ្នែកដែលគ្រប់គ្រងអារម្មណ៍នឹងត្រូវបានជំរុញឱ្យដំណើរការ ស្រដៀងទៅនឹងអារម្មណ៍រំភើប និងបុកពោះក្នុងដំណាក់កាលទាក់ទងគ្នាដំបូងៗ។

ពេលទាក់ទងគ្នាយូរ ស្នេហាចាប់ផ្ដើមរឹងមាំ៖ នៅពេលដែលប្រើប្រាស់គ្រឿងសម្អាងដែលចូលចិត្តដដែលៗក្នុងរយៈពេលយូរ ខួរក្បាលផ្នែក Endocrine system នឹងត្រូវបានជំរុញឱ្យបញ្ចេញសារធាតុដូចជា Serotonin និង Oxytocin ដែលជាសារធាតុដែលធ្វើការដោយផ្ទាល់ជាមួយនឹងអារម្មណ៍នៃទំនាក់ទំនង អារម្មណ៍ថាមានសុវត្ថិភាព និងស្ងប់ចិត្ត ស្រដៀងទៅនឹងស្នេហាដែលទាក់ទងគ្នាយូរ និងមានភាពនឹងនរ។

៤. Tactile Therapy

សេចក្ដីសុខនេះមិនមែនកើតមានតែពេលទិញប៉ុណ្ណោះទេ ប៉ុន្តែវាក៏កើតឡើងនៅពេលប្រើប្រាស់ដូចគ្នា។ នៅពេលដែលបានប៉ះពាល់នឹងសាច់ ឬពណ៌របស់គ្រឿងសម្អាងដែលពេញចិត្ត វានឹងជួយជំរុញខួរក្បាលឱ្យវាយតម្លៃក្នុងផ្លូវវិជ្ជមាន ធ្វើឱ្យអារម្មណ៍ពេញចិត្ត និងកាត់បន្ថយអារម្មណ៍តានតឹង៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា