Circadian Skincare៖ ស្វែងយល់ពីវិធីថែរក្សាស្បែកទៅតាមនាឡិកាជីវសាស្ត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Circadian Skincare៖ ស្វែងយល់ពីវិធីថែរក្សាស្បែកទៅតាមនាឡិកាជីវសាស្ត្រ

Circadian Skincare៖ ស្វែងយល់ពីវិធីថែរក្សាស្បែកទៅតាមនាឡិកាជីវសាស្ត្រ

Circadian Rhythm គឺជាពាក្យមួយដែលច្រើនលើកយកមកនិយាយក្នុងវិស័យសុខុមាលភាព និងសម្រស់ ព្រោះការស្រាវជ្រាវជាច្រើនបានបង្ហាញថា រាងកាយរបស់មនុស្សធ្វើការដោយមានចង្វាក់ពេលវេលាច្បាស់លាស់ មិនថាជាការបញ្ចេញអរម៉ូន សីតុណ្ហភាពរាងកាយ ឬសូម្បីតែការជួសជុលកោសិកាស្បែក ដែលទាំងអស់នេះ សុទ្ធតែជះឥទ្ធិពលដោយផ្ទាល់ដល់សុខភាពស្បែក។

Advertisement

Harvard Medical School បានពន្យល់ថា Circadian Rhythm គឺជាប្រព័ន្ធនាឡិកាដែលគ្រប់គ្រងវដ្ត ២៤ ម៉ោងរបស់រាងកាយ។ នៅពេលដែលវដ្តនេះមានតុល្យភាព ប្រព័ន្ធផ្សេងៗរួមទាំងស្បែកនឹងដំណើរការបានយ៉ាងមានប្រសិទ្ធភាព។ ផ្ទុយទៅវិញ ប្រសិនបើអ្នកគេងយប់ជ្រៅ សម្រាកមិនគ្រប់គ្រាន់ ឬរស់នៅមិនស្របតាមចង្វាក់ជីវសាស្ត្ររបស់រាងកាយ ស្បែកនឹងចាប់ផ្តើមបង្ហាញសញ្ញាដូចជា ស្រអាប់ ស្ងួត ឬរលាកបានយ៉ាងងាយ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ស្បែករបស់មនុស្សមានតួនាទីផ្សេងៗគ្នាផ្លាស់ប្ដូរទៅតាមពេលវេលាពេញមួយថ្ងៃ។ ហេតុនេះហើយ ការមើលថែស្បែកឱ្យត្រូវតាមពេលវេលា គឺជាវិធីសាស្រ្តថែរក្សាសម្រស់មួយដែលមិនគួរមើលរំលង។

ពេលព្រឹក៖ ស្បែកធ្វើតួនាទីជាអ្នកការពារ (Protection Mode)

នៅពេលព្រឹក ស្បែករបស់អ្នកនឹងការពារខ្លួនពីបរិស្ថានជុំវិញ មិនថាជាពន្លឺ UV សារធាតុពុល ឬធូលីតូចៗនោះទេ។ នេះគឺជាមូលហេតុដែលការប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Vitamin C មានសារៈសំខាន់ខ្លាំងក្នុងពេលព្រឹក ព្រោះវាជួយពង្រឹងរបាំងការពារស្បែកឱ្យទប់ទល់នឹងធាតុកខ្វក់ ឬសារធាតុពុលខាងក្រៅកាន់តែល្អ។

ពេលថ្ងៃ៖ ស្បែកធ្វើតួនាទីជារបាំង (Barrier Mode)

ស្បែកនៅតែបន្តបំពេញតួនាទីជារបាំងការពាររាងកាយយ៉ាងសកម្ម។ យ៉ាងណាមិញ នៅពេលជួបជាមួយនឹងបរិយាកាសខាងក្រៅក្នុងរយៈពេលយូរ ស្បែកនឹងចាប់ផ្ដើមបាត់បង់សំណើម។ ដូច្នេះ ផលិតផលថែរក្សាស្បែកដែលជួយបំពេញជាតិទឹក ដូចជា សារធាតុ Hyaluronic Acid ឬទឹករ៉ែបាញ់មុខអាចជាជំនួយមួយ ដែលមិនធ្វើឱ្យស្បែករបស់អ្នកស្ងួតខ្លាំងនៅពេលថ្ងៃ។

ពេលយប់៖ ស្បែកធ្វើតួនាទីជាអ្នកជួសជុល និងបង្កើតកោសិកាថ្មី (Repair & Recovery Mode)

ឈានចូលដល់ពេលយប់ ស្បែកនឹងប្តូរទៅប្រើមុខងារជួសជុល និងបង្កើតកោសិកាថ្មី។ លំហូរឈាមកើនឡើង ហើយដំណើរការបង្កើតកោសិកាស្បែកឡើងវិញ នឹងដំណើរការក្នុងកម្រិតកំពូល។ នេះហើយជាមូលហេតុដែលអ្នកគួរប្រើប្រាស់ផលិតផលថែរក្សាស្បែក ដែលមានផ្ទុកសារធាតុ Retinol ឬសារធាតុដែកជួយបង្កើតកោសិកាថ្មីផ្សេងទៀត នៅពេលយប់។

នៅពេលដែលអ្នកយល់ពីចង្វាក់នៃរាងកាយរបស់ខ្លួនឯង ការថែរក្សាស្បែករបស់អ្នកប្រហែលជាមិនមែនផ្អែកទៅលើតែផលិតល្អៗប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្រើប្រាស់ឱ្យចំពេលវេលា ត្រូវតាមភាពចាំបាច់ និងទទួលបានប្រសិទ្ធភាពល្អ។

រឿងសំខាន់មួយទៀតនោះ ការថែរក្សាស្បែកពិតប្រាកដ មិនមែនគ្រាន់តែជាការប្រើប្រាស់ផលិតផលពីខាងក្រៅប៉ុណ្ណោះទេ តែក៏ត្រូវមើលថែស្បែកពីខាងក្នុងដូចគ្នា។ តួយ៉ាង ការរស់នៅឱ្យស្របតាមនាឡិកាជីវសាស្ត្រ ដូចជា ការគេងឱ្យបានគ្រប់គ្រាន់ ការកាត់បន្ថយពន្លឺអេក្រង់មុនពេលចូលគេង ឬការចេញទៅប៉ះពន្លឺថ្ងៃនៅពេលព្រឹក ក៏ជាការបំប៉នស្បែកពីខាងក្នុងដែលងាយ និងចាំបាច់ផងដែរ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា