ក្រោយហាត់ប្រាណ ត្រូវធ្វើរឿងទាំងនេះ ដើម្បីកុំឲ្យមានបញ្ហាក្លិន​ខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រោយហាត់ប្រាណ ត្រូវធ្វើរឿងទាំងនេះ ដើម្បីកុំឲ្យមានបញ្ហាក្លិន​ខ្លួន

ក្រោយហាត់ប្រាណ ត្រូវធ្វើរឿងទាំងនេះ ដើម្បីកុំឲ្យមានបញ្ហាក្លិន​ខ្លួន

បច្ចុប្បន្ន​មនុស្ស​ជាច្រើន​បាន​យក​ចិត្ត​ទុកដាក់​លើការ​ហាត់​ប្រាណ​ដើម្បី​ទទួល​បាន​រូបរាង​ស្រស់​ស្អាត សម​ជាមួយ​សម្លៀកបំពាក់ ហើយ​អាច​ទទួល​បាន​សុខភាព​ល្អ​ទៀត​ផង។ ការ​ហាត់ប្រាណ​​បែកញើស​គឺជា​រឿង​ធម្មតា មិនមែន​ជា​ផ្នែក​អាក្រក់​បំផុត​នោះ​ទេ ប៉ុន្តែ​ក្លិន​ខ្លួន​ទើប​ជា​បញ្ហា​សំខាន់។ ការ​បែកញើស ពិតជា​មិន​មាន​ក្លិន​ស្អុយ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​វា​ផ្សំ​ជាមួយ​បាក់តេរី ហើយ​បំបែក​ទៅ​ជា​ប្រូតេអ៊ីន និង​អាស៊ីដ​ខ្លាញ់ វា​បណ្ដាល​ឲ្យ​មាន​ក្លិន​ខ្លួន និង​ភាយ​ចេញ​មក​ក្រៅ។ ដើម្បី​មិន​ឲ្យ​មាន​ក្លិន​ខ្លួន ក្រោយ​ហាត់ប្រាណ ត្រូវ​ធ្វើ​រឿង​នេះ​ភ្លាម៖

Advertisement

១. បោកគក់​សម្លៀកបំពាក់​ហាត់ប្រាណ​ជា​ប្រចាំ

ការបោកគក់សម្លៀកបំពាក់របស់​ជា​ប្រចាំ អាចរក្សាសម្លៀកបំពាក់របស់អ្នក​ឲ្យ​ស្អាត និង​ជៀសវាង​ការ​លូតលាស់​បាក់តេរី​នៅ​ក្នុង​សម្លៀកបំពាក់។ នេះដោយសារតែបាក់តេរីអាចប្រមូលផ្តុំ និង​ជាប់​នឹង​សម្លៀកបំពាក់​ប្រើ​រួច​បាន​យ៉ាង​ងាយស្រួល ប្រសិនបើ​សម្លៀកបំពាក់​ស្លៀកពាក់​ហើយ​មិន​បាន​បោកគក់ វានឹងជួយ​ឲ្យ​បាក់តេរី​លូតលាស់ និង​បង្កាត់​ពូជ ដូច្នេះ​នៅ​ពេលអ្នកពាក់វា ហើយបែកញើស បាក់តេរី​នឹង​រួមផ្សំ​ជាមួយ​ញើស ហើយ​បង្ក​ឲ្យ​មាន​ក្លិន​មិនល្អ។

២. ជ្រើសរើស​ប្រភេទ​ចំណី​អាហារ​

អាហារ​មួយ​ចំនួន​ដែល​មាន​ក្លិន​ស្អុយ​ដូច​ជា​ខ្ទឹម​ស និង​ខ្ទឹម​បារាំង​ក៏​បណ្ដាល​ឲ្យ​មាន​ក្លិន​ខ្លួន​ដែរ ព្រោះ​វា​មាន​ក្លិន​ឈួល​ដែល​នឹង​ចេញ​មក​តាម​រន្ធ​ញើស​របស់​អ្នក នៅ​ពេល​អ្នក​បែកញើស។ ដូច្នេះ សូម​ព្យាយាម​កាត់​បន្ថយ​ការ​ទទួល​ទាន​អាហារ​ដែល​មាន​ក្លិន​ខ្លាំង ប៉ុន្តែ​កុំ​កាត់​ផ្តាច់​វា​ទាំង​ស្រុង​ព្រោះ​ខ្ទឹម​ជា​ប្រភេទ​អាហារ​ល្អ​ដល់​សុខភាព​ផងដែរ។ ជា​ចុងក្រោយ ការ​រក្សា​របប​អាហារ​ដែល​មាន​សុខភាព​ល្អ​នឹង​ការពារ​អ្នក​ពី​ក្លិន​ខ្លួន។

៣. ជូត​ញើស

ជាការប្រសើរក្នុងការ​ដែល​អ្នក​តែង​មាន​កន្សែង​ជូត​ខ្លួន​យក​តាម​ខ្លួន​ជាប់ ដើម្បី​ជូត​ញើស​ចេញ​ក្រោយ​ពី​ហាត់ប្រាណ។ បន្ទាប់​ពី​ជូត​សម្អាត​ខ្លួន​រួច ត្រូវ​យក​ទៅ​បោក​គក​ជាមួយ​សម្លៀកបំពាក់​ឲ្យ​ស្អាត​ជាប់​ជា​និច្ច។

៤. ងូតទឹក​ក្រោយ​ហាត់ប្រាណ

ដូចដែលយើងដឹងស្រាប់ហើយថា ក្លិនខ្លួនកើតឡើងនៅពេលដែលញើសផ្សំជាមួយបាក់តេរីនៅលើស្បែក ដូច្នេះ​វា​ជា​ការ​ល្អ​ត្រូវ​ងូតទឹក​ជា​ប្រចាំ ជាពិសេសបន្ទាប់ពីការហាត់ប្រាណខ្លាំងជាមួយនឹងជែលងូតទឹកប្រឆាំងបាក់តេរី ដើម្បី​ការពារ​បាក់តេរី​មិន​ឲ្យ​លូតលាស់ ជា​ពិសេស​តំបន់ក្លៀក និង​ជើង ដែល​ជា​តំបន់​សំខាន់​ៗ​ដែល​បណ្ដាល​ឲ្យ​មាន​ក្លិន​ខ្លួន។ ក្រៅ​ពី​នេះ ត្រូវ​ជូត​​ស្បែក​ឲ្យ​ស្ងួត​ជានិច្ច បន្ទាប់​ពី​ងូតទឹក ដើម្បី​ជៀសវាង​ការ​បង្កាត់​ពូជ​របស់​បាក់តេរី។

សរុបមក អនាម័យផ្ទាល់ខ្លួនគឺជាដំណោះស្រាយចុងក្រោយដើម្បីជៀសវាងក្លិនខ្លួន។ ងូត​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ​ជាមួយ​សាប៊ូ​ប្រឆាំង​បាក់តេរី ហើយ​ជ្រើសរើស​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឯកទេស​ឲ្យ​បាន​ត្រឹមត្រូវ ប្រសិនបើ​បើ​ក្លិន​ខ្លួន​ខ្លាំង​មិន​អាច​កម្ចាត់​ដោយ​ការ​អនុវត្តន៍​ប៉ុន្មាន​វិធី​ខាង​លើ។ ប្រសិនបើ​អ្នក​គ្មាន​បញ្ហា​ក្លិន​ខ្លួន​មក​រំខាន នោះ​អ្នក​នឹង​អាច​ធ្វើ​លំហាត់​ប្រាណ​ដោយ​ទំនុក​ចិត្ត៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា