ជំងឺពងបែកដៃ ជើង និងមាត់ ដែលងាយកើតឡើងលើកុមារតូចៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជំងឺពងបែកដៃ ជើង និងមាត់ ដែលងាយកើតឡើងលើកុមារតូចៗ

ជំងឺពងបែកដៃ ជើង និងមាត់ ដែលងាយកើតឡើងលើកុមារតូចៗ

ជំងឺ​ពង​បែក​មាត់​ដៃ​ជើង គឺជា​ជំងឺ​ឆ្លង​មួយ​កើត​ឡើង​ញឹកញាប់ ឧស្សាហ៍​កើត​មាន​លើ​ទារក និង​កុមារ ក្នុង​រដូវ​វស្សា (រដូវភ្លៀង) និង​អំឡុង​ពេល​បើក​បវេសនកាល​សាលា​រៀន ក៏​ឧស្សាហ៍​កើត​ដែរ ព្រោះ​អាកាសធាតុ​សើម និង​ការ​ប្រមូល​ផ្ដុំ​គ្នា​ច្រើន​របស់​កុមារ ធ្វើឲ្យ​មេរោគ​ងាយ​រីករាល​ដាល។

រោគសញ្ញា​ដំបូង មានគ្រុនក្តៅស្រាល, ឈឺមាត់, មិន​ស្រួលខ្លួន និង​កូន​ក្មេង​អាច​ង៉ក់ងរ (កើត​ឡើង​មុន​ពេល​ចេញ​កន្ទួល)។

  • ដំបៅ​ក្នុងមាត់ (Oral Lesions)៖ មាន​ពងបែក ឬ​ដំបៅ​ឈឺចាប់​នៅ​លើ​អណ្ដាត, ភ្នាស​ថ្ពាល់​ខាងក្នុង និង​ក្រអូម​មាត់​ទន់។ វាបណ្តាលឱ្យក្មេងពិបាកលេបទឹកមាត់ ហៀរទឹកមាត់ និង​មិន​ព្រម​ញ៉ាំ​ចំណីអាហារ។
  • កន្ទួលលើស្បែក (Skin Rash)៖ ចេញ​កន្ទួល ឬ​ពងបែក​តូចៗនៅលើបាតដៃ បាតជើង និង​អាច​មាន​នៅ​លើ​កំប៉េះគូទ ឬ​ជុំវិញ​មាត់។

ជំងឺ​នេះ​មិន​មាន​ថ្នាំ​ព្យាបាល​ជាក់លាក់នោះទេ ការព្យាបាលគឺផ្តោតលើការគាំទ្រ និង​បន្ធូរបន្ថយ​រោគសញ្ញា។ ក្នុង​នោះ​

  • រក្សា​ជាតិ​ទឹក៖ ជំរុញ​ក្មេង​ឲ្យ​ផឹកទឹក ឬ​ទឹកដោះ​គោ​បានច្រើន ដើម្បី​ការពារ​កុំឲ្យ​ខ្សោះ​ជាតិ​ទឹក។
  • ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ/បំបាត់​ការ​ឈឺចាប់៖ ប្រើតាមការណែនាំរបស់គ្រូពេទ្យ ដើម្បី​បញ្ចុះ​កម្ដៅ និង​កាត់​បន្ថយ​ការ​ឈឺចាប់​ក្នុង​មាត់។
  • អាហារ​ទន់​ៗ និង​ត្រជាក់៖ ឲ្យ​អាហារ​ទន់​ៗ ត្រជាក់​ៗ ដែល​អាច​ជួយ​សម្រាល​ការ​ឈឺចាប់ នៅ​ក្នុង​មាត់​បាន​មួយ​កម្រិត។

ជា​កម្រ​ជំងឺ​ពងបែក ដៃ ជើង និង​មាត់ អាច​បង្ក​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ខ្លះ​ៗ​រួមមាន រោគ​សញ្ញា​ប្រព័ន្ធ​ប្រសាទ (សន្លឹម ប្រកាច់ ឬ​កន្ត្រាក់​ដៃជើង) និង​រោគសញ្ញា​ផ្លូវ​ដង្ហើម (ពិបាក​ដក​ដង្ហើម ហត់) ។ សូម​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ប្រសិនបើមានសញ្ញាដូចខាងក្រោម៖

  • មានកម្តៅឡើងខ្ពស់ខ្លាំង ហើយមិនស្រក
  • មានសញ្ញាខ្សោះជាតិទឹក
  • ក្មេងមានសភាពល្ហិតល្ហៃខ្លាំង ឬមានរោគសញ្ញាពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ (ញ័រដៃជើង ដើរ​ទ្រេតទ្រោត)
  • ក្មេង​ឈឺចាប់ខ្លាំង ឬ​មិនអាចញ៉ាំអ្វីបានទាល់តែសោះ។

គួរ​បញ្ជាក់​ថា អ្នក​ជំងឺ​ដែល​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ខាង​លើ​នេះ ត្រូវ​ប្រញាប់​បញ្ជូន​ជា​បន្ទាន់ ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​បំផុត ចៀសវាង​ការ​ពន្យារពេល ធ្វើ​ឲ្យ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា