រដូវធ្លាក់ភ្លៀង! មកដឹងវិធីងាយៗដើម្បីការពារកុមារតូចៗនៅសាលារៀនពីជំងឺគ្រុនឈាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដូវធ្លាក់ភ្លៀង! មកដឹងវិធីងាយៗដើម្បីការពារកុមារតូចៗនៅសាលារៀនពីជំងឺគ្រុនឈាម

រដូវធ្លាក់ភ្លៀង! មកដឹងវិធីងាយៗដើម្បីការពារកុមារតូចៗនៅសាលារៀនពីជំងឺគ្រុនឈាម

ក្នុង​នាម​ជា​ក្រសួង​ដែល​មាន​តួនាទី​ក្នុង​ការ​តម្រង់​ទិស​ការ​សិក្សា​រៀន​សូត្រ​របស់​សិស្សានុសិស្ស​ទាំង​អស់​នៅ​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​ដើរ​តួយ៉ាង​សំខាន់​ក្នុង​តំហែទាំ និង​សុខុមាលភាព​របស់​កូន​សិស្ស​ផង​ដែរ។

Advertisement

ស្រប​ជាមួយ​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​ជា​រដូវ​កាល​ធ្លាក់​ភ្លៀង​ផង​នោះ ក្រសួងអប់រំ​បាន​ដាក់​ចេញ​នូវ​វិធានការ​បង្ការ​ជំងឺ​គ្រុន​ឈាម និង​កាត់​បន្ថយ ទប់​ស្កាត់​ការ​បង្ក​កំណើត​របស់​សត្វ​មូស​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា។ ការ​ដាក់​ចេញ​នេះ​តម្រូវ​មាន​ការ​ចូលរួម​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងសាលា​រដ្ឋ​និង​ឯកជន បុគ្គលិក​អប់រំ គ្រូ និង​សិស្សានុសិស្ស​ទាំង​អស់​ដែល​មាន​ដូច​ខាង​ក្រោម៖

ទី១. លុប​បំបាត់​ជម្រក​ដង្កូវ​ទឹក ថ្លុក​ទឹក សម្ភារ​ដក់​ទឹក ទី​ជម្រក​មូស​ក្នុង​បរិវេណ និង​ជុំ​វិញ​សាលា

ទី២. លាង​សម្អាត​សម្ភារដែល​ដក់​ទឹក យ៉ាង​តិច១ ដង/សប្ដាហ៍ ឬ ត្រូវ​គ្រប​ឱ្យ​ជិត​ល្អ

ទី៣. កាប់​ឆ្ការ សម្អាត​ស្មៅ​ស៊ុប​ទ្រុប ក្នុង​បរិវេណ និង​ជុំ​វិញ​សាលា​ឱ្យ​បាន​ស្អាត

ទី៤. ស្លៀកពាក់​ឱ្យ​ជិត (សម្លៀក​បំពាក់​គួរ​មាន​ពណ៌​ភ្លឺ)

ទី៥. បើក​ទ្វារ បង្អួច ឱ្យ​មាន​ពន្លឺ និង​ខ្យល់​គ្រប់​គ្រាន់ (គួរ​មាន​សំណាញ់ បើ​អាច)

ទី៦. ប្រើ​ថ្នាំ​បាញ់ ឬ​លាប​ដើម្បី​ការពារ​សត្វ​មូស​ខាំ

ទី៧. សហការ​ជាមួយ​បណ្ដាញ​សុខាភិបាល​តាម​មូលដ្ឋាន ដើម្បី​ដាក់​ថ្នាំ​បាណកឃាដ សម្លាប់​ដង្កូវ​ទឹក ឬ ចិញ្ចឹម​កូន​ត្រី ៧ ពណ៌​ឱ្យ​ស៊ី​ដង្កូវ​ទឹក

ទី៨. បើ​សិន​មាន​រោគ​សញ្ញា​គ្រុន​ក្ដៅ​ខ្លាំង ចាប់​ពី ៣៩ ទៅ ៤០ អង្សារ សូម​ទៅ​មន្ទីរពេទ្យ ឬ មណ្ឌល​សុខភាព និង​ទាក់ទង​មក​លេខ ១១៥ (ឥត​គិត​ថ្លៃ)

រូបភាព ៖ ក្រសួងអប់រំ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា