របៀបលាងស្អាតស្ពៃក្តោបឲ្យបានត្រឹមត្រូវ ញ៉ាំទៅមិនភ័យខ្លាចមានគ្រោះថ្នាក់ ឬប៉ះពាល់សុខភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
របៀបលាងស្អាតស្ពៃក្តោបឲ្យបានត្រឹមត្រូវ ញ៉ាំទៅមិនភ័យខ្លាចមានគ្រោះថ្នាក់ ឬប៉ះពាល់សុខភាព

របៀបលាងស្អាតស្ពៃក្តោបឲ្យបានត្រឹមត្រូវ ញ៉ាំទៅមិនភ័យខ្លាចមានគ្រោះថ្នាក់ ឬប៉ះពាល់សុខភាព

ជឿជាក់​ថា​ស្ពៃក្ដោប គឺជា​បន្លែ​ដែល​ប្រជាជន​ខ្មែរ​ចូលចិត្ត​យក​ទៅ​ចម្អិន​អាហារ​ខ្លាំង ដោយ​អាច​ច្នៃ​​ចេញ​ជា​មុខ​ម្ហូប​ច្រើន​ប្រភេទ។ ប៉ុន្តែ​បន្លែ​ប្រភេទ​នេះ​គឺ​ពិបាក​ក្នុង​ការ​លាង​សម្អាត ដើម្បី​អាច​យក​ធូលី ថ្នាំ​សម្លាប់​សត្វល្អិត និង​សត្វល្អិត​ដែល​នៅ​ខាង​ក្នុង ឲ្យ​ចេញ​មក​ក្រៅ​បាន​ខ្លាំង​ណាស់។ កុំ​បារម្ភ​ជំហាន​ៗ​ដ៏​ឆ្លាត​វៃ​មួយ​នេះ ដើម្បី​ធ្វើ​ស្លឹក​ដែល​ក្ដោប​យ៉ាង​តឹង​ទាំង​នោះ​ស្អាត​បាត​បាន។

Advertisement


១. មុន​ពេល​ចាប់​កាន់​ប៉ះ​ស្ពៃក្ដោប ជំហាន​ដំបូង​គឺ​ត្រូវ​រៀបចំ​ខ្លួន​ឲ្យ​បាន​ស្អាត​បាត និង​កន្លែង​លាង​ឲ្យ​បាន​ល្អ។ លាង​សម្អាត​ដៃ​របស់​អ្នក ហើយ​ត្រូវ​ប្រាកដ​ថា​កន្លែង​លាង​បន្លែ​នោះ​ស្អាត​គ្មាន​មេរោគ។ ពី​ព្រោះ​មិន​ថា​បន្លែ ចាន​ឆ្នាំង ជារឿយៗ​ត្រូវ​ដាក់​ចូល​ទៅ​ក្នុង​ឡាបូ​លាងចាន​ដោយ​ផ្ទាល់ ជា​កន្លែង​ដែល​មេរោគ​អាច​ចម្លង​បាន​យ៉ាង​ងាយស្រួល។


២. ហាម​ហាន់ ហើយ​យក​ទៅ​ត្រាំ និង​លាង។


៣. បក​​ស្រទាប់​សន្លឹក​។ ស្លឹក​ខាងក្រៅ​ទំនង​​ជា​ប្រមូល​កម្ទេចកំទី ហើយ​ទំនង​ជា​ផ្ទុក​សំណល់​ថ្នាំ​សម្លាប់​សត្វ​ល្អិត។ ចំណែក​ស្រទាប់​សន្លឹក​ដែល​នៅ​សេសសល់ បក​​​ចេញ​យក​មក​លាង​សម្អាត។


៣. ពុះ​ជា​បួន ហើយ​ឆ្កៀល​បណ្ដូល​ចេញ បើក​ទឹក​បង្ហូរ ព្រោះ​ស្លឹក​ខាង​ក្នុង​ត្រូវ​​បាន​ខ្ចប់​យ៉ាង​តឹងណែន។ ក្រោយ​លាង​ដោយ​ទឹក​ត្រជាក់​រួច ហើយ​រលាស់​ចំឡើង​ឲ្យ​យូរ ហើយ​អាច​យក​ទៅ​ហាន់​តាម​ប្រភេទ​ម្ហូប​អាហារ​ដែល​អ្នក​ចម្អិន​បាន។ ធ្វើ​បែប​នេះ គឺ​មិន​ឲ្យ​សារធាតុ​គីមី ឬ​ថ្នាំ​ពុល​កសិកម្ម ដែល​នៅ​សេសសល់ ជ្រាប​ចូល​សាច់​ខាង​ក្នុង​ស្ពៃក្ដោប តាម​ភ្នាស​កោសិកា​ដែល​បាន​បែក​ក្រោយ​ពេល​ហាន់ ហើយ​យក​ទៅ​ត្រាំ​លាង និង​អាច​រក្សា​វីតាមីន C និង ក្រុម​វីតាមីន B ផង​ដែរ ដែល​ជា​វីតាមីន​រលាយ​ក្នុង​ទឹក។


៤. ត្រាំ​ជាមួយ​ទឹក​អំបិល ឬ​តឹក​ខ្មេះ ក៏​ជួយ​ឲ្យ​ខ្សាច់ គ្រួស​តូច​ៗ​ក្នុង​ស្រទាប់​ស្ពៃក្ដោប​ចេញ​មក​ក្រៅ​បាន​ដែរ។ ការ​ត្រាំ​ស្ពៃក្ដោប​រយៈពេល ៥-១០ នាទី អាច​ធ្វើ​ឲ្យ​ដី​ដែល​ជាប់​គាំង​ខាង​ក្នុង​របូត​ចេញ​មក។ ការសិក្សាមួយចំនួនរកឃើញថាការបន្ថែមទឹកខ្មេះ ឬ Bankin soda ត្រាំ ជាមួយ​ស្ពៃក្ដោប​អាច​កាត់បន្ថយសំណល់ថ្នាំសម្លាប់សត្វល្អិតមួយចំនួនបន្ថែមទៀត៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា