មន្ទីរពេទ្យ គន្ធបុប្ផា បំបែក​កំណត់​ត្រា​ព្យាបាល​អ្នក​ជំងឺ​ជិត ៤ ពាន់​នាក់ក្នុង​១ថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ទីរពេទ្យ គន្ធបុប្ផា បំបែក​កំណត់​ត្រា​ព្យាបាល​អ្នក​ជំងឺ​ជិត ៤ ពាន់​នាក់ក្នុង​១ថ្ងៃ

មន្ទីរពេទ្យ គន្ធបុប្ផា បំបែក​កំណត់​ត្រា​ព្យាបាល​អ្នក​ជំងឺ​ជិត ៤ ពាន់​នាក់ក្នុង​១ថ្ងៃ

មន្ទីរពេទ្យ គន្ធបុប្ផា បំបែក​កំណត់​ត្រា​នៃ​អ្នក​ជំងឺ (ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កុមារ) ដែល​មក​ទទួល​សេវា​ពិនិត្យ​និង​ព្យាបាល​រហូត​ដល់​ជិត ៤ពាន់​នាក់ ក្នុង​រយៈពេល​១​ ថ្ងៃ ដែល​នេះ​គឺ​ជា​អត្រា​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​មន្ទីរពេទ្យ​នា​ពេល​កន្លង។

Advertisement

នា​ថ្ងៃ​ទី ១៧ ខែ កក្កដា ឆ្នាំ ២០២៦ មន្ទីរពេទ្យ គន្ធបុប្ផា បាន​ប្រកាស​ជូន​ដំណឹង​នៅ​លើ​ផេក​ផ្លូវ​ការ មូលនិធិ​គន្ធបុប្ផា​កម្ពុជា ពី​អត្រា​ខ្ពស់​បំផុត​នៃ​កុមារ​និង​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​បាន​មក​ពិនិត្យ និង​ទទួល​សេវា​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មាន​ចំនួន​រហូត​ដល់ ៣ ៧៧៩ នាក់​ កាល​ពី​ថ្ងៃ​ទី ១៦ ខែ កក្កដា ម្សិល​មិញ។ ដោយឡែក ក្នុង​ចំណោម​អ្នក​ជំងឺ​ដែល​បាន​មក​ពិនិត្យ-ព្យាបាល កាល​ពី​ថ្ងៃ​ម្សិល​មិញ​មាន​កុមារ​ជំងឺ​ធ្ងន់​ដែល​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​ ៨៣១ នាក់។

មន្ទីរពេទ្យ​បាន​បញ្ជាក់​ដែរ​ថា បន្ថែមលើកុមារដែលមកព្យាបាលថ្មីកាលពីម្សិលមិញនេះ ក៏មានកុមារដែលកំពុងព្យាបាលក្នុងមន្ទីរពេទ្យស្រាប់មាន ៣ ០៣៦ នាក់ ផងដែរ ក្នុងនោះមានជំងឺគ្រុនឈាមរហូតដល់ ៦៤៧ នាក់៕

រូបភាព ៖ មូលនិធិគន្ធបុប្ផាកម្ពុជា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា