ពេលមេឃស្រទំ ឬមេឃភ្លៀង អត់ថ្ងៃផង! តើគួរលាបគ្រីមការពារកម្ដៅថ្ងៃដែរឬទេ? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពេលមេឃស្រទំ ឬមេឃភ្លៀង អត់ថ្ងៃផង! តើគួរលាបគ្រីមការពារកម្ដៅថ្ងៃដែរឬទេ?

ពេលមេឃស្រទំ ឬមេឃភ្លៀង អត់ថ្ងៃផង! តើគួរលាបគ្រីមការពារកម្ដៅថ្ងៃដែរឬទេ?

នៅថ្ងៃដែលមេឃស្រទំ ឬមេឃភ្លៀង មនុស្សមួយចំនួនតែងតែយល់ថា មិនចាំបាច់លាបគ្រីមការពារកម្ដៅថ្ងៃទេ ក៏ព្រោះតែមេឃមិនបើកថ្ងៃ ឯអាកាសធាតុក៏មិនក្ដៅដែលអាចធ្វើឱ្យស្បែកខ្មៅបាន។ ប៉ុន្តែការពិតទៅ មេឃមិនបើកថ្ងៃមិនមែនមានន័យថា មិនមានកាំរស្មី UV នោះទេ ហើយរឿងលាបគ្រីមការពារកម្ដៅថ្ងៃនោះ ក៏មិនមែនទាក់ទងតែនឹងការការពារកុំឱ្យសម្បុរស្រគំនោះដែរ តែវាទាក់ទងទៅនឹងសុខភាពស្បែកជារួម។

ដ្បិតនៅថ្ងៃដែលមេឃស្រទំមានពពកអួរអាប់ កាំរស្មី UV ពីព្រះអាទិត្យនៅតែអាចឆ្លងកាត់ពពកមកប៉ះនឹងស្បែកអ្នកបាន គ្រាន់តែបរិមាណនៃកាំរស្មីនេះអាចនឹងតិច ឬច្រើនទៅតាមស្ថានភាពជាក់ស្ដែង។

ចំណុចសំខាន់មួយទៀត នោះគឺ UV ដែលទាក់ទងនឹងស្បែកមានបែងចែកជា ២ ទៀត គឺ UVA និង UVB៖

  • UVA ជាកាំរស្មីពាក់ព័ន្ធនឹងភាពចាស់មុនវ័យ ស្នាមជ្រួញ និងអាចម៍រុយ ខណៈ UVA អាចឆ្លងកាត់កញ្ចក់បង្អួចបានដោយផ្នែក។
  • UVB ជាកាំរស្មីដែលបណ្ដាលឱ្យស្បែករលាកក្រហមដោយសារកម្ដៅថ្ងៃ និងជាកត្តាមួយដែលបង្កើនហានិភ័យនៃជំងឺមហារីកស្បែក។

ហេតុផលនេះហើយ ទើបនៅពេលជ្រើសរើសគ្រីមការពារកម្ដៅថ្ងៃ អ្នកគួរតែពិនិត្យមើលពាក្យថា Broad Spectrum ដែលមានន័យថា ការពារទាំងកាំរស្មី UVA និង UVB។

ត្រឡប់មកសំណួរដើមរបស់យើងវិញ ថាតើក្នុងថ្ងៃមេឃស្រទំ ឬភ្លៀងធ្លាក់ គួរលាបគ្រីមការពារកម្ដៅថ្ងៃដែរទេ?

American Academy of Dermatology (AAD) បានណែនាំថា បើអ្នកត្រូវចេញទៅខាងក្រៅ អ្នកនៅតែគួរលាបគ្រីមការពារកម្ដៅថ្ងៃ ព្រោះការការពារស្បែកមិនមែនទាក់ទងតែនឹងពន្លឺព្រះអាទិត្យមួយមុខនោះទេ តែចំណុចសំខាន់តែម្ដងនោះ គឺកាំរស្មី UV។

ចំណុចគួរកត់សម្គាល់មួយ គឺអ្នកគួរជ្រើសរើសគ្រីមការពារកម្ដៅថ្ងៃប្រភេទ Broad Spectrum ដែលមាន SPF 30 ឡើងទៅ ប្រើប្រាស់ក្នុងបរិមាណណែនាំ និងលាបសារជាថ្មីនៅពេលចាំបាច់ ជាពិសេសនៅពេលត្រូវនៅខាងក្រៅយូរ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា