ញ៉ាំត្រូវបានលាភ ញ៉ាំខុសបានទោស! នេះជាពេលវេលាដែលគួរ និងមិនគួរទទួលទាន Matcha | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ញ៉ាំត្រូវបានលាភ ញ៉ាំខុសបានទោស! នេះជាពេលវេលាដែលគួរ និងមិនគួរទទួលទាន Matcha

ញ៉ាំត្រូវបានលាភ ញ៉ាំខុសបានទោស! នេះជាពេលវេលាដែលគួរ និងមិនគួរទទួលទាន Matcha

ដ្បិតសន្ទុះប្រជាប្រិយភាពរបស់ Matcha បានផ្ទុះឡើងមួយរយៈធំទៅហើយក្តី ក៏ប៉ុន្តែមកទល់បច្ចុប្បន្ននៅតែមានអ្នកនិយមញ៉ាំ Matcha ជាប្រចាំ មិនថាក្នុងទម្រង់ជាភេសជ្ជៈ ឬក្នុងទម្រង់ជាគ្រឿងផ្សំនៃអាហារផ្សេងៗដូចជា នំរសជាតិ Matcha ជាដើម។ Matcha មិនមែនមានត្រឹមតែរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ក៏ប៉ុន្តែតែបៃតងមួយនេះក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមដែលមានប្រយោជន៍ចំពោះរាងកាយផងដែរ។

Advertisement

យ៉ាងណាមិញ មនុស្សមួយចំនួននៅមិនទាន់បានដឹងពី “ពេលវេលាល្អសម្រាប់ការទទួលទាន Matcha ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់បំផុត” នោះឡើយទេ។ ប្រសិនបើញ៉ាំចំពេលត្រឹមត្រូវ វាអាចជួយបង្កើនថាមពល ជំរុញការដុតរំលាយអាហារ និងជួយឱ្យមានអារម្មណ៍មូលល្អ។ ផ្ទុយទៅវិញ បើញ៉ាំខុសពេល វាអាចជះឥទ្ធិពលដល់ការគេងបាន។

ស្គាល់ពីសារធាតុសំខាន់ៗនៅក្នុង Matcha

Matcha គឺជាតែបៃតងប្រភេទម្សៅដែលបានមកពីការកិនស្លឹកតែបៃតងទាំងមូល ដែលជាបណ្តុំនៃសារធាតុសំខាន់ៗដូចជា៖

  • EGCG (Epigallocatechin Gallate)៖ សារធាតុប្រឆាំងអុកស៊ីតកម្មដែលមានចំណែកជួយកាត់បន្ថយការខូចខាតនៃកោសិកា។
  • L-Theanine៖ អាស៊ីតអាមីណេដែលជួយឱ្យមានអារម្មណ៍ធូរស្រាល កាត់បន្ថយស្ត្រេស និងបង្កើនសមាធិ។
  • ជាតិកាហ្វេអ៊ីន (Caffeine)៖ ជួយកាត់បន្ថយការងងុយគេង និងជួយឱ្យមានអារម្មណ៍ស្វាងល្អ។

ការធ្វើការរួមគ្នារវាង L-Theanine និងកាហ្វេអ៊ីន គឺជាចំណុចពិសេសរបស់ Matcha ដែលជួយកាត់បន្ថយការងងុយគេង និងបង្កើនសមាធិដោយសន្សឹមៗ ខុសប្លែកពីកាហ្វេដែលអាចធ្វើឱ្យមនុស្សមួយចំនួនមានអារម្មណ៍ថាញ័រទ្រូងក្រោយពេលទទួលទាន។

ពេលវេលាល្អបំផុតក្នុងការទទួលទាន Matcha

១. ក្រោយអាហារពេលព្រឹក ៣០-៦០ នាទី

ការញ៉ាំ Matcha នៅពេលព្រឹកបន្ទាប់ពីញ៉ាំអាហាររួច នឹងជួយឱ្យរាងកាយទទួលបានជាតិកាហ្វេអ៊ីនបន្តិចម្តងៗ ដែលជួយបង្កើនភាពស្រស់ស្រាយ ជំរុញសមត្ថភាពខួរក្បាល និងធ្វើឱ្យមានសមាធិបានល្អ។

សម្រាប់មនុស្សមួយចំនួន ការញ៉ាំ Matcha នៅពេលពោះទទេអាចបង្កឱ្យមានអាការក្រហាយ ឬឈឺក្រពះ។ ដូច្នេះ ការញ៉ាំ Matcha ក្រោយញ៉ាំអាហាររួច ក៏ជួយកាត់បន្ថយអាការនេះបានដែរ។

២. ចន្លោះពេលរសៀល

ក្រោយរៀន ឬធ្វើការអស់មួយព្រឹក មនុស្សមួយចំនួនអាចនឹងមានអារម្មណ៍ថា ហត់នឿយ និងងងុយគេងនៅពេលថ្ងៃរសៀល។ ការញ៉ាំ Matcha ជំនួសឱ្យការញ៉ាំកាហ្វេ គឺជាជម្រើសមួយដ៏ល្អ។

សារធាតុ L-Theanine នៅក្នុង Matcha ជួយឱ្យខួរក្បាលមានអារម្មណ៍ធូរស្រាលជាងមុន ពង្រឹងសមាធិ និងស័ក្តិសមបំផុតសម្រាប់ការត្រៀមខ្លួនទៅប្រជុំ ឬធ្វើការងារដែលត្រូវការផ្ដោតអារម្មណ៍ខ្លាំង។

៣. មុនពេលហាត់ប្រាណ ៣០-៦០ នាទី

សម្រាប់អ្នកដែលចង់រក្សាទម្ងន់ ឬបង្កើនប្រសិទ្ធភាពក្នុងការហាត់ប្រាណ ម៉ាត់ឆាអាចជាភេសជ្ជៈជំនួយដ៏គួរឱ្យចាប់អារម្មណ៍មួយ។

សារធាតុ EGCG និងកាហ្វេអ៊ីននៅក្នុងតែបៃតង ជួយជំរុញការដុតរំលាយថាមពលក្នុងរាងកាយ និងបង្កើនការប្រើប្រាស់ជាតិខ្លាញ់ មកធ្វើជាប្រភពថាមពលនៅក្នុងពេលហាត់ប្រាណ។ ដូច្នេះ ការញ៉ាំ Matcha មុនពេលហាត់ប្រាណ អាចជួយឱ្យមានអារម្មណ៍ស្វាហាប់ និងហាត់ប្រាណបានយ៉ាងមានប្រសិទ្ធភាពជាងមុន។

ពេលណាដែលគួរចៀសវាងការញ៉ាំ Matcha?

ទោះបីជាម៉ាត់ឆាមានជាតិកាហ្វេអ៊ីនតិចជាងកាហ្វេក៏ពិតមែន ក៏ប៉ុន្តែកម្រិតជាតិកាហ្វេអ៊ីនក្នុងតែបៃតងប្រភេទនេះ ក៏អាចរំខានដល់ការគេងផងដែរ បើសិនជាទទួលទានខុសពេលវេលា។ អ្នកគួរចៀសវាងការញ៉ាំ Matcha ក្រោយម៉ោង ៣:០០ – ៤:០០ រសៀល ជាពិសេសសម្រាប់អ្នកដែលងាយប្រតិកម្មនឹងកាហ្វេអ៊ីន ឬមានបញ្ហាទាក់ទងនឹងការគេងស្រាប់ ដើម្បីចៀសវាងបញ្ហានេះ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា