ភេសជ្ជៈ ៤ ប្រភេទដែលអ្នកគួរចៀសវាង ដើម្បីសុខភាពខួរក្បាលកាន់តែប្រសើរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភេសជ្ជៈ ៤ ប្រភេទដែលអ្នកគួរចៀសវាង ដើម្បីសុខភាពខួរក្បាលកាន់តែប្រសើរ

ភេសជ្ជៈ ៤ ប្រភេទដែលអ្នកគួរចៀសវាង ដើម្បីសុខភាពខួរក្បាលកាន់តែប្រសើរ

បច្ចុប្បន្ន ការទទួលទានភេសជ្ជៈផ្អែមៗមួយកែវ អាចចាត់ទុកថាជាកាដូដែលមនុស្សមួយចំនួនផ្ដល់ឱ្យខ្លួនឯង នៅក្នុងថ្ងៃដែលមមា​ញឹក។ យ៉ាងណាមិញ ការទទួលទានភេសជ្ជៈខ្លះញឹកញាប់ពេក អាចមិនមែនជាការផ្ដល់កាដូឱ្យខ្លួនឯងនោះទេ ផ្ទុយមកវិញ វាជាការបំផ្លាញសុខភាពខួរក្បាលដោយមិនដឹងខ្លួន។

ដូច្នេះ បើមិនចង់ឱ្យសុខភាពខួរក្បាលចុះខ្សោយ អ្នកគួរកាត់បន្ថយការទទួលទានភេសជ្ជៈ ៤ ប្រភេទនេះ៖

១. ភេសជ្ជៈកំប៉ុង

ភេសជ្ជៈកំប៉ុងមានផ្ទុកជាតិស្ករក្នុងបរិមាណច្រើន ខណៈដែលផ្ដល់តម្លៃអាហារូបត្ថម្ភតិចតួច។ ការទទួលទានភេសជ្ជៈប្រភេទនេះជារៀងរាល់ថ្ងៃអាចមានហានិភ័យដល់សុខភាពមេតាបូលីស ដែលអាចជះប៉ះពាល់ដល់ខួរក្បាលផងដែរ។

ដូច្នេះ អ្នកគួរជ្រើសរើសទទួលទានទឹកបរិសុទ្ធឱ្យបានច្រើនជាងមុន ក៏ដូចជាកាត់បន្ថយជាតិស្ករនៅក្នុងភេសជ្ជៈផ្សេងៗផងដែរ។

២. គ្រឿងស្រវឹង

ការទទួលទានគ្រឿងស្រវឹងជាប្រចាំ ឬក្នុងបរិមាណច្រើន អាចប៉ះពាល់ដល់ខួរក្បាល។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ Tabriz ក្នុងប្រទេសអ៊ីរ៉ង់ បានរកឃើញថា ការទទួលទានជាតិអាល់កុលលើសពី ៣០.៥ ក្រាមក្នុងមួយថ្ងៃ គឺធ្វើឱ្យប្រឈមមុខនឹងហានិភ័យកម្រិតខ្ពស់នៃការចុះខ្សោយមុខងារខួរក្បាល។ នេះជាលទ្ធផលនៃការសិក្សា​ ១៧ ដែលមានអ្នកចូលរួមប្រមាណ ៨ ម៉ឺននាក់កាលពីឆ្នាំ ២០០៤។

៣. កាហ្វេដែលមានជាតិស្ករខ្ពស់

ការញ៉ាំកាហ្វេដែលមានបន្ថែមស្ករ ទឹកដោះគោខាប់ ស៊ីរ៉ូ ឬគ្រីមក្នុងបរិមាណច្រើន គឺអាចកាត់បន្ថយអត្ថប្រយោជន៍របស់កាហ្វេ ហើយ​ថែមទាំងប៉ះពាល់ដល់សុខភាពទៀតផង។ យ៉ាងណាមិញ ការសិក្សាមួយដែលបោះពុម្ពផ្សាយដោយទស្សនាវដ្តី The American Journal of Clinical Nutrition បានរកឃើញថា ការទទួលទានកាហ្វេគ្មានជាតិស្ករ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺវង្វេង (Alzheimer’s) បាន។

ដូច្នេះ អ្នកគួរជ្រើសរើសទទួលទានកាហ្វេដែលមានជាតិស្ករទាប ឬមិនមានជាតិស្ករសោះ ទើបជាការប្រសើរ។

៤. ភេសជ្ជៈប៉ូវកម្លាំង

ជាទូទៅ ភេសជ្ជៈប៉ូវកម្លាំងតែងមានផ្ទុកជាតិកាហ្វេអ៊ីន និងជាតិស្ករ។ ជាតិកាហ្វេអ៊ីនអាចជួយធ្វើឱ្យមានអារម្មណ៍ថាស្វាង និងផ្ដោតអារម្មណ៍បានក្នុងរយៈពេលខ្លី ក៏ប៉ុន្តែមិនមានន័យថា ការទទួលទានភេសជ្ជៈប៉ូវកម្លាំងញឹកញាប់មានផលល្អចំពោះខួរក្បាលនោះទេ។

ដ្បិតថាកាហ្វេអ៊ីនអាចជួយដល់សមត្ថភាពក្នុងការគ្រប់គ្រងមុខងារខួរក្បាល (executive control) និងការចងចាំនៅពេលបំពេញការងារក្ដី ប៉ុន្តែអ្នកមិនគួរទទួលទានភេសជ្ជៈប៉ូវកម្លាំងច្រើនហួសកម្រិតនោះទេ។ ទឹកបរិសុទ្ធ កាហ្វេខ្មៅ ឬតែដែលមានជាតិស្ករទាប អាចជាជម្រើសប្រសើរជាងសម្រាប់ការទទួលទានប្រចាំថ្ងៃ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា