CAMBODIA SPORT+ ចុះ MOU ជាមួយ Neak Running Club និង GRC Run Club ដើម្បីជំរុញចលនា «រត់ដើម្បីសុខភាព» ឱ្យកាន់តែរីកសុះសាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
CAMBODIA SPORT+ ចុះ MOU ជាមួយ Neak Running Club និង GRC Run Club ដើម្បីជំរុញចលនា «រត់ដើម្បីសុខភាព» ឱ្យកាន់តែរីកសុះសាយ

CAMBODIA SPORT+ ចុះ MOU ជាមួយ Neak Running Club និង GRC Run Club ដើម្បីជំរុញចលនា «រត់ដើម្បីសុខភាព» ឱ្យកាន់តែរីកសុះសាយ

ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព និងជំរុញឱ្យប្រជាជនកម្ពុជាគ្រប់វ័យងាកមកស្រឡាញ់ការលេងកីឡា CAMBODIA SPORT+ បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាផ្លូវការជាមួយក្លិបរត់ Neak Running Club និង GRC Run Club ដែលកម្មវិធីនេះបានប្រព្រឹត្តទៅ នៅផ្សារទំនើប Chip Mong 271 Mega Mall ។

Advertisement

តាមរយៈការសហការនេះ Cambodia Sport+ នឹងកាន់តែជំរុញការបង្កើតព្រឹត្តិការណ៍រត់បានច្រើនជាងមុន ដើម្បីជំរុញការថែរក្សាសុខភាពរបស់បងប្អូនដែលស្រឡាញ់វិស័យកីឡានេះ។ ជាក់ស្តែង Cambodia Sport+ តែងតែសហការរៀបចំព្រឹត្តិការណ៍រត់នៅចុងសប្តាហ៍ ដើម្បីលើកទឹកចិត្តឱ្យបងប្អូនងាកមកស្រឡាញ់សុខភាព ចាប់ផ្តើមពីការហាត់កីឡាមួយ ដែលមានភាពសាមញ្ញ មិនស្មុគស្មាញ និងអាចហាត់បានដោយមនុស្សគ្រប់វ័យ។

ក្នុងភាពជាដៃគូថ្មីនេះ តំណាងក្លិបរត់ Neak Running Club និង GRC Run Club ក៏បានបង្ហាញនូវភាពរីករាយ និងការជឿជាក់យ៉ាងមុតមាំចំពោះកិច្ចសហការនេះផងដែរ។កិច្ចសហការនេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការបង្កើនសកម្មភាពរត់ជាក្រុម ដែលមិនត្រឹមតែផ្ដល់នូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបាននូវសហគមន៍អ្នកស្រឡាញ់សុខភាពមួយដ៏រឹងមាំ។ ហើយក្លិបទាំង ២ ក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកព្រឹត្តិការណ៍រត់ថ្មីៗ និងបច្ចេកទេសហ្វឹកហាត់ល្អៗជូនដល់សមាជិក និងសាធារណជនទូទៅ។

តាមរយៈការចុះ MOU នេះ CAMBODIA SPORT+ និងដៃគូសហការ នឹងរួមគ្នារៀបចំព្រឹត្តិការណ៍រត់ជាបន្តបន្ទាប់ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ ដើម្បីផ្តល់ឱកាសឱ្យមហាជនបានចូលរួមហាត់ប្រាណ រឹតចំណងមិត្តភាព និងទទួលបានបទពិសោធន៍ថ្មីៗជាមួយការបំពេញជាតិទឹកដោយភេសជ្ជៈអុីយ៉ុងគុណភាពខ្ពស់។

គួរបញ្ជាក់ថា CAMBODIA SPORT+ គឺជាភេសជ្ជៈអុីយ៉ុងដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកលេងកីឡា ដោយសារសមត្ថភាពក្នុងការបំពេញជាតិទឹក និងសារធាតុរ៉ែដែលរាងកាយបាត់បង់មកវិញបានយ៉ាងឆាប់រហ័ស។

រត់ដើម្បីសុខភាពជាមួយ Cambodia Sport+

Cambodia Sport+ ភេសជ្ជៈអ៊ីយ៉ុង បំពេញជាតិទឹក ល្អសម្រាប់រាងកាយ និងសុខភាព

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា