ការ​យល់​ដឹង​ពី​ជំងឺ​គ្រុន​ឈាម​នា​រដូវ​វស្សា និងរឿងជាច្រើនដែលមនុស្សទូទៅមិនសូវដឹង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការ​យល់​ដឹង​ពី​ជំងឺ​គ្រុន​ឈាម​នា​រដូវ​វស្សា និងរឿងជាច្រើនដែលមនុស្សទូទៅមិនសូវដឹង

ការ​យល់​ដឹង​ពី​ជំងឺ​គ្រុន​ឈាម​នា​រដូវ​វស្សា និងរឿងជាច្រើនដែលមនុស្សទូទៅមិនសូវដឹង

រដូវ​វស្សា​ចូល​មក​ដល់ នាំមកនូវបញ្ហាប្រឈមសុខភាពសាធារណៈ​ច្រើន​យ៉ាង។ ចូល​មក​ដល់​រដូវ​វស្សា​នេះ ជំងឺ​ដែល​គួរឲ្យ​បារម្ភ​ខ្លាំង​ជាងគេ​ហើយ មូស​ខ្លា​គឺជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត តាមរយៈ​ការ​ខាំ​បឺត​ជញ្ជក់​ឈាម​ដែល​មាន​មេរោគ​គ្រុនឈាម។

Advertisement

ការ​កើន​ឡើង​នៃ​ទឹកភ្លៀង ទឹកជំនន់ និង​សំណើម​បង្កើត​លក្ខខណ្ឌ​ដ៏​ល្អ​ឥត​ខ្ចោះ សម្រាប់​មូស​បង្កាត់​ពូជ ដែល​នាំ​ឲ្យ​មាន​ការ​ផ្ទុះ​ឡើង​នៅ​ទូទាំង​ប្រទេស។ ការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​ករណី​ជំងឺ​គ្រុន​ឈាម​ក្នុង​អំឡុង​ខែ​វស្សា​មិនមែនជារឿងចៃដន្យទេ ប៉ុន្តែជាលទ្ធផលផ្ទាល់នៃការប្រែប្រួលបរិស្ថាន។

វា​ធ្វើឲ្យ​អ្នក​ជំងឺ​ក្ដៅ​ខ្លួន​ខ្លាំង ឈឺក្បាល ឈឺ​សាច់ដុំ និង​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត ប្រសិនបើ​ព្យាបាល​យឺត។ ជា​ពិសេស​ជំងឺ​នេះ​កើត​ឡើង​លើ​មនុស្ស​គ្រប់​វ័យ ហើយ​កុមារ​អាយុ​តិច​ជាង ១០ ឆ្នាំ​មាន​អត្រា​ឈឺ​ខ្ពស់​បំផុត។

ក្មេង​អាច​កើត​ជំងឺ​គ្រុនឈាម​លើស​ពី ១ ដង ដោយ​អាច ២ ទៅ ៣ ដង ឬ ៤ ដង​ក៏​មាន​ដែរ។ ខណៈ​មេរោគ​គ្រុនឈាម​មាន​ដល់​ទៅ ៤ ប្រភេទ​ឯណោះ គឺ​ប្រភេទ DENV-1, DENV-2, DENV-3 និង DENV-4 ដែល​ក្នុង​ចំណោម ៤ ប្រភេទ​នេះ ក្មេង​អាច​កើត​គ្រុនឈាម​ប្រភេទ​ណា ១ នៅ​ពេល​នេះ ឯ​ពេល​ក្រោយ (យ៉ាងតិច៦ខែ) អាច​កើត​គ្រុនឈាម​ផ្សេង​ទៀត។ តែ​ជា​ទូទៅ​ពេល​ក្មេង​កើត​ជំងឺ​គ្រុន​ឈាម​ម្ដង​ហើយ អាច​មាន​ភាព​ស៊ាំ​នឹង​ការ​ឆ្លង​មេរោគ​គ្រុនឈាម​លើក​ទី ២ បាន។

មិន​ដូច​មូស​ដទៃ​ទៀត​ទេ មូស​ខ្លា​ញី​សកម្ម​បំផុត​នៅ​ពេល​ថ្ងៃ ជា​ពិសេស​នៅ​ពេល​ព្រឹកព្រលឹម និង​ពេល​រសៀល។ នៅ​ពេល​ដែល​មូស​ឆ្លង​មេរោគ​បន្ទាប់​ពី​ខាំ​មនុស្ស​ដែល​ផ្ទុកមេរោគ វា​អាច​ចម្លង​មេរោគ​ទៅ​អ្នក​ដទៃ​តាមរយៈ​ការ​ខាំ​ជា​បន្តបន្ទាប់។

ជំងឺនេះច្រើនតែចាប់ផ្តើមភ្លាមៗជាមួយនឹងគ្រុនក្តៅខ្លាំង និងរោគសញ្ញាដូចជំងឺផ្តាសាយ ដែល​ធ្វើឲ្យ​ងាយ​យល់​ច្រឡំ​ថា​វា​ជា​ការ​ឆ្លង​មេរោគ​ផ្សេង​ទៀត​នៅ​ដំណាក់កាលដំបូ។

ចំពោះ​រោគសញ្ញា

  • ឡើង​កម្ដៅ​ខ្លាំង​ភ្លាម​ៗ និង​មាន​អាការ​​ញាក់​ៗ
  • ឈឺចាប់​ពេញ​ខ្លួនប្រាណ មាន​អារម្មណ៍​ពិបាក​ទ្រាំ និង​អស់​កម្លាំង
  • ឈឺក្បាល និង​ឈឺ​បំពង់ក
  • ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ឬ​ជិត​១សប្ដាហ៍ ​មាន​ចេញ​កន្ទួល​ក្រហម​ដូច​ជា​ស្នាម​មូស​ខាំ​នៅត្រង់​ប្រអប់ដៃ និង​ប្រអប់ជើង រាល​ដាល​ដល់​ពេញ​ខ្លួន តែ​ជា​ទូទៅ​កន្ទួល​ក្រហម​នេះ​មិន​កើត​នៅ​លើ​ផ្ទៃមុខ​ឡើយ។
  • កុមារ អាច​មាន​រោគសញ្ញា​ក្អួត​ចង្អោរ ឬ​មាន​ច្រាល​ឈាម​ជាដើម ។
  • រោគ​សញ្ញា​ធ្ងន់ធ្ងរ​នៃ​ជំងឺគ្រុនឈាម គឺ​អាច​បណ្ដាល​ឲ្យ​មានការ​ហូរ​ឈាម​តាម​ស្បែក មាន​ចំណុច​ខ្មៅ​ជាំ​តូច​ៗ ឬ​ឃើញ​មាន​សញ្ញា​ហូរ​ឈាម​យ៉ាង​ធ្ងន់ធ្ងរ​នៅ

ពេលកូនមានសញ្ញាព្រមានណាមួយ សូម​រួសរាន់ និងការស្វែងរកការព្យាបាលពីគ្រូពេទ្យជំនាញឲ្យទាន់ពេលវេលា គឺមានសារៈសំខាន់ ដោយ​មិនត្រូវ​ធ្វេសប្រហែសនឹងវាឡើយ៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា