ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Vipada Sae-Lao ប្រធាន​ផ្នែកអប់រំ និងបណ្តុះបណ្តាលអាហារូបត្ថម្ភប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Herbalife បានរួមគ្នាចែករំលែកអំពី សុខភាពបេះដូងកម្រិតកោសិកា​ និងអ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង។

ជំងឺបេះដូង និងសរសៃឈាម បានក្លាយជាបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរ និងបន្ទាន់បំផុតមួយនៅក្នុងតំបន់អាស៊ី។ ការសិក្សាមួយបានបង្ហាញថា តំបន់នេះគ្របដណ្តប់រហូតដល់ ៦១.៣% នៃអត្រាស្លាប់ដោយសារជំងឺបេះដូង និងសរសៃឈាមសរុបនៅលើពិភពលោក ហើយបន្ទុកជំងឺនេះបានលើសពីមធ្យមភាគពិភពលោកចំនួន ៨.៣%។ ទោះបីជាអត្រាស្លាប់ដោយសារជំងឺបេះដូង និងសរសៃឈាមមានការថយចុះជាលំដាប់ក៏ដោយ ប៉ុន្តែបន្ទុកនៃជំងឺនេះនៅតែបន្តកើនឡើង ដែលបណ្តាល​មកពីការកើនឡើងនៃចំនួនប្រជាជនវ័យចំណាស់ និងការផ្លាស់ប្តូររបៀបរស់នៅ។

បេះដូងដែលមានសុខភាពល្អ ត្រូវការគ្រឹះមូលដ្ឋានរឹងមាំ។ សមាគមបេះដូងនៃសហរដ្ឋអាមេរិក (American Heart Association) បានកំណត់ពីមូលដ្ឋានគ្រឹះ​ ៨ នៃសុខភាពបេះដូង និងសរសៃឈាម ដែលមានការគាំទ្រដោយការស្រាវជ្រាវស្តង់ដារួមមាន៖ របបអាហារល្អចំពោះបេះដូង ការហាត់ប្រាណទៀងទាត់ ការចៀសវាងសារធាតុនីកូទីន ការគេងលក់ស្កប់ស្កល់ ការរក្សាទម្ងន់ឱ្យមានសុខភាពល្អ និងការរក្សាកម្រិតជាតិស្ករក្នុងឈាម កូលេស្តេរ៉ូល ព្រមទាំងសម្ពាធឈាមឱ្យស្ថិតក្នុងកម្រិតសុវត្ថិភាព។

យោងតាមការស្រាវជ្រាវ នៅពេលដែលវ័យកាន់តែចម្រើនឡើង សរសៃឈាមមានការប្រែប្រួលជាលំដាប់ដែលហៅថា “ភាពចាស់ជរានៃសរសៃឈាម” (Vascular Ageing) ហើយដំណើរការនេះអាចប៉ះពាល់ដល់សុខភាពបេះដូង និងសរសៃឈាមទៅតាមពេលវេលាផងដែរ។ នៅកម្រិតកោសិកា Mitochondria ត្រូវបានគេទទួលស្គាល់ថាជាកត្តាជម្រុញដ៏សំខាន់នៃដំណើរការនេះ ហើយការថយចុះនៃមុខងាររបស់វាក៏ជាមូលហេតុមួយដែលធ្វើឱ្យសុខភាពសរសៃឈាមអាចទ្រុឌទ្រោមទៅតាមពេលវេលាផងដែរ។

សាកស្រមៃថា Mitochondria ប្រៀបដូចជារោងចក្រផលិតថាមពលតូចៗនៅខាងក្នុងកោសិកានីមួយៗនៃរាងកាយ ដែលមានតួនាទីបំប្លែងអាហារទៅជាថាមពលដែលអាចយកទៅប្រើប្រាស់បាន។ បេះដូងគឺជាសរីរាង្គមួយដែលត្រូវការថាមពលខ្លាំងបំផុតនៅក្នុងរាងកាយ ហើយថាមពលទាំងនេះគឺទទួលបានមកពី Mitochondria។ នៅពេលដែល Mitochondria ដំណើការបានល្អ បេះដូងអាចកន្ត្រាក់ សម្រាក និងឆ្លើយតបទៅនឹងតម្រូវការរាងកាយបានយ៉ាងងាយស្រួល។​ ​

សុខភាពបេះដូង និងសរសៃឈាមល្អប្រសើរឡើងចាប់ពីកម្រិតកោសិកា គឺនៅខាងក្នុង Mitochondria​ ។ ការយល់ដឹងអំពីសារធាតុចិញ្ចឹម មិនថាមកពីអាហារដែលទទួលទាន ឬពីអាហារជំនួយបន្ថែមនោះទេ សុទ្ធតែអាចជួយបេះដូងនៅកម្រិតកោសិកាបាន។

អាស៊ីត អាល់ហ្វា លីប៉ូអ៊ិច (Alpha Lipoic Acid – ALA)

ALA គឺជាអ្នកការពារសុខភាពកោសិកាមួយនៅក្នុងរាងកាយ ដែលធ្វើការនៅខាងក្នុង Mitochondria ដើម្បីការពារ DNA ពីការខូចខាត និងការពារប្រព័ន្ធបេះដូង និងសរសៃឈាមពីការសឹក (Re-wear) ។ សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា វីតាមីន C ធ្វើការបានល្អបំផុតនៅក្នុងបរិស្ថានដែលមានជាតិទឹកក្នុងរាងកាយ ហើយវីតាមីន E ធ្វើការបានល្អបំផុតសម្រាប់តំបន់ដែលមានជាតិខ្លាញ់ ហើយ ALA មានសមត្ថភាពពិសេសអាចធ្វើការបានទាំងពីរស្ថានភាព។ សារធាតុផ្សំមួយនេះក៏ជួយកែច្នៃ វីតាមីន C និង E ឡើងវិញ ដើម្បីបង្កើនប្រសិទ្ធភាពការពាររបស់ពួកវាផងដែរ។

ទោះបីជាបន្លែស្ពៃពួយឡេង, ផ្កាខាត់ណាខៀវ, ប៉េងប៉ោះ, ស្ពៃក្តោបតូច និងសាច់គ្រឿងក្នុងដូចជាថ្លើម មានផ្ទុកសារធាតុ ALA ក៏ដោយ ប៉ុន្តែការសិក្សាស្រាវជ្រាវបានបង្ហាញថា ការស្រូបយកតាមរយៈរបបអាហារមិនអាចបញ្ជូនសារធាតុនេះក្នុងបរិមាណគ្រប់គ្រាន់ចូលទៅក្នុងចរន្តឈាមបានឡើយ។ កត្តានេះធ្វើឱ្យការប្រឹក្សាជាមួយគ្រូពេទ្យជំនាញអំពីការប្រើប្រាស់អាហាររូបត្ថម្ភបន្ថែម ជាជម្រើសមួយដែលគួរតែសិក្សាស្វែងយល់។

នីទ្រីកអុកស៊ីត (Nitric Oxide – NO)

នីទ្រីកអុកស៊ីត ជួយដល់បេះដូងរបស់អ្នកតាមច្រើនរបៀប។ វាជួយឱ្យសរសៃឈាមសម្រាក និងរីកធំ ដើម្បីឱ្យលំហូរឈាមរត់បានរលូន, ទប់ស្កាត់ការកកឈាមនៅក្នុងសរសៃឈាមអាកទែ ព្រមទាំងជួយគាំទ្រប្រឆាំងការរលាកក្នុងសរសៃឈាម ដើម្បីរក្សាស្រទាប់ខាងក្នុងសរសៃឈាមឱ្យមានសុខភាពល្អ ដោយគ្មានការកើនឡើងនៃកំណកកូលេស្តេរ៉ូល។ ការស្រាវជ្រាវក៏រកឃើញផងដែរថា NO ជួយរាងកាយក្នុងការបង្កើត Mitochondria ផលិតថាមពលថ្មីៗ។ កម្រិត NO នឹងថយចុះជាធម្មជាតិទៅតាមវ័យ ហើយនៅពេលរួមផ្សំជាមួយនឹងអាហាររូបត្ថម្ភមិនល្អ ឬរបៀបរស់នៅខ្វះលំហាត់ប្រាណ ការថយចុះនេះអាចនឹងប៉ះពាល់ដល់សុខភាពបេះដូង និងសរសៃឈាម ។

សកម្មភាពរាងកាយ ឬការហាត់ប្រាណ គឺជាវិធីសាមញ្ញបំផុតមួយក្នុងការបង្កើនការផលិត NO របស់រាងកាយ។ សារធាតុ នីត្រាត (Nitrates) ក្នុងអាហារ ដែលមាននៅក្នុងស្ពៃពួយឡេង មើមឆៃថាវក្រហម (Beets) និងក្តិបស្ពៃក្តោប នឹងបំប្លែងដោយផ្ទាល់ទៅជា NO នៅក្នុងរាងកាយ។ ផ្លែឈើត្រកូលក្រូច និងផ្លែទទឹម ជួយរក្សាកម្រិត NO បន្ទាប់ពីវាត្រូវបានផលិតឡើង ខណៈប្រភពអាហារដូចជាត្រី និងគ្រាប់ធញ្ញជាតិ បញ្ជូនសារធាតុ អាជីនីន (Arginine) ដែលជាធាតុផ្សំបែបគ្រឹះសម្រាប់ NO ព្រមទាំងផ្តល់នូវខ្លាញ់ល្អ អូមេហ្គា-៣ ដែលគាំទ្រដល់ការផលិត NO ផងដែរ។

ក្រេទីន (Creatine)

គ្រីអេទីន (Creatine) មានតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់សុខភាពបេះដូងនៅកម្រិតកោសិកា ដោយវាធ្វើការជាឧបករណ៍ទប់ទល់ថាមពលដើម្បីធានាថាការផ្គត់ផ្គង់ប្រេងឥន្ធនៈ ATP ដល់កោសិកាបេះដូងមានភាពស្ថិតស្ថេររៀងរាល់ពេលបេះដូងលោត។ តាមរយៈការបង្កើនប្រសិទ្ធភាពការងាររបស់ mitochondria ក្រេទីនជួយកាត់បន្ថយការខូចខាតកោសិកាដែលចុះខ្សោយជាលំដាប់។ វាក៏ចូលរួមចំណែកក្នុងការជួយគ្រប់គ្រងសម្ពាធឈាម និងកាត់បន្ថយការរលាកក្នុងប្រព័ន្ធបេះដូង និងសរសៃឈាមផងដែរ។ ទោះបីជាយើងអាចទទួលបានក្រេទីនពីអាហារធម្មជាតិដូចជា សាច់ក្រហម និងត្រី ក៏ដោយ ប៉ុន្តែការស្រូបយកតាមរបបអាហារ និងការផលិតសារធាតុនេះនៅក្នុងរាងកាយនឹងមានការថយចុះទៅតាមវ័យ ដែលធ្វើឱ្យការហូបចុកទូទៅអាចមិនគ្រប់គ្រាន់សម្រាប់តម្រូវការបេះដូងនោះឡើយ។

កូអង់ស៊ីម Q10 (Coenzyme Q10 – CoQ10)

កូអង់ស៊ីម ឃ្យូដប់ (CoQ10) មានកំហាប់ខ្ពស់បំផុតនៅក្នុងបេះដូង ហើយវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបំប្លែងអាហារទៅជាថាមពលដែលបេះដូងត្រូវការ។ សារធាតុប្រឆាំងអុកស៊ីតកម្មមួយនេះ ដែលមាននៅក្នុងសាច់ ត្រី គ្រាប់ធញ្ញជាតិ និងប្រេងបន្លែ ជួយការពារកោសិកាបេះដូងពីការសឹកប្រចាំថ្ងៃ និងជួយគាំទ្រដល់មុខងារសរសៃឈាម។ ទោះបីជារាងកាយអាចផលិត CoQ10 ដោយខ្លួនឯងបានក៏ដោយ ប៉ុន្តែកម្រិតនៃសារធាតុនេះនឹងថយចុះជាធម្មជាតិទៅតាមវ័យដូចគ្នា។

របបអាហារ DIET, ការហាត់ប្រាណជាប្រចាំ, ការគេងបានស្កប់ស្កល់ និងការពិនិត្យសុខភាពទៀងទាត់ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាពបេះដូង និងសរសៃឈាម។ លើសពីនេះ សារធាតុ ALA នីទ្រីកអុកស៊ីត (NO) ក្រេទីន និង CoQ10 រឹតតែជួយបន្ថែមដល់ប្រព័ន្ធថាមពលដែលបេះដូងត្រូវការពឹងផ្អែកលើ។ ជារឿងល្អ គឺអ្វីដែលបានលើកឡើងដែលបេះដូងរបស់អ្នកត្រូវការនៅក្នុងកម្រិតកោសិកាទាំងនេះ អាចបង្កើតឡើងបានតាមរយៈរបបអាហារប្រចាំថ្ងៃរបស់អ្នកស្រាប់។ ប៉ុន្តែប្រសិនបើអាហារប្រចាំថ្ងៃមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ទេ អ្នកអាចពីគ្រោះជាមួយគ្រូពេទ្យជំនាញអំពីអាហាររូបត្ថម្ភបន្ថែមបាន ដើម្បីជួយបំពេញចន្លោះខ្វះខាតទាំងនោះ។

#####

អំពីក្រុមហ៊ុន Herbalife

ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា