ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍​ទាំង ៥នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍​ទាំង ៥នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍​ទាំង ៥នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

ភ្នំពេញ៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាព​បានចែករំលែកអំពី គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត។

បើយើងសួរមនុស្សភាគច្រើនថា តើកីឡាករអាជីពៗញ៉ាំអ្វីខ្លះ គេនឹងនិយាយអំពី អាហារមុនពេលប្រកួត ការញ៉ាំចេកមុនពេលកម្តៅសាច់ដុំ ឬ ភេសជ្ជៈកីឡាជាដើម។

ប៉ុន្តែ មិនសូវមានអ្នកនិយាយពីអ្វីដែលកីឡាករអាជីពធ្វើបន្ទាប់ពីបញ្ចប់ការប្រកួតនោះឡើយ។ ម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត ជារឿងសំខាន់បំផុតមួយនៅក្នុងផ្នែកអាហារូបត្ថម្ភកីឡា។ វាជាពេលវេលាដែលការខូចខាតសាច់ដុំពីការហាត់ប្រាណត្រូវបានជួសជុល ជាពេលដែលថាមពលត្រូវបានបំពេញឡើងវិញ និងជាពេលដែលរាងកាយរៀបចំខ្លួនសម្រាប់ការប្រកួតឬហ្វឹកហាត់លើកក្រោយបន្តទៀត។

វេជ្ជបណ្ឌិត Krissy Ladner ជាអ្នកជំនាញផ្នែករបបអាហារកីឡា ដែលធ្វើការជាមួយកីឡាករបាល់ទាត់អាជីព គាត់បានចំណាយពេលលើអាហារូបត្ថម្ភសម្រាប់ការស្តារថាមពលឡើងវិញ ច្រើនដូចគ្នាលើការបំពេញថាមពលមុនពេលប្រកួតដែរ។ គាត់តែងតែប្រើវិធីចំណាំងាយៗមួយ ដែលកីឡាករគ្រប់កម្រិតទាំងអស់អាចចងចាំបាន ពោលគឺ ”គោលការណ៍ R ទាំង ៥”។

R ទី១៖ Replenish (ការបំពេញបន្ថែម)

រឿងដំបូងគេគឺត្រូវបំពេញគ្លីកូសែន (Glycogen) នៅក្នុងសាច់ដុំឡើងវិញ។ ក្នុងអំឡុងពេលប្រកួត ឬការហ្វឹកហាត់ខ្លាំងៗ រាងកាយរបស់អ្នកនឹងទាញយកសារធាតុ កាបូអ៊ីដ្រាត (Carbohydrate) ដែលបានរក្សាទុកក្នុងសាច់ដុំ ដើម្បីមកបង្កើតថាមពលសម្រាប់ការធ្វើសកម្មភាពដែលមានកម្រិតធ្ងន់ធ្ងរ។ វិធីសាកល្បងដ៏ល្អមួយដើម្បីសង្កេតថារាងកាយប្រើកាបូអ៊ីដ្រាតដែលរាងកាយរក្សាទុក៖ បើអ្នកមិនអាចនិយាយលេងបានធម្មតាក្នុងអំឡុងពេលហ្វឹកហាត់ ដោយសារតែត្រូវដកដង្ហើមញាប់ខ្លាំង នោះមានន័យថាអ្នកបានប្រើប្រាស់កាបូអ៊ីដ្រាតដែលរក្សាទុកក្នុងខ្លួនហើយ ដូច្នេះអ្នកត្រូវបំពេញវាឡើងវិញ។

គោលដៅគឺអ្នកត្រូវការកាបូអ៊ីដ្រាតពី ៣០ ទៅ ៦០ ក្រាម ក្នុងរយៈពេលមួយម៉ោងដំបូងបន្ទាប់ពីហ្វឹកហាត់។ អាហារងាយៗដែលអាចជួយអ្នកបានរួមមាន៖ បាយមួយចានជាមួយសាច់គ្មានខ្លាញ់ (ដូចជាទ្រូងមាន់), នំបុ័ងពណ៌ត្នោត ឬក៏ផ្លែចេក ពីរទៅបីផ្លែជាការស្រេច។

R ទី២៖ Repair (ការជួសជុល)

រឿងទីពីរគឺការជួសជុលកោសិកាសាច់ដុំដែលបានខូចខាតក្នុងអំឡុងពេលហ្វឹកហាត់ឡើងវិញ។ សារធាតុប្រូតេអ៊ីនគឺជាវត្ថុធាតុដើមសម្រាប់​ដំណើរការនេះ ដូច្នេះយើងត្រូវរក្សាកម្រិតអាស៊ីតអាមីណូនៅក្នុងចរន្តឈាមឱ្យខ្ពស់ ដើម្បីគាំទ្រដល់ការជួសជុល និងការស្តារសាច់ដុំឡើងវិញ។ គោលដៅគឺត្រូវទទួលបានប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ពី ១៥ ទៅ ៣០ ក្រាម ដូចជា សាច់មាន់ ត្រី ស៊ុត ផលិតផលទឹកដោះគោ ឬប្រូតេអ៊ីនក្រឡុក។ ការធ្វើបែបនេះមានសារៈសំខាន់បំផុតបន្ទាប់ពីការហាត់ប្រាណបែបលើកទម្ងន់ រាល់ការហ្វឹកហាត់ដែលធ្ងន់ៗតែងតែបង្កឱ្យមានការខូចខាតសាច់ដុំខ្លះៗជាមិនខាន ហើយប្រូតេអ៊ីនគឺជាអ្នកជួយជួសជុលវា។

R ទី៣៖ Reinforce (ការពង្រឹង)

ចំណុចមួយនេះត្រូវបានគេមើលរំលងច្រើនជាងគេ ប៉ុន្តែវាជាចំណុចដែលគួរយកចិត្តទុកដាក់បំផុតក្នុងរយៈពេលវែង។ ការពង្រឹង (Reinforce) មានន័យថាជាការគាំទ្រដល់កោសិកាសាច់ដុំ ប្រព័ន្ធការពាររាងកាយ និងប្រព័ន្ធប្រសាទ តាមរយៈការញ៉ាំអាហារធម្មជាតិដែលមានពណ៌ចម្រុះ និងមានសារធាតុប្រឆាំងនឹងការរលាក រួមមាន៖ ផ្លែឈើ និងបន្លែ គ្រាប់ធញ្ញជាតិ ត្រី និងប្រេងអូលីវ។

ទោះជាយ៉ាងណាក៏ដោយ បន្លែផ្លែឈើចម្រុះពណ៍ទាំងនេះមិនមែនជារបស់ស្តារថាមពលវេទមន្តដែលនឹងជួយបង្កើតសាច់ដុំឱ្យលឿនជាងមុននោះទេ។ វាគ្រាន់តែជាជំនួយដែលជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាល និងមានរាងកាយមាំមួនងាយស្រួលចាប់ផ្តើមឡើងវិញបានលឿនចន្លោះពេលហ្វឹកហាត់នីមួយៗប៉ុណ្ណោះ។ ទាំងនេះដំណើរការល្អបំផុត នៅពេលអ្នកធ្វើវាឱ្យក្លាយជាផ្នែកមួយនៃទម្លាប់ទូទៅ មិនមែនជាថ្នាំព្យាបាលដាច់ដោយឡែកនោះឡើយ។

R ទី៤៖ Rehydrate (ការបំពេញជាតិទឹក)

ទឹកគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ មិនមែនជាចំណុចបញ្ចប់ឡើយ។ ក្នុងអំឡុងពេលហ្វឹកហាត់ខ្លាំង អ្នកមិនត្រឹមតែបាត់បង់ជាតិទឹកប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏បាត់បង់សារធាតុសូដ្យូម ប៉ូតាស្យូម និងម៉ាញេស្យូមតាមរយៈញើសផងដែរ។ ហើយការបំពេញជាតិទឹកឡើងវិញតម្រូវឱ្យមានការជំនួសសារធាតុទាំងអស់នោះ។ សម្រាប់ការហាត់ប្រាណដែលមានកម្រិតស្រាល និងមិនសូវចេញញើស ទឹកធម្មតាគឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែប្រសិនបើអ្នកចេញញើសខ្លាំង អ្នកត្រូវការសារធាតុអេឡិចត្រូលីត (Electrolytes) នៅក្នុងអាហារ ឬភេសជ្ជៈក្រោយពេលហាត់ប្រាណ។ សារធាតុសូដ្យូមមានសារៈសំខាន់ជាពិសេស ព្រោះវាជួយរក្សាជាតិទឹកក្នុងរាងកាយ និងជួយទាញជាតិទឹកនោះចូលទៅក្នុងកោសិការបស់អ្នកវិញ។

ដើម្បីដឹងពីស្ថានភាពជាតិទឹករបស់អ្នក គឺការពិនិត្យមើលពណ៌ទឹកនោម។ ទឹកនោមគួរមានពណ៌លឿងស្រាលដូចទឹកក្រូចឆ្មារ ដែលបញ្ជាក់ថាជាតិទឹកក្នុងខ្លួនអ្នកនៅល្អ ខណៈពណ៌ដូចទឹកផ្លែប៉ោមតម្រូវឱ្យអ្នកឆាប់បំពេញជាតិទឹក។

R ទី៥៖ Rest (ការសម្រាក)

នេះជាចំណុចដែលងាយស្រួលធ្វើ ហើយក៏ងាយភ្លេចផងដែរ។ ការស្តារថាមពលមិនមែនសំដៅលើតែអ្វីដែលអ្នកញ៉ាំ និងផឹកនោះទេ។ រាងកាយរបស់អ្នកត្រូវការពេលវេលាដើម្បីព្យាបាល និងជួសជុល មុនពេលអ្នកត្រលប់ទៅហ្វឹកហាត់វិញ។ ការគេងគឺជាពេលវេលាដែលអរម៉ូនលូតលាស់ (Growth hormones) ត្រូវបានបញ្ចេញ ហើយក៏ជាពេលដែលកោសិកាសាច់ដុំបង្កើតឡើងវិញផងដែរ។ ការសម្រាកគឺជាផ្នែកមួយនៃការហ្វឹកហាត់ ដែលវាអនុញ្ញាតឱ្យរាងកាយរបស់អ្នកស្តារថាមពលឡើងវិញ កាត់បន្ថយហានិភ័យនៃរបួស និងជួយឱ្យសមត្ថភាពរបស់អ្នកកាន់តែមានកម្រិតខ្ពស់ទៅថ្ងៃមុខបន្តទៀត។

ការយកទៅអនុវត្ត៖ ពីកីឡាករអាជីពអាជីព មកជាជីវិតប្រចាំថ្ងៃ

គោលការណ៍ ”R ទាំង ៥” មិនមែនសម្រាប់តែកីឡាករអាជីពនោះទេ។ ប្រសិនបើការហ្វឹកហាត់ចុងក្រោយរបស់អ្នកមានការលំបាកជាងធម្មតា ដែលអ្នកបានប្រឹងប្រែងធ្វើវាដោយយកចិត្តទុកដាក់ និងមិនមែនគ្រាន់តែធ្វើឱ្យរួចពីដៃ នោះអ្វីទាំងអស់នេះក៏ត្រូវអនុវត្តចំពោះអ្នកផងដែរ។ បរិមាណអាហារនឹងប្រែប្រួលទៅតាមទំហំរាងកាយ និងកម្រិតនៃការហាត់ជាក់ស្តែង ប៉ុន្តែគោលការណ៍គឺមិននៅដដែល។ ចូរចងចាំ៖ បំពេញបន្ថែម (Replenish), ជួសជុល (Repair), ពង្រឹង (Reinforce), បំពេញជាតិទឹក (Rehydrate) — រួចហើយទើប សម្រាក (Rest)។

ការប្រកួតអាចនឹងបញ្ចប់នៅពេលដែលម៉ោងរោទ៍ ឬកញ្ចែបន្លឺឡើង ប៉ុន្តែការស្តារថាមពលរបស់អ្នក វាទើបតែចាប់ផ្តើមប៉ុណ្ណោះ។

អំពីក្រុមហ៊ុន Herbalife

ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា