ពេលខ្លះ សកម្មភាពងាយៗ ក៏ជួយឱ្យអ្នកអាចរស់នៅបានយូរជាងមុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពេលខ្លះ សកម្មភាពងាយៗ ក៏ជួយឱ្យអ្នកអាចរស់នៅបានយូរជាងមុន

ពេលខ្លះ សកម្មភាពងាយៗ ក៏ជួយឱ្យអ្នកអាចរស់នៅបានយូរជាងមុន

មនុស្សជាច្រើន តែងរំពឹងចង់ឱ្យខ្លួនឯងមានអាយុវែង ដោយព្យាយាមហាត់ប្រាណបញ្ចេញកម្លាំងពលកម្ម ញ៉ាំអាហារល្អៗ ថែមទាំងមានទិញនាឡិកាឆ្លាតវៃដើម្បីតាមដានសុខភាពប្រចាំថ្ងៃទៀតផង។ យ៉ាងណាមិញ មនុស្សមួយចំនួន​ ជាពិសេស អ្នកធ្វើការការិយាល័យ បែរជាភ្លេចគិតថា ការធ្វើចលនារាងកាយឱ្យបានញឹកញយក៏ជាគន្លឹះថែទាំសុខភាពមួយដែរ។

Advertisement

តាមពិតទៅ គោលគំនិតនៃការរស់នៅឱ្យបានយូរ ឬ Longevity Life មិនមែនគ្រាន់តែចង់ឱ្យយើងរស់នៅបានយូរប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដោតសំខាន់ទៅលើការរស់នៅដែលមានរាងកាយរឹងមាំ ប្រព័ន្ធដុតរំលាយអាហារនៅតែដំណើរការល្អ និងខួរក្បាលនៅតែសកម្ម។

ស្របពេលដែល យើងម្នាក់ៗមមាញឹកនឹងជីវិតមិនអាចស្វែងរកពេលវេលាហាត់ប្រាណឱ្យបានជាប់លាប់ តែយើងបែរជាភ្លេចថា ការធ្វើចលនាឱ្យបានច្រើន ទោះមិនអាចជំនួសការហាត់ប្រាណក្ដី តែក៏អាចជះផលចំណេញដល់សុខភាពដែរ។  

ជាក់ស្ដែង ការអង្គុយជាប់គ្នាយូរពេក អាចជះផលប៉ះពាល់ដល់រំហូរឈាម ធ្វើឱ្យអាំងស៊ុយលីនដំណើរការខុសប្រក្រតី និងបង្កឱ្យមានការរលាកផ្នែកផ្សេងៗនៃរាងកាយដែលជាមូលហេតុនៃបញ្ហាសុខភាពជាច្រើន។

នៅគ្រាដែលយើងមិនទាន់អាចឆ្លៀតទៅហាត់ប្រាណតាមដែរគួរ ការត្រឡប់មកផ្ដោតលើការធ្វើចលនារាងកាយឱ្យបានញឹកញាប់ គឺជារឿងមួយដែលយើងអាចចាប់ផ្ដើមធ្វើពីពេលនេះទៅ។ យើងអាចចាប់ផ្តើមដោយការក្រោកឈរ ដើរទៅចុចទឹកញ៉ាំ ឬគ្រាន់តែយឺតខ្លួនបន្តិចបន្តួចនៅចន្លោះពេលធ្វើការរៀងរាល់ ៣០ នាទីម្តង។

ដ្បិតជារឿងងាយៗ ប៉ុន្តែសកម្មភាពតូចតាចនេះអាចជះផលល្អដល់សុខភាពបានច្រើន ដោយកាត់បន្ថយហានិភ័យក្នុងការកើតជំងឺនានា ព្រោះវាជួយឱ្យសាច់ដុំទាញជាតិស្ករក្នុងឈាមមកប្រើប្រាស់ កាត់បន្ថយបន្ទុកអាំងស៊ុយលីន និងកាត់បន្ថយការរលាកដែលអាចក្លាយជាជំងឺរ៉ាំរ៉ៃ។ ដូចគ្នាដែរ សកម្មភាពតូចៗនេះ ក៏ជួយឱ្យខួរក្បាលរបស់អ្នកស្រឡះល្អ អាចបំពេញការងាបានប្រសើរជាងមុន។

ការធ្វើចលនារាងកាយឱ្យបានញឹកញយ គឺជាគន្លឹះសុខភាពភាពមួយដែលយើងអាចអនុវត្តបាន បើទោះបីជាមានការងារមមាញឹកច្រើនក្ដី។ សកម្មភាពនេះមិនតម្រូវឱ្យអ្នកស្វែងរកពេលទំនេរដើម្បីសម្រាក ឬដើម្បីទៅហាត់ប្រាណបញ្ចេញពលកម្មនោះទេ តែជាការឆ្លៀតពេលវេលាបន្តិចបន្តួចដើម្បីឱ្យរាងកាយបានសកម្មភាព ខួរក្បាលបានសម្រាក ដើម្បីបន្តទៅមុខទៀតពេញដោយគុណភាព៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា