អង្គការ WHO ចេញប្រកាសពីជំងឺឆ្លង Hantavirus និងរបៀបការពារខ្លួនក្រោយពីផ្ទុះការឆ្លងរាលដាលខ្លាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គការ WHO ចេញប្រកាសពីជំងឺឆ្លង Hantavirus និងរបៀបការពារខ្លួនក្រោយពីផ្ទុះការឆ្លងរាលដាលខ្លាំង

អង្គការ WHO ចេញប្រកាសពីជំងឺឆ្លង Hantavirus និងរបៀបការពារខ្លួនក្រោយពីផ្ទុះការឆ្លងរាលដាលខ្លាំង

គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៦ ការផ្ទុះឡើងនៃជំងឺឆ្លង Hantavirus នៅលើនាវាទេសចរណ៍មួយគ្រឿងបានធ្វើឱ្យអាជ្ញាធរសុខាភិបាលយ៉ាងហោចណាស់ ១៣ ប្រទេសចាប់ផ្ដើមតាមដាន សង្កេត និងត្រៀមមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺក្នុងករណីមានការឆ្លងរាលដាល។

Advertisement

យោងតាមមន្រ្តីសុខាភិបាល និងអង្គការសុខភាពពិភពលោក ដំបូងបំផុតការផ្ទុះឡើងនៃជំងឺនេះពាក់ព័ន្ធនឹងពូជវីរុស Andes ដែលជាពូជវីរុសកម្រនៅតំបន់អាមេរិកខាងត្បូង។ ក្រោយមកក៏មានករណីសង្ស័យ និងឆ្លងជាបន្ដបន្ទាប់មកកាន់តំបន់អឺរ៉ុប អាហ្វ្រិក អាមេរិកខាងជើង និងអាស៊ីប៉ាស៊ីហ្វិកដោយប្រទេសសិង្ហបុរី និងហ្វីលីពីនកំពុងប្រឹងប្រែងតាមដាន និងត្រួតពិនិត្យលើករណីជំងឺឆ្លងនេះយ៉ាងម៉ត់ចត់។

ក្រោយពីមានការផ្ទុះខ្លាំងនៃជំងឺ Hantavirus អង្គការសុខភាពពិភពលោក WHO បានចេញប្រកាសព័ត៌មានពីជំងឺនេះ និងរបៀបការពារខ្លួននៅលើបណ្ដាញសង្គមកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ ក្នុងប្រកាសនោះ WHO បានឱ្យដឹងថាមេរោគ Hantavirus គឺជាក្រុមវីរុសនៅមាននៅក្នុងខ្លួនប្រភេទសត្វប្រើធ្មេញកកេរដូចជាសត្វកណ្ដុរដែលភាគច្រើននៅអាមេរិក អឺរ៉ុប និងអាស៊ី។ ជំងឺនេះនឹងប្រែប្រួលទៅតាមប្រភេទនៃវីរុស និងទីតាំង។ ជាធម្មតាមនុស្សនឹងឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយទឹកនោម លាមក និងទឹកមាត់របស់ពួកវា។

នៅពេលឆ្លងរោគសញ្ញាដំបូងគឺអ្នកជំងឺមានអារម្មណ៍ដូចជាគ្រុនក្ដៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺពោះ ក្អួត និងចង្អោរ បន្ទាប់ពីប៉ះពាលនឹងមេរោគចន្លោះពី ១ ទៅ ៨ សប្ដាហ៍។ ចំពោះវិធីការពារខ្លួន WHO បានចែករំលែកថាត្រូវ៖

  • ថែរក្សាអនាម័យកន្លែងរស់នៅ និងកន្លែងធ្វើការឱ្យបានស្អាត
  • បិទរន្ធ ឬចន្លោះប្រហោងណាមួយដែលសត្វប្រើធ្មេញកកេរអាចចូលបាន
  • ការរក្សាទុកអាហារដោយសុវត្ថិភាព
  • ត្រូវតែប្រើប្រាស់វិធីសម្អាតដែលមានសុវត្ថិភាពបំផុត ប្រសិនបើប្រទះឃើញលាមករបស់សត្វកណ្ដុរ។

ចំណាំ៖ ត្រូវតែធ្វើឱ្យកន្លែងមានការបំពុលនោះមានសំណើមមុនពេលសម្អាត ហើយជៀសវាងការសម្អាតស្ងួត ឬបូមដោយម៉ាស៊ីន។ តួយ៉ាងបច្ចុប្បន្ននេះគឺមិនទាន់មានវ៉ាក់សាំង ឬការព្យាបាលផ្លូវការណាមួយដែលប្រឆាំងនឹងមេរោគនេះនៅឡើយនោះទេ។ ចំពោះបុគ្គលិកសុខាភិបាលដែលមានតួនាទីថែទាំអ្នកជំអឺចាំបាច់គឺត្រូវតែទទួលបានការបណ្ដុះបណ្ដាលយ៉ាងម៉ត់ចត់ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ។

គួរបញ្ជាក់ផងដែរថា មេរោគ Hantavirus មិនមែនជាជំងឺឆ្លងថ្មីនោះទេដោយវាមានអាយុកាលរាប់សតវត្សរ៍មកហើយ តែចំពោះករណីឆ្លងរបស់មនុស្សគឺទើបតែត្រូវបានកត់ត្រាតាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ នេះទេ។ ប៉ុន្តែដោយសារតែការផ្ទុះជំងឺនេះឡើងម្ដងទៀតក្នុងពេលថ្មីៗនេះ ទើបអង្គការសុខភាពពិភពលោកមានព្រួយបារម្ភពីការសាយភាយកាន់តែខ្លាំង៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា