Skip to content
ដំណើរ​ប្រជែង​ស្បែក​ជើង​មាស​ទ្វីប​អឺរ៉ុប​២០២០-២១៖ តារា​ឆ្នើម​ម្នាក់​នាំ​មុខ​ដាច់​លើ Messi និង CR7
    ទំព័រដើម  »  កីឡាជាតិ

ដំណើរ​ប្រជែង​ស្បែក​ជើង​មាស​ទ្វីប​អឺរ៉ុប​២០២០-២១៖ តារា​ឆ្នើម​ម្នាក់​នាំ​មុខ​ដាច់​លើ Messi និង CR7

ពាន​រង្វាន់​ស្បែកជើង​មាស​ទ្វីប​អឺរ៉ុប​គឺ​សម្រាប់​ផ្ដល់ជូន​កីឡាករ​ដែល​រក​បាន​ពិន្ទុ​ច្រើន​ជាង​គេ​តាម​រយៈ​ចំនួន​​គ្រាប់​បាល់​​ដែល​ពួក​គេ​រក​បាន​​សម្រាប់​ក្លិប​​នៅ​ក្នុងលីគ​​កំពូល​​ក្នុង​ទ្វីប​អឺរ៉ុប​។ ការ​ផ្ដល់​ពិន្ទុ​ចំពោះ​គ្រាប់​បាល់​ដែល​កីឡាករ​រក​បាន​ក៏​អាស្រ័យ​លើ​កម្រិត​ប្រកួត​ប្រជែង​នៃ​លីគ​ដែល​ពួក​គេ​លេង​ផង​ដែរ មិន​មែន​មានន័យ​ថា​ឱ្យ​តែ​មាន​ចំនួន​គ្រាប់​បាល់​ច្រើន​ជាង​គេ គឺ​ដឹង​តែ​ឈ្នះ​ស្បែកជើង​មាស​អឺរ៉ុប​នោះ​ទេ​។ ក្នុង​រដូវកាល​២០២០-២១​នេះ ខ្សែ​ប្រយុទ្ធ​ឆ្នើម​​វ័យ​៣២​ឆ្នាំ​ដែល​លេង​ក្នុង​ក្របខណ្ឌ​ Bundesliga រក​បានគ្រាប់​បាល់​ច្រើន​ជាង Lionel Messi ក្នុង​ក្របខណ្ឌ La Liga និង Cristiano Ronaldo ក្នុង​ក្របខណ្ឌ Serie A ដាច់​តែ​ម្ដង​។ AMS Sports សូម​បង្ហាញ​ជូន​កីឡាករ​១៥​រូប​ដែល​កំពុង​មាន​គ្រាប់​បាល់​នាំ​មុខ​គេ​ក្នុង​ទ្វីប​អឺរ៉ុប ដោយ​រៀប​​ចំណាត់​ថ្នាក់​​​​ពី​​ទាប​ទៅ​ខ្ពស់​​។

១៥- ខ្សែ​ប្រយុទ្ធ​ដាណឺម៉ាក​វ័យ​២៧​ឆ្នាំ Kasper Junker មាន​៤០.៥​ពិន្ទុ​ពី​ការ​រក​បាន​២៧​គ្រាប់​សម្រាប់​ក្លិប Bodo/Glimt ក្នុង​លីគ​កំពូល​ន័រវេស មុន​ផ្លាស់​ទៅ​ជប៉ុន ចូល​រួម Urawa Red Diamonds ​ក្នុង​ខែ​មេសា​ឆ្នាំ​២០២១​។

១៤- ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ស៊ែប Dusan Vlahovic មាន​៤២​ពិន្ទុ​ពី​ការ​រក​បាន​២១​គ្រាប់​សម្រាប់ Fiorentina ក្នុង​ក្របខណ្ឌ Serie A។

១៣- ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​នីហ្សេរីយ៉ា Paul Onuachu មាន​៤៣.៥​ពិន្ទុ​ពី​ការ​រក​បាន​២៩​គ្រាប់​សម្រាប់ Genk ក្នុង​លីគ​កំពូល​បែលហ្ស៊ិក​។

១២- ខ្សែ​ប្រយុទ្ធ​ជម្រើសជាតិ​កូឡុំប៊ី Luis Muriel មាន​៤៤​ពិន្ទុ​ពី​ការ​រក​បាន​២២​គ្រាប់​សម្រាប់ Atalanta ក្នុង​ក្របខណ្ឌ Serie A​។

១១- ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប Mohamed Salah ​មាន​​៤៤​ពិន្ទុ​ពី​ការ​រក​បាន​២២​គ្រាប់​សម្រាប់ Liverpool ក្នុង​ក្របខណ្ឌ Premier League​។

១០- ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស Harry Kane មាន​៤៤​ពិន្ទុ​ពី​ការ​រក​បាន​២២​គ្រាប់​សម្រាប់ Tottenham ក្នុង​ Premier League​។

៩- ខ្សែ​ប្រយុទ្ធ​បារាំង Karim Benzema មាន​៤៤​ពិន្ទុ​ពី​ការ​រក​បាន​២២​គ្រាប់​សម្រាប់ Real Madrid ក្នុង La Liga​។

៨- ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បែលហ្ស៊ិក Romelu Lukaku មាន​៤៦​ពិន្ទុ​ពី​ការ​រក​បាន​២៣​គ្រាប់​សម្រាប់ Inter Milan ក្នុង Serie A។

៧- ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេស្ប៉ាញ Gerard Moreno មាន​៤៦​ពិន្ទុ​ពី​ការ​រក​បាន​២៣​គ្រាប់​សម្រាប់ Villarreal ក្នុង La Liga​។

៦- ខ្សែ​ប្រយុទ្ធ​ជម្រើស​​ជាតិន័រវេស Erling Haaland មាន​៥០​ពិន្ទុ​ពី​ការ​រក​បាន​២៥​គ្រាប់​សម្រាប់ Dortmund ក្នុង Bundesliga​។

៥- ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង Kylian Mbappe មាន​៥២​ពិន្ទុ​ពី​ការ​រក​បាន​២៦​គ្រាប់​សម្រាប់ Paris St Germain ក្នុង Ligue 1​។

៤- ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ Andre Silva មាន​៥៤​ពិន្ទុ​ពី​ការ​រក​បាន​​២៧​គ្រាប់​សម្រាប់ Frankfurt ក្នុង Bundesliga​។

៣- ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​​​ព័រទុយហ្គាល់ Cristiano Ronaldo មាន​៥៨​​​ពិន្ទុ​ពី​ការ​រក​បាន​​២៩​​គ្រាប់​សម្រាប់ Juventus ក្នុង Serie A​។

២- ខ្សែ​ប្រយុទ្ធ​​ជម្រើស​ជាតិ​អាហ្សង់ទីន Lionel Messi មាន​៦០​ពិន្ទុ​ពី​ការ​រក​បាន​៣០​គ្រាប់​សម្រាប់ Barcelona ក្នុង La Liga​។

១- ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប៉ូឡូញ Robert Lewandowski មាន​៨០​ពិន្ទុពី​ការ​រក​បាន​៤០​គ្រាប់​សម្រាប់ Bayern Munich ក្នុង Bundesliga​។

គួរ​​ជម្រាប​ផង​ដែរ​​ថា បណ្ដាលីគ​ធំ​បំផុត​ទាំង​៥​របស់​អឺរ៉ុប​ Premier League សល់​​ការ​ប្រកួត​២​លើក​ទៀត, Bundesliga សល់​១​លើក​ទៀត​, Serie A សល់​​១​លើក​ទៀត, La Liga សល់​១លើក​ទៀត,  Ligue 1 សល់​១​លើក​ទៀត​សម្រាប់​រដូវកាល​២០២០-២១​នេះ​​៕