Pirlo ឈ្នះ​ពាន​លើក​ដំបូង​ក្នុងនាម​អ្នកចាត់ការ​ក្រោយ​នាំ Juventus ផ្ដួល Atalanta

លោក Andrea Pirlo ឈ្នះ​ពាន​រង្វាន់​ខ្នាត​ធំ​លើក​ដំបូង​ក្នុងនាម​ជា​អ្នកចាត់ការ បន្ទាប់​ពី​ដឹកនាំ Juventus ផ្ដួល Atalanta ២-១ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Coppa Italia យប់​ថ្ងៃ​​ពុធ​ទី​១៩​ខែ​ឧសភា​ឆ្នាំ​២០២១​។

ការ​ប្រកួត​នៅ​កីឡដ្ឋាន Mapei របស់ Sassuolo យប់មិញ​នេះដែល​មាន​ទស្សនិកជន​៤៣០០​នាក់​ចូល​ទស្សនា​ផ្ទាល់​ Dejan Kulusevski ស៊ុត​កោង​យ៉ាង​ស្អាត​យក​គ្រាប់​នាំ​មុខ​ឱ្យ​ក្រុម​សេះ​បង្កង់​ក្នុង​នាទី​៣១ រួច​ត្រូវ​បាន Ruslan Malinovskiy តាមស្មើ​ក្នុង​រយៈ​ពេល​១០​នាទី​បន្ទាប់​។ ខណៈ​សល់​១៧​នាទី​ទៀត​ចប់​ម៉ោង​ធម្មតា Federico Chiesa លេង​ប្រទាក់​ក្រឡា​ជាមួយ Kulusevski ហើយ​បង្កើត​ជា​ឱកាស​​ស៊ុត​យ៉ាង​ត្រជាក់​ចិត្ត​យក​គ្រាប់​ជ័យជម្នះ​​ដើម្បី​ឱ្យ Juventus លើក​ពាន​ League Cup អ៊ីតាលី​ជា​លើ​ក​ទី​១៤​។

នេះ​ជា​ការ​ប្រកួត​បាល់ទាត់​​កម្រិត​ខ្ពស់​លើក​ដំបូង​ក្នុង​ប្រទេស​​អ៊ីតាលី​ដែល​មាន​ទស្សនិកជន​ចូល​ទស្សនា​ផ្ទាល់​​ក្នុង​រយៈ​ពេល​ជាង​១​ឆ្នាំ​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​ផ្ទុះ​ជំងឺ​កូវីដ​១៩​យ៉ាង​ធ្ងន់ធ្ងរ​។

គួរ​ជម្រាប​ផង​ដែ​រ​ថា នេះ​ជា​បរាជ័យ​វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​ទី​២​ក្នុង​ពេល​៣​​រដូវ​កាល​ចុង​ក្រោយ​របស់ Atalanta ​បន្ទាប់​ពី​ចាញ់ Lazio ក្នុង​​រដូវកាល​២០១៨-១៩​។ Atalanta ខាន​លើក​ពាន​​នេះ​តាំង​ពី​ឆ្នាំ​១៩៦៣​មក​ម្ល៉េះ​។

ចំណែក Juventus វិញ នៅ​ក្នុង​ក្របខណ្ឌ Serie A ពួក​គេ​កំពុង​ស្ថិត​នៅ​លេខ​រៀង​ទី៥ នៅ​ក្រោម​ក្រុម​លេខ​៣​និង​លេខ​៤ គឺ AC Milan និង Napoli ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ​។ នៅ​ថ្ងៃ​បិទ​រដូវកាល​ចុង​សប្ដាហ៍នេះ Juventus ត្រូវ​លេង​នៅ​ទឹកដី Bologna, AC Milan ទៅ​សួរ​សុខទុក្ខ Atalanta ខណៈ Napoli ទទួល Hellas Verona​៕

Monghak Yonghttps://ams.com.kh/
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕

ព័ត៌មានជាប់ទាក់ទង

បណ្ដាញសង្គម

64,482FansLike
149FollowersFollow
13,700SubscribersSubscribe
- Advertisement -spot_img

ព័ត៌មានចុងក្រោយ