Skip to content
Pisey ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
    ទំព័រដើម  »  កីឡាជាតិ

Pisey ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

Pisey ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកីឡាករជម្រើសជាតិអាមេរិកដើមកំណើតខ្មែរ Jordan Pisey Windle បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រវិញ្ញាសាលោតទឹក១០ម៉ែត្រ ដោយទទួល បាន ចំណាត់ថ្នាក់លេខ១៥ ក្នុងការប្រកួតជុំបឋម នៅថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១នេះ។

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅខ្ទង់ម៉ោង៨ព្រឹក (ម៉ោងនៅកម្ពុជា) ថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១។ អ្នកលោតទឹកល្អជាងគេ១២នាក់នឹងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ៕