Pep សារភាពថា Man City ចង់បាន Kane មែន តែ​ចំពោះ Messi វិញគឺ…

អ្នកចាត់ការ Manchester City លោក Pep Guardiola និយាយ​ថា​ក្លិប​របស់​លោក​ពិត​ជា​ចាប់​អារម្មណ៍​និង​ចង់​បាន​ខ្សែ​ប្រយុទ្ធ Harry Kane ​របស់ Tottenham Hotspur មែន ប៉ុន្តែ​ចំពោះ Lionel Messi គឺ​មិន​ស្ថិត​ក្នុង​ការ​ចង់​បាន​របស់​ក្លិប​មេឃ​ខៀវ​ឡើយ​។

Man City ទើប​តែ​បំពេញ​ការ​ផ្ទេរ​យក​ខ្សែ​បម្រើ​អង់គ្លេស Jack Grealish ពី Aston Villa ក្នុង​តម្លៃ​១០០​លាន​ផោន​។ ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​គិត​ថា​មិន​​ហ៊ាន​ដល់​ថ្លៃ​១៦០​លានផោន​តាម​ការ​ទាមទារ​របស់ Spurs សម្រាប់ Kane ឡើយ​។

លោក Pep និយាយ​ថា​ករណី Grealish ខុស​ពី Kane នៅ​ត្រង់ Grealish មាន​ខ​បង់​ផ្ដាច់​កុងត្រា​ពី Aston Villa​។ មួយ​ទៀត​លោក​ថា​១០០​លាន​ផោន​ដែល​បង់​ផ្ដាច់​កុងត្រា Grealish គឺ​ Man City ដក​លុយ​ហោប៉ោ​៤០​លាន​ផោន​ប៉ុណ្ណោះ ខណៈ​៦០​លាន​ផោន​ទៀត​បានពី​ការ​លក់​ចេញ​កីឡាករ​មួយ​ចំនួន​និងចំណែក​លុយ​ដែល​បាន​ពី​ការ​ផ្ទេរ Sancho ពី Dortmund ទៅ Man Utd។

ចំណែក កិច្ចសន្យា Kane គ្មាន​ខ​បង់​ផ្ដាច់​ទេ ដូច្នេះ​អាស្រ័យ​លើ​ការ​ចរចា​គ្នា​។ បើ Spurs ចង់​ចរចា Man City និង​ក្លិប​ផ្សេង​ៗ​ក្នុង​លោក​មុខ​ជា​ចង់​ចរចា ព្រោះ​ចង់​បាន Kane​។​ តែ​បើ Spurs មិន​ចង់ចរចា​ទេ បញ្ចប់​ត្រឹម​នេះ​ចុះ លោកក៏​គ្មាន​អ្វី​និយាយ​ច្រើន​ជាង​នេះ​ដែរ​។

ទាក់ទង​នឹង​រឿងរ៉ាវ​ Messi វិញ លោក Pep និយាយ​ថា​​វា​ជា​រឿង​ភ្ញាក់​ផ្អើល​សម្រាប់​គ្រប់គ្នា រួម​ទាំង​លោក​ផង​។ លោក​ថា​នៅ​ពេល​ក្លិប​មួយ​​បាត់បង់​ចំណូល​៤៨៧​លាន​ផោន​ក្នុង​មួយ​ឆ្នាំ ការ​សម្រេច​ចិត្ត​ដ៏​លំបាក​មួយ​ត្រូវ​ធ្វើ​ឡើង​។ ក្នុង​នាម​ជា​អ្នក​គាំទ្រ​ម្នាក់​ លោក​ចង់​ឃើញ Messi ​បញ្ចប់​អាជីព​នៅ Barcelona តែ​​ជា​អកុសល អ្វី​ៗ​មិន​មានចិរភាព​។ លោក​សូម​អរគុណ​ Messi ដែលជា​កីឡាករ​ល្អ​បំផុត​ដែល​លោក​ធ្លាប់​ឃើញ​ក្នុង​ជីវិត ចំពោះ​ការ​ជួយ​នាំ Barca ឡើង​កម្រិត និង​ត្រួតត្រា​ពិភពលោក​រយៈ​ពេល​១​ទសវត្សរ៍​។

អតីត​អ្នកចាត់ការ Barcelona និង Bayern Munich ​បន្ថែម​ថា​ Man City ​បាន​ចាយ​លុយ​លើ Grealish និង​ផ្ដល់​លេខ​១០​ដល់​រូប​គេ ព្រោះ​ក្លិប​ជឿជាក់​លើ​គេ និង​បាន​គិត​ថា Messi នឹង​នៅជាមួយ Barca ​​បន្ត​ទៀត​។ ប៉ុន្តែ នៅ​ខណៈ​នេះ Messi មិន​ស្ថិត​ក្នុង​គំនិត​របស់ Man City ឡើយ​៕

Monghak Yonghttps://ams.com.kh/
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕

ព័ត៌មានជាប់ទាក់ទង

បណ្ដាញសង្គម

64,482FansLike
149FollowersFollow
13,700SubscribersSubscribe
- Advertisement -spot_img

ព័ត៌មានចុងក្រោយ