Skip to content
បាល់បោះនារីអាមេរិកឈ្នះមេដាយមាសអូឡាំពិក ២០២០
    ទំព័រដើម  »  កីឡាជាតិ

បាល់បោះនារីអាមេរិកឈ្នះមេដាយមាសអូឡាំពិក ២០២០

ក្រុមបាល់បោះនារីអាមេរិកឈ្នះមេដាយមាសអូឡាំពិក ឆ្នាំ២០២០ បន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះជប៉ុន ដោយលទ្ធផល ៩០ទល់នឹង៧៥។

នេះជាការឈ្នះមេដាយមាសអូឡាំពិកលើកទី៧ជាប់គ្នាសម្រាប់ក្រុមបាល់បោះនារីអាមេរិក។

គិតមកទល់ពេលនេះ ក្រុមបាល់បោះនារីអាមេរិកឈ្នះមេដាយមាសអូឡាំពិកសរុបបាន ៩ លើកហើយ គឺក្នុងឆ្នាំ១៩៨៤, ១៩៨៨, ១៩៩៦, ២០០០, ២០០៤,២០០៨, ២០១២, ២០១៦ និង២០២០៕

ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕