Skip to content
កំពូលអ្នកវាយតេន្នីស Rafael Nadal ថា Benzema សមឈ្នះពាន Ballon d’Or 2021
    ទំព័រដើម  »  កីឡាជាតិ

កំពូលអ្នកវាយតេន្នីស Rafael Nadal ថា Benzema សមឈ្នះពាន Ballon d’Or 2021

ខ្សែប្រយុទ្ធ Karim Benzema គឺជាបេក្ខភាពជួរមុខក្នុងការប្រជែងពានកីឡាករល្អបំផុតប្រចាំឆ្នាំ Ballon d’Or ហើយគេត្រូវបានកីឡាករវាយតេន្នីសល្បីឈ្មោះ Rafael Nadal យល់ជាកីឡាករដែលសមនឹងឈ្នះពានរង្វាន់ឯកត្តជនមួយនេះ នៅលើគណនីបណ្ដាញសង្គមរបស់ខ្លួន។

លោក Nadal ដែលគេស្គាល់ថា ជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្រម្នាក់របស់ Real Madrid ហើយលោកបានសរសេរនៅក្នុងគណនី Twitter របស់ខ្លួនដោយពន្យល់ពីមូលហេតុដែលលោកគិតថា ខ្សែប្រយុទ្ធជនជាតិបារាំង សមនឹងឈ្នះ Ballon d’Or។

លោកបានសរសរជាភាសាអេស្ប៉ាញ និងត្រូវបានប្រែសម្រួលដោយ សារព័ត៌មាន Marca ដែលមានខ្លឹមសារថា៖ “គាត់ទទួលបានការកោតស្ញប់ស្ញែងពីខ្ញុំក្នុងនាមជាកីឡាករ, គាត់បង្ហាញការប្ដេជ្ញាចិត្តទៅលើកីឡា និងភាពជាកីឡាករអាជីពនៅក្នុងវ័យរបស់គាត់។ សំណាងល្អ Benzema ហើយទទួលបានការគាំទ្រពីខ្ញុំសម្រាប់ពាន Ballon d’Or 2021″៕