Skip to content
ឡាវកោះហៅខ្សែប្រយុទ្ធមានបទពិសោធលេង Ligue 1 ទៅ AFF Cup
    ទំព័រដើម  »  កីឡាជាតិ

ឡាវកោះហៅខ្សែប្រយុទ្ធមានបទពិសោធលេង Ligue 1 ទៅ AFF Cup

សហព័ន្ធកីឡាបាល់ទាត់ឡាវបានកោះហៅកីឡាករកូនឡាវកើតនៅបារាំង Billy Ketkeophomphone ចូលរួមព្រឹត្តិការណ៍ AFF Cup 2020 នាខែធ្នូខាងមុខ។

ខ្សែប្រយុទ្ធវ័យ​៣១ឆ្នាំរូបនេះធ្លាប់លេងនៅក្របខណ្ឌកំពូលបារាំង French Ligue 1 ក្នុងក្រុម Angers និង Sion នៃក្របខណ្ឌកំពូលស្វីស។

បច្ចុប្បន្នកីឡាករមានឪពុកម្ដាយជាជនជាតិឡាវតែភៀសខ្លួនទៅរស់នៅបារាំងតាំងពីអំឡុងទសវត្សរ៍១៩៨០រូបនេះកំពុងលេងនៅក្លិប USL Dunkerque ក្របខណ្ឌ Ligue 2៕