Skip to content
Kane ផ្ដល់កាដូពិសេសមួយដល់ ប្ដីប្រពន្ធមួយគូ ដែលធ្វើដំណើរ៣១មកមើលប្រកួតរបស់ Spurs តែត្រូវលើកពេល
    ទំព័រដើម  »  កីឡាជាតិ

Kane ផ្ដល់កាដូពិសេសមួយដល់ ប្ដីប្រពន្ធមួយគូ ដែលធ្វើដំណើរ៣១មកមើលប្រកួតរបស់ Spurs តែត្រូវលើកពេល

វាគឺជារឿងដ៏គួរឱ្យខកចិត្តមួយ សម្រាប់ការចំណាយពេល៣១ម៉ោងដោយគ្រាន់តែរង់ចាំមើលការប្រកួតបាល់ទាត់រយៈពេល៩០នាទី ប៉ុន្ដែការប្រកួតត្រូវលើកពេលទៅវិញ នៅពេលដែលអ្នកធ្វើដំណើរមកដល់កីឡដ្ឋាន។

នេះជាអ្វីដែលបានកើតឡើងចំពោះអ្នកគាំទ្រក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Ken និងអ្នកស្រី Brandi Saxton ដែលបានធ្វើដំណើរ Dalls ក្នុងសហរដ្ឋអាម៉េរិក ដើម្បីមកទស្សនាផ្ទាល់ការប្រកួតរវាង Spurs ទល់នឹង Burnley នៅថ្ងៃអាទិត្យ។

គូស្នេហ៍មួយគូនេះបាន បង្ហោះនៅលើគណនីបណ្ដាញសង្គម អំពីការលំបាកដោយត្រូវចាយពេល៣១ម៉ោងដើម្បីមកមើលការប្រកួត ក្រុមដែលពួកគេគាំទ្រ តែទីបំផុតបែជាត្រូវខកចិត្ដទៅវិញ ដោយសារធ្លាក់ព្រិលច្រើននៅក្នុងកីឡដ្ឋាន Turf Moor ដែលបង្កការលំបាកដល់ការប្រកួតទើបមានការសម្រេចលើកពេលប្រកួត។

ទោះយ៉ាងណាក្ដី ជាការតបស្នង ខ្សែប្រយុទ្ធ Harry Kane ដែលទទួលបានដំណឹងនេះ បានប្រកាសនៅលើ Twitter របស់ខ្លួនថា នឹងស្វាគមន៍គូស្នេហ៍អាម៉េរិកមួយគូនេះ ក្នុងនាមជាភ្ញៀវរបស់ខ្លួន សម្រាប់ការប្រកួតក្នុងទឹកដីរបស់ Spurs។

នេះជាកាដូរដ៏ធំមួយ សម្រាប់ការលះបង់របស់ លោក Ken និងអ្នកស្រី Brandi Saxton ដែលតស៊ូធ្វើដំណើរពីឆ្ងាយមកទស្សនាការប្រកួតរបស់ Spurs៕