Skip to content
Benzema រកគ្រាប់បាល់ជ័យជម្នះ ជួយ Real Madrid បង្កើនគម្លាតពិន្ទុ ក្នុងតារាង La Liga
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Benzema រកគ្រាប់បាល់ជ័យជម្នះ ជួយ Real Madrid បង្កើនគម្លាតពិន្ទុ ក្នុងតារាង La Liga

Karim Benzema រកគ្រាប់បាល់តែមួយគ្រាប់គត់ សម្រាប់ជ័យជម្នះជូនក្រុម Real Madrid ដើម្បីបន្ថែមគម្លាតនាំមុខលើកំពូលតារាង La Liga ៧ពិន្ទុ ក្រោយទទួលជ័យជម្នះលើ Athletic Bilbao ដោយលទ្ធផល ១-០។

ខ្សែប្រយុទ្ធជនជាតិបារាំង រកគ្រាប់បាល់ទី១៧របស់ខ្លួនក្នុងរដូវកាលនេះ នៅពេលដែលទទួលបានបាល់ពីការបញ្ជូនយ៉ាងល្អដោយ ខ្សែបម្រើ Luka Modric នៅ៥នាទីមុនចប់វគ្គទី១។

ក្រុមភ្ញៀវ Bilbao បានព្យាយាមដាក់សម្ពាធនៅពេលជិតចប់ការប្រកួត ប៉ុន្ដែមិនអាចរកគ្រាប់បាល់តាមស្មើបាន ហើយបន្ដឈរនៅលេខ៨ក្នុងតារាងលីគកំពូលអេស្ប៉ាញ ក្រោយមិនទាន់ស្គាល់ជ័យជម្នះក្នុង៦ប្រកួតចុងក្រោយ។

ក្រុមរបស់លោក​ Carlo Ancelotti បានគ្រប់គ្រងការប្រកួត៦២ភាគរយ និងមានឱកាសស៊ុត១៧លើក ប៉ុន្ដែចូលទីមួយគ្រាប់។ ទោះយ៉ាងណាក្ដី ក្រុមអធិរាជសបានបង្កើនគម្លាត៣ពិន្ទុបន្ថែមទៀត៕