Skip to content
Barcelona កំពុងត្រូវការខ្សែប្រយុទ្ធម្នាក់ក្នុងខែមករា តើនរណាដែលពួកគេអាចយកបាន?
    ទំព័រដើម  »  កីឡាជាតិ

Barcelona កំពុងត្រូវការខ្សែប្រយុទ្ធម្នាក់ក្នុងខែមករា តើនរណាដែលពួកគេអាចយកបាន?

ក្រោយការចូលនិវត្តន៍របស់ Sergio Aguero ដោយសារបញ្ហាបេះដូងត្រូវបានធ្វើឡើងកាល​ថ្ងៃពុធទី១៥ខែធ្នូឆ្នាំ២០២១ Barcelona បានបាត់បង់កម្លាំង​ដ៏​សំខាន់​មួយ​ក្នុង​តំណែង​ប្រយុទ្ធ​ដែល​ពួក​គេ​កំពុង​យ៉ាប់យ៉ឺន​ស្រាប់​។

លោក Xavi Hernandez ដែល​ជា​គ្រូ​បង្គោល ឥឡូវ​នេះ​ប្រឈម​មុខនឹ​ង​ទីផ្សារ​រដូវ​រងា​ក្នុង​ខែ​មករា​ជា​ឱកាស​មួយដើម្បី​ស្វែង​រក​អ្នក​ប្រយុទ្ធ​ច្បាស់​ទី​ម្នាក់​មក​ពង្រឹង​ក្រុម​ឡើង​វិញ​។

ក្នុង​ចំណោម​កីឡាករ​ដែល​ត្រូវ​បាន​ភ្ជាប់​នឹង Barcelona ​ថ្មី​ៗ​នេះ​គឺ Ferran Torres របស់ Manchester City និង Christian Pulisic របស់ Chelsea​។

Torres ​ត្រូវ​បាន​រាយការណ៍​ថា​សុខចិត្ត​កាត់​ប្រាក់​ខែ​ថែម​ទៀត​ផង​ដើម្បី​មក​ចូល​រួម Barcelona ខណៈ Pulisic កម្រ​មាន​ឱកាស​លេង​ក្នុង​ជម្រើស​ដំបូង​នៅ Chelsea រដូវ​កាល​នេះ​។ ហើយ​បើ​គេ​លែង​មាន​បញ្ហា​របួស​​អ្វីទៀតនោះ គេ​មុខ​ជា​អាច​បាន​លេង​ជាប់​លាប់​នៅ Barca បើ​គេ​មក​ចូល​រួម​លើ​កិច្ចសន្យា​ខ្ចី​។

នៅ​មាន​កីឡាករ​មួយ​ចំនួន​ទៀត​ដែល​អាច​ផ្ទេរ​មក Barca​។ ក្នុងនោះ Erling Haaland ជា​ជម្រើស​ដ៏​រំភើប​បំផុត​មួយ ថ្វី​បើ​មាន​ការ​ប្រកួត​ប្រជែង​ច្រើន​ដើម្បី​យក​ខ្សែ​ប្រយុទ្ធ​ន័រវេស​រូបនេះ​ពី Borussia Dortmund។

ជម្រើស​ជំនួសក្នុង​ខែ​មករា​ខា​ងមុខ អាច​ជា Edinson Cavani ដែល​លែង​សូវ​មាន​ឱកាស​លេង​ក្នុង​ក្រុម Manchester United រដូវ​កាល​នេះ​ក្រោយ​ការ​មក​ដល់​របស់ Cristiano Ronaldo​។

សារព័ត៌មាន Marca បានលើ​ក​ជម្រើស​មួយ​ទៀត​ដែល Barca អាច​ពិចារណា​​គឺ​ខ្សែ​ប្រយុទ្ធ​​ជម្រើស​ជាតិ​អាហ្សង់ទីន​វ័យ​២១​ឆ្នាំ Julian Alvarez ដែល​រក​បាន​២២​គ្រាប់​និង​អាស៊ីស​១៤​​ដង​សម្រាប់ River Plate មក​ទល់​ពេលនេះ​៕

ប្រភព៖ Marca