ពីរក្រុមនៅអាស៊ី មានឈ្មោះក្នុងចំណោម Top 10 ក្រុមជម្រើសជាតិបាល់ទះបុរស ខណៈកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៣៦

សន្ទុះនៃការគាំទ្រកីឡាបាល់ទះនៅកម្ពុជា មានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ មួយរយៈចុងក្រោយនេះ ដោយមានការចូលរួមទស្សនាដ៏ច្រើនកុះករនៅតារាងបាល់ទះផ្ទាល់ និង នៅក្នុងការផ្សាយផ្ទាល់លើបណ្ដាញសង្គម។

បើយោងតាមតារាងចំណាត់ថ្នាក់ ដែលចេញផ្សាយ នៅលើវេបសាយផ្លូវការរបស់សហព័ន្ធកីឡាបាល់ទះអន្ដរជាតិ(FIVB) នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២០ បានបង្ហាញថា ក្រុមបាល់ទះបុរសជម្រើសជាតិប្រេស៊ីលស្ថិតនៅចំណាត់ថ្នាក់លេខ១ ដោយមាន ៤២៧ពិន្ទុ តាមពីក្រោយដោយ ប៉ូឡូញ និង សហរដ្ឋអាមេរិក ដែលឈរនៅលេខ ២ និង លេខ៣។

ក្រុមជើងឯករងបាល់ទះពិភពលោកឆ្នាំ ២០០២ រុស្ស៊ី ជាប់ចំណាត់ថ្នាក់ទី៤ ខណៈក្រុមបារាំង និង អាហ្សង់ទីន ដែលមានពិន្ទុស្មើគ្នាស្ថិតនៅលេខរៀងទី ៥ និង ទី៦។

ដោយឡែកនៅក្នុងចំណោមក្រុមកំពូលទាំង១០ ក៏មានពីរក្រុមស្ថិតនៅទ្វីបអាស៊ីផងដែរគឺ ក្រុមជម្រើសជាតិអ៊ីរ៉ង់ និង ជប៉ុន ដោយក្រុមអ៊ីរ៉ង់ទទួលបានចំណាត់ថ្នាក់លេខ៨ មាន២៧៩ពិន្ទុ ហើយក្រុមជប៉ុនដែលឈរនៅលេខ៩ មានពិន្ទុសរុប ២៦៩។

សម្រាប់ប្រទេសកម្ពុជាយើងវិញ ស្ថិតនៅលេខរៀងទី១៣៦ មាន៥០ពិន្ទុស្មើនឹង ប្រ៊ុយណេ ហ្វ៊ីលីពីន និង ៨១ប្រទេសផ្សេងទៀត៕

Narong
Narong
ដោយមានចំណង់ចំណូលចិត្តផ្នែកកីឡា លោក ផាត់ ណារ៉ុង មានឆន្ទៈក្នុងការផលិតវីដេអូព័ត៌មានដើម្បីលើកស្ទួយវិស័យកីឡាជាតិ។

ព័ត៌មានជាប់ទាក់ទង

បណ្ដាញសង្គម

64,482FansLike
151FollowersFollow
29,900SubscribersSubscribe
- Advertisement -spot_img

ព័ត៌មានចុងក្រោយ