ក្រុមជើងឯកពានមិត្តភាព Prince Beer នឹងបានប្រាក់រង្វាន់៣០០០ដុល្លារអាមេរិក

ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាព Prince Beer Pre-Season Cup 2022 ដែលនឹងធ្វើឡើងនៅកីឡដ្ឋានព្រីនស៍ និងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) នឹងចាប់ផ្ដើមជាផ្លូវការពីថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ដោយមាន៦ក្រុមចូលរួម។

ឆ្លងកាត់ការចាប់ពូលនៅថ្ងៃសុក្រ ទី១៦ ខែមករា នាកីឡដ្ឋានព្រីនស៍ ពូល A មានសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ, ភ្នំពេញក្រោន និងគិរីវង់សុខសែនជ័យ។ ពូល B មាន​វិសាខា, ព្រៃវែងអេហ្វស៊ី និងបឹងកេត។

ការប្រកួតបើកឆាកថ្ងៃសុក្រ ទី២១ ខែមករា កងយោធពលខេមរភូមិន្ទនឹងត្រូវប៉ះភ្នំពេញក្រោន នៅស្តាតចាស់ និងវិសាខា ជួបព្រៃវែងអេហ្វស៊ី នៅកីឡដ្ឋានព្រីនស៍។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមករា នៅព្រីនស៍ និងនៅស្តាតចាស់។

លោក អាំង សេរីពិសិដ្ឋ ប្រធានគណៈកម្មការប្រតិបត្តិការមានប្រសាសន៍ថា ការប្រកួតមិត្តភាពដ៏ធំនេះពិតជាសំខាន់សម្រាប់ក្រុមនីមួយៗបានសាកល្បងបច្ចេកទេស បន្ទាប់ពីបានផ្លាស់ប្ដូរ ឬរៀបចំយុទ្ធសាស្ត្រថ្មីឆ្ពោះទៅរដូវកាលថ្មី។ ទន្ទឹមនឹងនេះដែរ កីឡាករក្មេងៗក៏អាចទទួល​បាន​ឱកាសបង្ហាញសមត្ថភាព។

លោក គឹម ធានី អគ្គនាយកក្រុមហ៊ុន Prince Beer លើកឡើងថា លោកពិតជាសប្បាយចិត្តដែលក្រុមហ៊ុនរបស់លោក​បានរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា ជាពិសេសបាល់ទាត់។ នេះជាគោលការណ៍របស់ក្រុមហ៊ុនលោកក្នុងការជួយជ្រោមជ្រែងកីឡា ដែលនេះក៏ជាអ្វីដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងផងដែរ។

លោក ហុក សុចិត្រា ប្រធានគណៈកម្មការបច្ចេកទេសឲ្យដឹងថា ក្នុងការប្រកួតនេះ ក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់៣ពាន់ដុល្លារ, ជើងឯករង ចំនួន២ពាន់ដុល្លារ, ម្ចាស់ស្បែកជើងមាស ៥០០ដុល្លារ
និង ម្ចាស់ស្រោមដៃមាស៥០០ដុល្លារ៕

Sovann Tith
Sovann Tithhttps://www.ams.com.kh/sports
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕

ព័ត៌មានជាប់ទាក់ទង

បណ្ដាញសង្គម

64,482FansLike
151FollowersFollow
29,900SubscribersSubscribe
- Advertisement -spot_img

ព័ត៌មានចុងក្រោយ