Skip to content
ពានសម្ដេចតេជោ ហ៊ុន សែន វគ្គជម្រុះថ្នាក់ជាតិ ចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ
    ទំព័រដើម  »  កីឡាជាតិ

ពានសម្ដេចតេជោ ហ៊ុន សែន វគ្គជម្រុះថ្នាក់ជាតិ ចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ

ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គជម្រុះថ្នាក់ជាតិនឹងចាប់ផ្ដើមនៅថ្ងៃទី២១-២២ ខែមិថុនា។

តាមពិតទៅ ការប្រកួតជម្រុះថ្នាក់ជាតិ នេះត្រូវចាប់ផ្ដើមជាលក្ខណៈវគ្គ១៦ក្រុម ប៉ុន្តែដោយសារតែក្រុមសាលាបាល់ទាត់ជាតិបាទី និងត្បូងឃ្មុំ មិនអាចចូលរួមប្រកួត ទើបគណៈកម្មការសម្រេចរុញក្រុមអគ្គិសនីកម្ពុជា (ឈរលេខ១ League 2) និង នគរបាលជាតិ (ឈរលេខ២ League 2) ឡើងទៅរង់ចាំក្នុងដំណាក់កាលថ្នាក់ជាតិ ដោយស្វ័យប្រវត្តិ។

ដូច្នេះ ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គជម្រុះថ្នាក់ជាតិរដូវកាលនេះនឹងមាន១២ក្រុម។ ក្នុងនោះ ៨ក្រុមមកពី League 2 និង៤ក្រុមឡើងពីថ្នាក់ខេត្ត។

ក្រុមចំនួន៦ បូកទាំងអគ្គិសនីកម្ពុជា និងនគរបាលជាតិ ដែលរង់ចាំស្រាប់ នឹងត្រូវចូលរួមជាមួយក្រុមនៅ Cambodian Premier League សម្រាប់វគ្គ១៦ក្រុម ថ្នាក់ជាតិ៕