Skip to content
Neymar សម្លឹងឃើញអ្នកស្នងអាវលេខ១០ មុនពេលព្យួរស្បែកជើងពីជម្រើសជាតិប្រេស៊ីល
    ទំព័រដើម  »  កីឡាជាតិ

Neymar សម្លឹងឃើញអ្នកស្នងអាវលេខ១០ មុនពេលព្យួរស្បែកជើងពីជម្រើសជាតិប្រេស៊ីល

ខ្សែប្រយុទ្ធវ័យក្មេង Rodrygo Goes នឹងក្លាយជាតារារះថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល នេះបើយោងតាមការរំពឹងរបស់កីឡាករឆ្នើម Neymar។

កីឡាករទាំងពីររូបនេះ ត្រូវបានរំពឹងថា នឹងត្រូវបានបញ្ជូលឈ្មោះក្នុងបញ្ជីក្រុមដែលដឹកនាំដោយគ្រូបង្គោល Tite សម្រាប់ការប្រកួត FIFA World Cup ក្នុងប្រទេសកាតារ ខណៈមានចចាមអារ៉ាមពាក់ព័ន្ធនឹងការចូលនិវត្តពីក្រុមជម្រើសជាតិរបស់ខ្សែប្រយុទ្ធឆ្នើម Neymar។

អតីតខ្សែប្រយុទ្ធរបស់ Barcelona នឹងដើរតួជាប្រធានក្រុម សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ហើយអាចមានឱកាសបង្កើតកំណត់ត្រាផ្ទាល់ខ្លួននៅក្នុងក្រុមសាំបា។