Skip to content
Joachim Low ជឿជាក់ថាអតីតកូនក្រុមម្នាក់របស់លោក នឹងមានឱកាសចូលរួមប្រកួត World Cup ២០២២
    ទំព័រដើម  »  កីឡាជាតិ

Joachim Low ជឿជាក់ថាអតីតកូនក្រុមម្នាក់របស់លោក នឹងមានឱកាសចូលរួមប្រកួត World Cup ២០២២

អតីតគ្រូបង្គោល ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់លោក Jochim Low បាននិយាយថា កីឡាករចាស់វស្សា Mario Gotze មានគុណភាពគ្រប់បែបយ៉ាង ដើម្បីត្រលប់ទៅចូលរួមក្រុមអាល្លឺម៉ង់វិញបាន មុនការប្រកួត FIFA World Cup ក្នុងប្រទេសកាតារឈានចូលមកដល់។

Gotze បង្ហាញខ្លួន៦៣លើកសម្រាប់ក្រុមអាល្លឺម៉ង់ ហើយគេជាអ្នកដែលរកគ្រាប់បាល់នៅម៉ោងបន្ថែមនៃការប្រកួតផ្ដាច់ព្រ័ត្រ World Cup 2014 ឱ្យក្រុមជម្រើសជាតិរបស់ខ្លួន ទទួលបានជ័យជម្នះ ១-០ លើអាហ្សង់ទីន ហើយអាល្លឺម៉ង់ឈ្នះជើងឯកបាល់ទាត់ពិភពលោក លើកទី៤នៅពេលនោះ។

ប៉ុន្ដែ ខ្សែបម្រើប្រយុទ្ធរូបនេះ មិនដែលបង្ហាញវត្តមានក្នុងការប្រកួតសម្រាប់ក្រុមជម្រើសជាតិទេ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ ដែលពេលនោះគេប្ដូរចូលក្នុងការប្រកួតមិត្តភាពទល់នឹងបារាំង។

ការទទួលបានឱកាសត្រលប់មកលេងនៅ Bundesliga និង UEFA Champions League ក្រោយចូលរួមក្លិប Eintracht Frankfurt អាចជាឱកាសឱ្យខ្សែបម្រើវ័យ៣០ឆ្នាំរូបនេះ ត្រលប់ចូលក្រុមជម្រើសជាតិអាល្លឺម៉ង់វិញ នេះបើតាមការអះអាងរបស់ អតីតគ្រូបង្វឹក Joachim Low។

លោក Low បាននិយាយថា៖ “គាត់មានគុណភាពគ្រប់យ៉ាង។ គាត់នឹងលេង Champions League ជាថ្មី គេនឹងផ្ដោតនៅទីនេះ ក្នុង Bundesliga ហើយចង់សាងភាពលេចធ្លោនៅ World Cup”៕