Skip to content
Brighton ចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធចេញពីថ្នាល​ដ៏​ល្បី​បំផុតមួយ​នៅ​អាហ្វ្រិក​
    ទំព័រដើម  »  កីឡាជាតិ

Brighton ចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធចេញពីថ្នាល​ដ៏​ល្បី​បំផុតមួយ​នៅ​អាហ្វ្រិក​

ក្លិប Brighton & Hove Albion បាន​ចុះកិច្ចសន្យា៤​ឆ្នាំ​ជាមួយខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​​ជនជាតិ​កូឌីវ័រ Simon Adingra ពី​ក្លិប​ដាណឺម៉ាក Nordsjaelland។

កីឡាករវ័យ២០ឆ្នាំរូបនេះបាន​ចូល​រួម Nordsjaelland ក្នុងខែ​មករា​​ឆ្នាំ​២០២០ និង​បាន​ស៊ុត​ចូល​ក្នុងការ​ចូលលេងលើកដំបូង​ទល់ FC Copenhagen ក្នុង​ខែ​មេសា​ឆ្នាំ​២០២១​។

រដូវកាល​មុន Adingra រកបាន​១០​គ្រាប់​និង​បញ្ជូន​៤​គ្រាប់​សម្រាប់ Nordsjaelland ពីការ​ចូលលេង​សរុប​៣៣​លើក ទាំង​ក្នុងលីគ​និង​ខាប់​។

នាយក​បច្ចេកទេស Brighton លោក David Weir បាន​សរសើរ Adringra ​ថា​ជា​កីឡាករ​វ័យ​ក្មេង​មាន​ទេពកោសល្យ​។ Brighton បាន​តាមដាន​គេ​មួយ​រយៈ​មក​ហើយ ហើយ​ពេលនេះក្លិបនឹង​ជួយ​អភិវឌ្ឍ​សមត្ថភាព​របស់​គេ​បន្ថែម​ទៀត​។

សូម​ជម្រាប​ថា Adingra ជា​ជនជាតិ​​កូឌីវ័រ តែ​បាន​ដុះដាល​ចេញពី​សាលា​បាល់ទាត់​ Right To Dream ដ៏​ល្បីល្បាញ​របស់​ហ្កាណា​។ សាលា​បាល់ទាត់ Right To Dream ​នេះ​ត្រូវ​បាន​បង្កើត​ឡើងក្នុង​ឆ្នាំ​១៩៩៩​ដោយ​លោក Tom Vernon ដែល​ជា​អតីត​ប្រធាន Scout (គ្រូ​សង្កេត​ទេពកោសល្យ​កីឡា) ប្រចាំ​ទ្វីប​អាហ្វ្រិក​ ​របស់​ក្លិប Manchester United​។ បច្ចុប្បន្ន​សាលា​នេះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ពហុជាតិ​អេហ្ស៊ីប Mansour Group៕

ប្រភព៖ BBC