Wolves ប្រកាសចែកផ្លូវគ្នាជាមួយគ្រូបង្វឹក Bruno Lage

ក្លិបបាល់ទាត់ Wolverhampton Wanderers បានប្រកាសជាផ្លូវការអំពីការឈានដល់កិច្ចព្រមព្រៀងបញ្ចប់កិច្ចសន្យាជាមួយអ្នកចាត់ការក្រុមលោក Bruno Lage ហើយកាលពីថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីដឹកនាំក្រុមប្រកួតចាញ់ West Ham 2-0 ក្នុងក្របខណ្ឌ Premier League សប្ដាហ៍ទី៨។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានចូលរួមជាមួយក្លិប Premier League​ នៅដើមរដូវកាលមុនប៉ុន្តែបន្ទាប់ពីលទ្ធផលដ៏ខកចិត្តនៅរដូវកាលថ្មីនេះបានធ្វើឲ្យក្លិបអស់សេក្តីទុកចិត្តនិងសម្រេចបណ្តេញលោកចេញពីតួនាទីអ្នកចាត់ការទូទៅតែម្តង។

ក្លិបនៅមិនទាន់រកអ្នកជំនួសតំណែងបុរសវ័យ៤៦ឆ្នាំនេះនៅឡើយទេ។ជាមួយនឹងការបណ្តេញចេញនេះមិនមានការភ្ញាក់ផ្អើលទេខណៈដែលក្រុមលោកបានបានធ្លាក់ចូលទៅក្នុងតំបន់កាត់ចោលបន្ទាប់ពីការបរាជ័យរបស់ក្រុមកាលពីថ្ងៃសៅរ៍។
Lage ត្រូវបានដកចេញពីតួនាទីក្រោយអ្នកគាំទ្របន្តមិនសប្បាយចិត្តជាមួយនឹងលទ្ធផលនាពេលថ្មីៗនេះបន្ទាប់ពីឃើញក្រុមរបស់ពួកគេស៊ុតបញ្ចូលទីបានត្រឹមតែ៣គ្រាប់ប៉ុណ្ណោះចាប់តាំងពីការចាប់ផ្តើមរដូវកាលថ្មីក្នុងក្របខណ្ឌ Premier League 2022/23។

យ៉ាងណាមិញក្លិបបានរាយការណ៍មកថាអ្នកគ្រប់គ្រងមួយចំនួនត្រូវបានក្លិបកំពុងសម្លឹងមើលនិងអាចក្លាយជាអ្នកស្នងតំណែងថ្មីបើទោះបីជាមិនទាន់ត្រូវបានបញ្ជាក់ថាអ្នកណានឹងមកដឹកនាំក្រុមក៏ដោយ។

ក្រោយបរាជ័យក្រោមស្នាដៃក្រុមញញួរយក្ស West Ham ប្រធានក្រុម Wolves កីឡាករ Ruben Neves បាននិយាយទៅកាន់គេហទំព័ររបស់ក្លិបថា៖ “យើងមិនចាំបាច់និយាយពីទម្រង់លេងរបស់យើងទេពេលដែលក្រុមមិនអាចឈ្នះការប្រកួត។វាជាទំនួលខុសត្រូវរបស់យើងហើយពិតណាស់យើងតែងតែព្យាយាមលេងឲ្យអស់ពីសមត្ថភាពដើម្បីអាចឈ្នះការប្រកួតប៉ុន្តែវានៅតែមិនទាន់គ្រប់គ្រាន់”។

“យើងត្រូវមើលមកក្រុមទាំងមូល មើលមកខ្លួនឯង ហើយត្រូវប្រាកដថាអ្នកគ្រប់គ្នាត្រូវស្ថិតនៅផ្លូវតែមួយ។យើងបានដឹងពីអ្វីដែលយើងត្រូវសម្រេចឲ្យបានក្នុងរដូវកាលនេះ។ក្រុមទាំងមូលនៅមានឱកាសដើម្បីធ្វើវាដូចដែលយើងបានធ្វើកាលពីចាប់ផ្តើមរដូវកាលនេះប៉ុន្តែវាដល់ពេលដែលយើងត្រូវសម្លឹងមើលមកខ្លួនឯងហើយគិតនៅជំហានបន្ទាប់ទៀតព្រោះអ្វីដែលយើងកំពុងធ្វើរាល់ថ្ងៃនេះមិនទាន់គ្រប់គ្រាន់ឡើយ”។ Neves បន្ថែម។

ព័ត៌មានជាប់ទាក់ទង

បណ្ដាញសង្គម

64,482FansLike
149FollowersFollow
22,800SubscribersSubscribe
- Advertisement -spot_img

ព័ត៌មានចុងក្រោយ