ក្រុមតំណាងស្ថាប័ន និងទូតចំនួន៨នៅកម្ពុជាជួបជុំ​ប្រកួតបាល់ទាត់ Embassy World Cup

ក្រុមមកពីក្រសួងអប់រំ យុវជន និងកីឡា, ស្ថាប័ន World Peace និងក្រុមមកពីស្ថានទូតចក្រភពអង់គ្លេស, បារាំង, ហូឡង់, អាល្លឺម៉ង់, ស្វីស និងគុយវ៉ែត ប្រចាំនៅកម្ពុជា បានចូលរួមការប្រកួតបាល់ទាត់ Embassy World Cup ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នាទីលានសាកលវិទ្យាល័យ AUPP។


លោក Christopher Grant នាយកគ្រប់គ្រង Elite Soccer Coaching Cambodia ដែលរៀបចំព្រឹត្តិការណ៍ Embassy World Cup ថ្លែងថា ការប្រកួតនេះធ្វើឡើងដើម្បីក្រុមការងារមកពីស្ថានទូត និងស្ថាប័នទាំងប៉ុន្មានខាងលើអាចលេងតំណាងប្រទេសពួកគេបាន។ ទន្ទឹមនឹងនេះដែរ ក្រុមការងារស្ថានទូតអាចជួបជុំគ្នាទាំងបុរស និងស្ត្រី អាចប្រកួតបាល់ទាត់ និងលេងកីឡាជាមួយគ្នា ក្នុងបរិយាកាសប្រកួតប្រជែង និងសប្បាយរីករាយ។ មិនតែប៉ុណ្ណោះ កម្ពុជាក៏អាចមានឱកាសរៀបចំការប្រកួតដ៏ពិសេសដែលមានការចូលរួមពីស្ថានទូតធំៗដូចជាចក្រភពអង់គ្លេស, អាល្លឺម៉ង់, ហូឡង់ ជាដើម។


ចំណែកអតីតកីឡាករភ្នំពេញក្រោន និងស៊ីម៉ាក់យូណាយធីត នៅ ធារី ដែលបានចូលរួមលេងក្នុងក្រុមតំណាងស្ថានទូតហូឡង់ប្រចាំកម្ពុជា បានបង្ហាញអារម្មណ៍រីករាយក្នុងការចូលរួមការប្រកួតនេះ និងសង្ឃឹមថា អាចមានជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។


លោក Hasel ជនជាតិអាល្លឺម៉ង់ និងលេងក្នុងក្រុមតំណាងស្ថានទូតអាល្លឺម៉ង់នៅកម្ពុជា ចាត់ទុកជាថ្ងៃដ៏ពិសេសដែលបានចូលរួមការប្រកួតនេះ។ លោកថា វាក៏មានសារៈសំខាន់ដែលអាចនាំយកមហាជនមករួមគ្នាប្រកួតកីឡា និងតំណាងប្រទេសផ្សេងៗគ្នា។ ការប្រកួតនេះមិនមានកំហុសអ្វីគួរឲ្យកត់សម្គាល់ទេ ហើយអ្នកទាំងអស់គ្នាប្រកួតយ៉ាងសប្បាយរីករាយ។ លោកថា វានឹងបង្កើតបាននូវមិត្តភាពថ្មីៗថែមទៀត។


គួរដឹងដែរថា ការប្រកួត Embassy World Cup ត្រូវបានបែងចែកជា២ពូល គឺពូល A មាន Netherlands
Britain Kuwait Germany និងពូល B មាន France World Peace Switzerland Cambodia។
ជាលទ្ធផល ក្រុមតំណាងស្ថានទូតអាល្លឺម៉ង់ទទួលបាន shield និងក្រុមតំណាងស្ថានទូតហូឡង់ទទួលបានពាន World Cup៕

Sovann Tith
Sovann Tithhttps://www.ams.com.kh/sports
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕

ព័ត៌មានជាប់ទាក់ទង

បណ្ដាញសង្គម

64,482FansLike
148FollowersFollow
24,500SubscribersSubscribe
- Advertisement -spot_img

ព័ត៌មានចុងក្រោយ