Skip to content
ចចាមអារ៉ាមនៃការផ្ទេរនៅថ្ងៃពុធ៖ Kane, Mount, Kovacic, Kim Min-jae, Lindstrom
    ទំព័រដើម  »  កីឡាអន្តរជាតិ

ចចាមអារ៉ាមនៃការផ្ទេរនៅថ្ងៃពុធ៖ Kane, Mount, Kovacic, Kim Min-jae, Lindstrom

Manchester United គ្រោងនឹងប្រជែងជាមួយ Bayern Munich, Barcelona និង Chelsea ដើម្បីដេញថ្លៃ 80 លានផោនសម្រាប់ Harry Kane នៅទីបំផុតមើលទៅនឹងចាកចេញពី Tottenham ដើម្បីស្វែងរកពានរង្វាន់។ (ប្រភព៖ Star)

Bayern Munich កំពុងពិចារណាក្នុងការនាំយកខ្សែបម្រើអង់គ្លេស​ Mason Mount អាយុ 24ឆ្នាំពី Chelsea។ ជាមួយគ្នានេះផងដែរ Chelsea ត្រូវបានគេរំពឹងថានឹងចង់បានយ៉ាងហោចណាស់ 50 លានផោនសម្រាប់ខ្សែបម្រើកណ្ដាលរូបនេះ។ (ប្រភព៖ Times)

Chelsea មិនទាន់បើកកិច្ចចរចាកុងត្រាថ្មីជាមួយខ្សែបម្រើសញ្ជាតិក្រូអាត Mateo Kovacic ខណៈដែលមានការចាប់អារម្មណ៍ពី Manchester City។ កីឡាករវ័យ 28 ឆ្នាំរូបនេះនៅសល់ 16 ខែទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់គេនឹងត្រូវបានបញ្ចប់។ (ប្រភព៖ Standard)

Liverpool សុខចិត្តចំណាយប្រាក់ជាង 60 លានផោនសម្រាប់ Napoli ក្នុងការនាំយកខ្សែការពារកណ្តាលសញ្ជាតិកូរ៉េខាងត្បូង Kim Min-jae វ័យ 26 ឆ្នាំ ខណៈដែលកីឡាកររូបនេះក៏ជាគោលដៅរបស់ Manchester United ផងដែរ។ (ប្រភព៖ Rai)

Arsenal កំពុងចាប់អារម្មណ៍ក្នុងការនាំយកខ្សែបម្រើសញ្ជាតិដាណឺម៉ាក Jesper Lindstrom វ័យ 23 ឆ្នាំខណៈដែលក្លិប Eintracht នឹងអនុញ្ញាតឱ្យចាកចេញក្នុងតម្លៃផ្ទេរប្រហែល 30 លានអឺរ៉ូ។ (ប្រភព៖ Sport 1)

Fabrizio Romano បានរាយការណ៍ថា Manchester City កំពុងតែរង់ចាំចម្លើយពីខ្សែបម្រើសញ្ជាតិអាឡឺម៉ង​ Ilkay Gundogan ដើម្បីធ្វើការសម្រេចចិត្តលើអនាគតរបស់គេ។ ខណៈដែល Barcelona កំពុងចាប់អារម្មណ៍ក្នុងការនាំយកកីឡាករវ័យ 32​ ឆ្នាំរូបនេះដោយមិនគិតថ្លៃផ្ទេរ ក៏មានក្លិបផ្សេងទៀតចាប់អារម្មណ៍ផងដែរ។ ជាមួយគ្នានេះផងដែរសារព័ត៌មាន Football Insider បានរាយការណ៍ថាប្រសិបបើ Gundogan មិនទៅចូលរួមជាមួយ Man City ទេក៏មានកីឡាករពីររូបដែលអាចជំនួសរូបគេបានគឺ ខ្សែបម្រើអង់គ្លេស Jude Bellingham វ័យ 19 ឆ្នាំរបស់ Borussia Dortmund និងខ្សែបម្រើអាល្លឺម៉ង Florian Wirtz វ័យ 19 ឆ្នាំរបស់ Bayer Leverkusen។

ក្លិប Premier League មួយចំនួនរួមទាំង Leicester, Fulham និង Wolves កំពុងតាមដានខ្សែបម្រើជម្រើសជាតិបារាំងអាយុក្រោម 21 ឆ្នាំ Enzo le Fee របស់ Lorient បន្ទាប់ពីកីឡាករវ័យ 23 ឆ្នាំរូបនេះបញ្ជាក់ថាគេចង់ចាកចេញពីក្លិបបារាំងនៅរដូវក្ដៅនេះ។ (ប្រភព៖ 90 min)