កីឡាករចំបាប់កម្ពុជា ស៊ូ បាលី ត្រូវប្រកួតឆ្ពោះទៅដណ្ដើមមេដាយសំរឹទ្ធពិភពលោករសៀលនេះ

ទោះចាញ់ម្ចាស់មេដាយមាសពិភពលោក៣ជំនាន់ Geno Petriashvili កាលថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ក៏កីឡាករចំបាប់កម្ពុជា ស៊ូ បាលី មិនទាន់អស់ឱកាសប្រជែងមេដាយកម្រិតពិភពលោក ២០២៣ នៅប្រទសស៊ែប៊ី ដែរ។

ម្ចាស់មេដាយមាសស៊ីហ្គេម២០២៣កម្ពុជារូបនេះនៅសល់ការប្រកួតឆ្ពោះទៅយកមេដាយសំរឹទ្ធនៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា នេះ ដោយត្រូវប៉ះកីឡាកររុស្ស៊ី Abdulla Kurbanov នៅម៉ោង៣និង៣៨នាទីរសៀល។ ចំណែក​ការ​ប្រកួត​​ឡើង​វិញ​១​គូ​ទៀត ដែល​ត្រូវ​ធ្វើ​នៅថ្ងៃអាទិត្យនេះ​ដែរ គឺ​ជាការជួបគ្នា​រវាង​​កីឡាករ Dziania Khramiakou និង​កីឡាករ Jonovan Darius ហើយ​សម្រាប់​ការ​ប្រកួត​ឡើង​វិញ​ទាំង​២​គូ​នេះ គឺ​អ្នក​ឈ្នះ ត្រូវ​ឡើង​ទៅជួបគ្នា ដើម្បីដណ្តើម​យក​មេដាយសំរឹទ្ធ។

លោក Casey Barnett អនុ​ប្រធាន​សហព័ន្ធកីឡា​ចំបាប់កម្ពុជា និងជា​​អ្នក​ដឹកនាំ​កីឡាករ ស៊ូ បាលី ទៅ​ចូលរួមការ​ប្រកួត​ជើងឯក​ពិភព​លោក បានឱ្យដឹងថា “៖ ការចាញ់​ម្ចាស់មេដាយមាសពិភពលោក Geno Petriashvili របស់កីឡាករ ​ស៊ូ បាលី ជាលទ្ធផល​គួរ​សម​​មួយ ហើយ​​យើង​​នឹង​មានឱកាស​ប្រកួតម្តង​ទៀត ដែល​អាច​នឹង​ទទួល​បាន​មេដាយ​សំរឹទ្ធ និងមួយ​ទៀត អាចឈ្នះ​បានសិទ្ធិ សម្រាប់ទៅ​ចូលរួម​ការ​ប្រកួត​អូឡាំពិក។”

Sovann Tith
Sovann Tithhttps://www.ams.com.kh/sports
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕

ព័ត៌មានជាប់ទាក់ទង

បណ្ដាញសង្គម

64,482FansLike
148FollowersFollow
31,300SubscribersSubscribe
- Advertisement -spot_img

ព័ត៌មានចុងក្រោយ