Skip to content
តើកីឡាករណាខ្លះ ឈ្នះពានស្បែកជើងមាស២ឆ្នាំជាប់គ្នា នៅលីគកំពូលកម្ពុជា?
    ទំព័រដើម  »  កីឡាជាតិ

តើកីឡាករណាខ្លះ ឈ្នះពានស្បែកជើងមាស២ឆ្នាំជាប់គ្នា នៅលីគកំពូលកម្ពុជា?

ខ្សែប្រយុទ្ធ Jean Marie Privat របស់ក្រុមព្រះខ័នរាជ ស្វាយរៀងបានក្លាយជាម្ចាស់ពានស្បែកជើងមាសនៃក្របខណ្ឌកំពូលកម្ពុជា​ Metfone Cambodian League រដូវកាល ២០២០ បន្ទាប់ពីរកគ្រាប់បាល់បាន ១៦គ្រាប់។

កីឡាករវ័យ២៨ឆ្នាំ បានរួមចំណែកដ៏ធំមួយក្នុងការជួយឱ្យក្រុមព្រះខ័នរាជ ទទួលបានចំណាត់ថ្នាក់លេខ២ នៅក្នុងលីគ តាមប្រកៀកប្រកិតជាមួយក្រុមជើងឯកបឹងកេត នៅលើកំពូលតារាង ដោយមាន៤១ពិន្ទុដូចគ្នា ប៉ុន្ដែចាញ់ head-to-head។

ខ្សែប្រយុទ្ធជនជាតិកាម៉ារូន អាចនិយាយបានថាជាកីឡាករបរទេសដំបូងដែលឈ្នះពានស្បែកជើងមាសពីរដូវកាលជាប់គ្នា ដោយរដូវកាលមុន Privat រកបាន៣៦គ្រាប់ និងជួយឱ្យព្រះខ័នរាជក្លាយជាជើងឯកក្នុងលីគផងដែរ។

ហើយបើគិតសម្រាប់១០ឆ្នាំចុងក្រោយ Privat ជាកីឡាករទី២ បន្ទាប់ពី ចាន់ វឌ្ឍនាកា ដែលឈ្នះពានកីឡាករដែលមានគ្រាប់បានច្រើនបំផុតប្រចាំរដូវកាល ២លើកជាប់គ្នា ពោលគឺនៅឆ្នាំ ២០១៥ និង ២០១៦។

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធដែលមកពីខេត្តកំពតរូបនេះ រកបាន៣៧គ្រាប់ ឱ្យបឹងកេតនៅរដូវកាល ២០១៥ និង ២២គ្រាប់ សម្រាប់រដូវកាលបន្ទាប់៕