៥ ក្រុម ចូលរួមប្រកួតក្នុងពានរង្វាន់បាល់ទះមិត្តភាពអបអរសាទរ “ទិវាជ័យជម្នះ៧មករា”

សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសហការជាមួយក្លិបបាល់ទះវិសាខា នឹងរៀបចំការប្រកួតបាល់ទះមិត្តភាព ដើម្បីអបអរសាទរដល់ «ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍៧មករា» ដែលប្រជុំដោយ ក្រុមខ្លាំងៗ លំដាប់កំពូល នៅក្នុងប្រទេសកម្ពុជា នៅចុងខែមករានេះ។

សមាសភាពក្រុមដែលបានដាក់ពាក្យចូលរួមប្រកួតមានដូចជា៖
១) ក្លិបបាល់ទះវិសាខា
២) ក្លិបកងពលធំអន្តរាគមន៍លេខ៣
៣) ក្លិបបញ្ជាការដ្ឋានអង្គរក្ស
៤) ក្លិបក្រសួងមហាផ្ទៃ
៥) ក្លិបស្នងការដ្ឋាននគរបាល់រាជធានីភ្នំពេញ

តាមការគ្រោងទុក ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅទីលានបាល់ទះវិសាខា (ហ្គ្រនភ្នំពេញ) ក្នុង រាជធានីភ្នំពេញ។

នេះជាការប្រកួតផ្លូវការ ដែលរៀបចំនៅដើមឆ្នាំ ២០២១ នេះ ដោយ សហព័ន្ធកីឡាបាល់ទះកម្ពុជា​។​ ក្រៅពីការប្រកួតដើម្បីអបអរសាទរដល់ទិវាជ័យជម្នះ៧មករា ក៏ជាសកម្មភាពមួយដើម្បីឲ្យកីឡាករបាល់ទះកម្ពុជាបានឱកាសបង្ហាញសមត្ថភាព និងកម្តៅសាច់ដុំដើម្បីបង្កើនកម្រិតសមត្ថភាពឲ្យកាន់តែប្រសើរឡើងសម្រាប់ត្រៀមការប្រកួតសំខាន់ៗនាពេលខាងមុខទៀត៕

Narong
ដោយមានចំណង់ចំណូលចិត្តផ្នែកកីឡា លោក ផាត់ ណារ៉ុង មានឆន្ទៈក្នុងការផលិតវីដេអូព័ត៌មានដើម្បីលើកស្ទួយវិស័យកីឡាជាតិ។

ព័ត៌មានជាប់ទាក់ទង

បណ្ដាញសង្គម

57,666FansLike
150FollowersFollow
12,800SubscribersSubscribe
- Advertisement -spot_img

ព័ត៌មានចុងក្រោយ