Skip to content
Juventus បញ្ចប់ភាពមិនចាញ់២៧លើកជាប់គ្នារបស់ AC Milan ក្នុង Serie A
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Juventus បញ្ចប់ភាពមិនចាញ់២៧លើកជាប់គ្នារបស់ AC Milan ក្នុង Serie A

ភាពមិនចាញ់២៧ប្រកួតជាប់គ្នារបស់ AC Milan ក្នុងក្របខ័ណ្ឌ Serie A ត្រូវបានបញ្ចប់នៅរាត្រីថ្ងៃពុធទី៦ខែមករាឆ្នាំ២០២១ ក្រោយត្រូវក្រុមការពារជើងឯក Juventus ផ្ដួល៣-១ក្នុងកីឡដ្ឋាន San Siro។

ខ្សែប្រយុទ្ធស្លាប Federico Chiesa រកបាន២គ្រាប់ម្នាក់ឯងក្នុងនាទី១៨និង៦២ ពីការបញ្ជូនបាល់ដោយ Paulo Dybala ខណៈ Davide Calabria រកបាន១គ្រាប់សម្រាប់ម្ចាស់ផ្ទះនៅចន្លោះគ្រាប់ទាំង២ក្នុងនាទី៤១។

កីឡាករវ័យក្មេង Weston McKennie រកបានគ្រាប់ចុងក្រោយសម្រាប់ក្រុមលោក Andre Pirlo ក្នុងនាទី៧៦ ពីការបញ្ជូនបាល់ដោយ Dejan Kulusevski។

MILAN, ITALY – JANUARY 06: Cristiano Ronaldo of Juventus F.C. shoots past Diogo Dalot of A.C. Milan during the Serie A match between AC Milan and Juventus at Stadio Giuseppe Meazza on January 06, 2021 in Milan, Italy. Sporting stadiums around Italy remain under strict restrictions due to the Coronavirus Pandemic as Government social distancing laws prohibit fans inside venues resulting in games being played behind closed doors. (Photo by Marco Luzzani/Getty Images)

មុនរងបរាជ័យយប់មិញនេះ AC Milan បង្វឹកដោយលោក Stefano Pioli បានលេងមិនចាញ់ចំនួន១២ប្រកួតចុងក្រោយនៃរដូវកាលមុនដែលពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ និងមិនចាញ់១៥ប្រកួតដំបូងនៃរដូវកាលថ្មី២០២០-២១នេះ។

ទោះយ៉ាងណា ពួកគេនៅរក្សាបានទីកំពូលតារាង Serie A ដដែល ដោយមានប្រៀប១ពិន្ទុ ស្របពេលគូប្រជែងរួមក្រុង Inter Milan បានចាញ់២-១នៅទឹកដី Sampdoria។

សូមជម្រាបផងដែរថា AC Milan យប់មិញគ្មាន Zlatan Ibrahimovic ជាលើកទី៨ប្រកួតដោយសាររបួស, Ismael Bennacer និង​ Alexis Saelemaekers ក៏​អវត្តមាន ខណៈ Ante Rebic និង Rade Kruni ឆ្លងកូវីដ១៩ ហើយ Sandro Tonali ជាប់បម្រាម។

Juventus ដែល​យប់មិញគ្មាន Alex Sandro និង Juan Cuadrado ដោយសារ​ឆ្លង​កូវីដ​១៩​ដែរនោះ ពេល​នេះ​ឡើង​មក​លេខ​៤​ក្នុង​តារាង នៅ​ក្រោម AC Milan ៧​ពិន្ទុ តែ​លេង​តិច​ជាង​១​ប្រកួត៕