Skip to content
ប្រាក់រង្វាន់ជ័យលាភី សម្រាប់ពានរង្វាន់ការប្រកួតមិត្តភាព ដែលមានក្លិបបាល់ទះធំៗទាំង៥នៅកម្ពុជាចូលរួម
    ទំព័រដើម  »  កីឡាជាតិ

ប្រាក់រង្វាន់ជ័យលាភី សម្រាប់ពានរង្វាន់ការប្រកួតមិត្តភាព ដែលមានក្លិបបាល់ទះធំៗទាំង៥នៅកម្ពុជាចូលរួម

​ពាន​រង្វាន់​ ​“ការប្រកួតមិត្តភាពអបអរសាទរខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២១” ដែល​​​មាន​សមាសភាព​ក្រុម​ខ្លាំង​ៗ​​លំដាប់​ប្រទេស​​ចូល​រួម​ចំនួន​៥ ​​នោះ​ ត្រូវ​បាន​រៀបចំប្រាក់​រង្វាន់​ឲ្យ​ដឹង​ដូច​ខាង​ក្រោម៖

១. ចំណាត់​ថ្នាក់​លេខ​១​ ទទួល​បាន​​​ប្រាក់​រង្វាន់​​ ២ ០០០ ០០០ រៀល​ (​ពីរ​លាន​រៀល)​ ​

២.​ចំណាត់​ថ្នាក់​លេខ​២ ​ទទួល​បាន​ប្រាក់​រង្វាន់ ​ ​​១ ៥​០០ ០០០ ​រៀល ​(មួយ​លាន​​ប្រាំ​សែន​រៀល)

​​​៣.​ចំណាត់​ថ្នាក់​លេខ​៣​ ទទួល​បាន​ប្រាក់​រង្វាន់ ​ ១ ០០០ ០០០ ​រៀល​ ​(​​មួយ​លាន​រៀល)

​​៤.​ចំណាត់​ថ្នាក់​លេខ​៤ ​ទទួល​បាន​ប្រាក់​រង្វាន់ ​ ​​៥០ ​០០០០​ រៀល​ ​(ហាសិប​ម៉ឺន​រៀល )

​​​៥.​ចំណាត់​ថ្នាក់​លេខ​៥​ ទទួល​បាន​ប្រាក់​រង្វាន់ ៥០ ​០០០០ រៀល​​ ​(ហា​សិប​ម៉ឺន​រៀល)​

ក្រុម​ដែល​ចូល​រួម​ក្នុង​ពាន​រង្វាន់​ខាង​លើ​មាន​ចំនួន ៥​ ​នោះ​​រួម​មាន​ ក្លិបបាល់​ទះ​វិសាខា,​ក្លិបកងពលធំអន្តរាគមន៍លេខ៣,​​​ ក្លិប​បញ្ជាការដ្ឋាន​អង្គរក្ស​,​ ក្លិបក្រសួងមហាផ្ទៃ ​និង​ក្លិប​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានីភ្នំពេញ។​ ​

ការប្រកួត​នឹង​​ត្រូវ​ចាប់​​ផ្ដើម​ពី​ថ្ងៃ​ទី​ ២០ ​ដល់ ​ថ្ងៃ​ទី​ ២៤ ​ខែ​ មករា ​ឆ្នាំ​២០២១​ ​នៅ​ទី​លាន​បាល់​ទះ​វិសាខា​ (ហ្គ្រនភ្នំពេញ) ​រាជធានី​ភ្នំពេញ។ ​​ពាន​រង្វាន់​ប្រកួត​មិត្តភាព​នេះ​រៀប​ចំ​ដោយ​សហព័ន្ធ​ ​កីឡាបាល់ទះ​កម្ពុជា​ ​​សហការ​ជា​មួយក្រុមហ៊ុន​ Forward ​គឺជា​​​ពេល​វេលា​ដែល​​កីឡាករ​ទាំង​៥ក្រុម​ ត្រូវ​​​បង្ហាញ​​ឲ្យ​អស់​សមត្ថភាព​ដើម្បី​ឆក់​​ឱកាស​ទៅ​ប្រកួត​តំណាង​ឲ្យ​ជាតិ​លើ​ឆាក​អន្តរជាតិ​ខាង​​​មុខ៕