Skip to content
Pochettino ឈ្នះពានដំបូងក្រោយដឹកនាំ PSG បាន១១ថ្ងៃ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Pochettino ឈ្នះពានដំបូងក្រោយដឹកនាំ PSG បាន១១ថ្ងៃ

លោក Mauricio Pochettino ឈ្នះពានរង្វាន់ទី១ក្នុងនាមជាគ្រូបង្វឹក Paris St Germain ទោះបីជាពានខ្នាតតូចបន្តិចក៏ដោយ ក្រោយលោកចូលដឹកនាំក្លិបនេះបានរយៈពេលត្រឹម១១ថ្ងៃ (ពីថ្ងៃទី​២​ខែ​មករា​មក)។

PSG បានផ្ដួល Marseille ២-១ ក្នុងរាត្រីថ្ងៃពុធទី១៣ខែមករាឆ្នាំ២០២១ដើម្បីគ្រងពាន Trophee des Champions នៅ Lens ដែលជាពានដណ្ដើមគ្នាដោយជើងឯកលីគនិងជើងឯកខាប់បារាំង ប្រៀបដូចជា Community Shield របស់អង់គ្លេស។

Mauro Icardi ជាកីឡាករលេចធ្លោក្នុងការប្រកួត ដោយរកបានគ្រាប់បើកឆាក និងបង្កើតបានបាល់ពិន័យ១១ម៉ែត្រឱ្យ Neymar ដែលទើបចូលលេងលើកដំបូងក្រោយរបួស ស៊ុតបានសម្រេច។ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះក៏បានស៊ុតចូលមួយគ្រាប់ផ្សេងទៀតមុនដំបូងផងដែរ តែត្រូវបានអាជ្ញាកណ្ដាលលុបចោល។

Dmitri Payet ស៊ុតគ្រាប់លួងចិត្តចុងម៉ោង១គ្រាប់សម្រាប់ Marseille។

សូមជម្រាបថា ក្នុងអាជីពជាអ្នកចាត់ការ លោក Pochettino មិនបានឈ្នះពានអ្វីឡើយកាលនៅដឹកនាំក្រុម Espanyol ជិត៤ឆ្នាំ, ១៦ខែនៅ Southampton និង៥ឆ្នាំកន្លះនៅ Spurs។ លោកបានត្រឹមរងជើងឯក League Cup 2015 និង Champions League 2019 ជាមួយក្រុមមាន់ខ្នាយមាស។

ដោយឡែក សម្រាប់ PSG នេះជាការឈ្នះលើកទី១៩នៃវគ្គផ្ដាច់ព្រ័ត្រខាប់ក្នុងប្រទេសបារាំង២០ដងចុងក្រោយ៕