Skip to content
FIFA បង្គាប់ឱ្យ Pahang បង់ប្រាក់១.២លានដុល្លារអាមេរិកទៅឱ្យអតីតមិត្តរួមក្រុម ចាន់ វឌ្ឍនាកា ម្នាក់
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

FIFA បង្គាប់ឱ្យ Pahang បង់ប្រាក់១.២លានដុល្លារអាមេរិកទៅឱ្យអតីតមិត្តរួមក្រុម ចាន់ វឌ្ឍនាកា ម្នាក់

សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានតម្រូវឱ្យក្លិប Sri Pahang (PBNP) បង់ប្រាក់ចំនួន១.២លានដុល្លារអាមេរិក ដល់អតីតខ្សែប្រយុទ្ធរបស់ពួកគេគឺ Mohamadou Sumareh។

ប្រាក់សរុប១.២លានដុល្លារអាមេរិកនេះគឺយោងលើបំណុលសរុបប្រចាំឆ្នាំ បូកជាមួយការបំពានកិច្ចសន្យារដូវកាល២០២០និង២០២១។

Pahang មានពេល៤៥ថ្ងៃដើម្បីបង់ប្រាក់ទាំងនោះទៅឱ្យ Sumareh។ ប្រសិនពួកគេមិនបានបំពេញកាតព្វកិច្ចទាន់ពេលទេ ពួកគេនឹងត្រូវបានហាមប្រាមមិនឱ្យចុះបញ្ជីកីឡាករថ្មីក្នុងទីផ្សារបន្ទាប់។

ក្លិបយក្សម៉ាឡេស៊ីដែល ចាន់ វឌ្ឍនាកា ធ្លាប់រួមរស់​ក្នុង​រដូវកាល​២០១៨​មួយនេះ មានពេល១០ថ្ងៃដើម្បីប្ដឹងជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់ FIFA ខាងលើ៕