គ្រូ​ម៉ាឡេស៊ី​កោះហៅកីឡាករថ្មីមួយចំនួន ប្រមូលផ្ដុំហ្វឹកហាត់ខែនេះត្រៀមជម្រុះ World Cup​ 2022

គ្រូ​បង្គោល​ក្រុម​បាល់ទាត់​ជម្រើសជាតិ​​ម៉ាឡេស៊ី Tan Cheng Hoe បាន​​បញ្ចូល​ឈ្មោះ​កីឡាករ​ថ្មី​​ៗ​មួយ​ចំនួន​ក្នុង​បញ្ជី​២៨​នាក់​សម្រាប់​ការ​បោះ​ជំរំ​ហ្វឹកហាត់​ពី​ថ្ងៃ​ទី​២២​ដល់​ថ្ងៃ​ទី​៣០​ខែ​មីនា​​ឆ្នាំ​២០២១​នៅ​មណ្ឌល​ហ្វឹកហាត់​របស់​ក្លិប Johor Darul Ta’zim ក្រោយ​អាក់ខាន​ជាង​១​ឆ្នាំ​​។

ម៉ាឡេស៊ី នឹង​ត្រូវ​បន្ត​ប្រកួត​ជម្រុះ FIFA World Cup 2022 & AFC Asian Cup 2023 ជុំ​ទី​២​ទ្វីប​អាស៊ី ​ពូល G នា​ដើម​ខែ​មិថុនា នៅ​លើ​ទឹកដី​អេមីរ៉េត​អារ៉ាប់រួម​។ ពួកគេ​នឹង​ប៉ះ អារ៉ាប់រួម នា​ថ្ងៃ​ទី​៣​ខែ​មិថុនា រួច​ប៉ះ វៀតណាម ថ្ងៃ​ទី​១១​ខែ​ដដែល និង​ចុងក្រោយ​ប៉ះ ថៃ ៤​ថ្ងៃ​បន្ទាប់​។

លោក Tan វ័យ​៥២​ឆ្នាំ បាន​ជ្រើសរើស​កីឡាករ​ភាគ​ច្រើន​ដែល​បាន​ជាប់​ជម្រើស​ជាតិ​ក្នុង​ការ​ប្រកួត​មុន​ៗ ហើយ​ក្នុង​នោះ​មាន​១៣​នាក់​មក​ពី​ក្លិប Johor​។

ខ្សែ​ប្រយុទ្ធ​វ័យ​១៩​ឆ្នាំ Lugman Hakim Shamsudin របស់​ក្លិប​បែលហ្ស៊ិក KV Kortrijk បាន​មក​ចូល​រួម​ដែរ ប៉ុន្តែ​​កីឡាករ Liridon Krasniqi របស់​ក្លិប​លីគ​កំពូល​អូស្ត្រាលី Newcastle Jets និង Junior Eldstal របស់​ក្លិប​លីគ​ថៃ Chonburi មិន​ត្រូវ​បាន​កោះហៅ​ទេ​ដោយសារ​ពិបាក​រឿង​ធ្វើចត្តាឡីស័ក​។

ម៉ាឡេស៊ី កំពុងស្ថិត​នៅ​លេខ​រៀង​ទី​២​ក្នុង​ពូល G ដោយ​មាន​៩​ពិន្ទុ​ពី​៥​ប្រកួត នៅ​ក្រោម​ក្រុម​កំពូល​តារាង វៀតណាម ចំនួន​២​ពិន្ទុ​៕

Monghak Yong
Monghak Yonghttps://ams.com.kh/
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕

ព័ត៌មានជាប់ទាក់ទង

បណ្ដាញសង្គម

64,482FansLike
150FollowersFollow
19,300SubscribersSubscribe
- Advertisement -spot_img

ព័ត៌មានចុងក្រោយ